ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:32:57 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោកត្រាំ​ប្រកាសថា​កូរ៉េខាងជើង​គឺជាប្រទេសគាំទ្រភេរវកម្ម​

| 21 Nov 2017 16:40 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 25 | មតិ៖ 0
 

សកម្មភាពរបស់ប្រធានាធិបតីអាមេរិក បានធ្វើឲ្យប្រទេសនៅក្នុងតំបន់ អាស៊ីភាគខាងជើង តានតឹងសាជាថ្មី ក្រោយមួយរយពេលស្ងប់ស្ងាត់ ដោយកូរ៉េខាងជើងមិនមានសកម្មភាព ណាមួយ​ឌឺដង ឬសាកល្បងមីសីល។

កាលពីថ្ងៃទី​២០ខែវិច្ឆិកា​ប្រធានាធិបតីដូណាលត្រាំ​បានប្រកាសថា កូរ៉េខាងជើង គឺជាប្រទេសគាំទ្រផ្តល់ជំនួយដល់ក្រុមភេរវកម្ម ។នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី​ លោកត្រាំ​បញ្ចាក់ថា​សកម្មភាព​ដាក់បញ្ចូនកូរ៉េខាងជើងជាប្រទេសគាំទ្រភេរវកម្មគួរតែ ធ្វើឡើងតាំងពីយូ​។ សកម្មភាពថ្មីនេះរបស់លោកត្រាំនឹងធ្វើឲ្យស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹង។

លោកត្រាំបានបញ្ចាក់ថា​ ភាពគ្រោះថ្នាក់នឹងកើតចេញពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង និង ការគាំទ្រ ក្រុមភេរវកម្ម របស់ប្រទេសនេះនៅជុំវិញពិភពលោក​។ ទាំងនោះហើយគឺជា​មូលហេតុដែលដាក់បញ្ចូន​កូរ៉េខាងជើង ស្ថិតនៅក្នុងបញ្ចី គាំទ្រក្រុមភេរវកម្ម ។

លោកត្រាំបញ្ចាក់ថា«យើងគាំទ្រទាំងស្រុង ដល់ការបង្កើនទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាង​ដើម្បីឲ្យប្រទេសនេះបោះបង់កម្មវិធីបរមាណូ  »។ លោកត្រាំបញ្ចាក់ទៀតថា ក្រសួងហិរញ្ញវត្ថុអាមេរិក និង ចេញសេចក្តីសម្រេច ប្រកាសការដាក់ទណ្ឌកម្មយ៉ាងតឹងតែងទៅលើកូរ៉េខាងជើង។

ក្រុមអ្នកឯកទេសបញ្ចាក់ថា​ សកម្មភាពទាំងនោះនឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង ​ហើយបានធ្វើឲ្យការខិតខំរបស់ចិន​បាត់បង់ប្រសិទ្ធិភាព ។ កន្លងមកចិនបានបញ្ចូនឧប្បការី​ទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗជុំវិញកម្មវិធីបរមាណូ។ បេសកជនចិនមួយរូប បានធ្វើការផ្លាស់ប្តូរ ទស្សនៈគ្នាទៅវិញទៅមក ជាមួយមន្ត្រីកូរ៉េខាងជើង ស្តីពីបញ្ហាឧបទ្វីបកូរ៉េ ក្នុងអំឡុងដំណើរទស្សនកិច្ចមួយ នៅកូរ៉េខាងជើង ។ 

យោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទើ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលភ្លាមៗនេះ មិនទាន់មានសេចក្តីលម្អិត ត្រូវបានគេផ្តល់ឲ្យនៅឡើយនោះទេ ប៉ុន្តែលោក សុង តៅ ជាប្រធាននាយកដ្ឋានអន្តរជាតិ នៃបក្សកុម្មុយនិស្តចិន កំពុងតែស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីលទ្ធផល នៃសមាជបក្សកុម្មុយនិស្ត នៅទីក្រុងប៉េកាំង ដែលទើបបានចប់ នាពេលថ្មីៗនេះ៕

 
លោកត្រាំ​ប្រកាសថា​កូរ៉េខាងជើង​គឺជាប្រទេសគាំទ្រភេរវកម្ម​
 
លោកត្រាំ​ប្រកាសថា​កូរ៉េខាងជើង​គឺជាប្រទេសគាំទ្រភេរវកម្ម​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!