ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:34:56 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រធានាធិបតីហ្វីមបាវេ ព្រមចុះចេញពីតំណែងក្រោយកាន់អំណាចជាង​៣៧ឆ្នាំ

| 22 Nov 2017 11:39 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 25 | មតិ៖ 0
 

ពលរដ្ឋហ្ស៊ីមបាវេ​ និងតំណាងរាស្ត្រ បាននាំគ្នាដង្ហែរក្បួនអបអរសាទរ​ ក្រោយពេល ប្រធានាធិបតី​រ៉ូប៊ឺត ម៉ូហ្គាបេ ប្រកាសលាលេងពីដំណែង។

ប្រធានរដ្ឋសភាហ្ស៊ីមបាវេ អានលិខិតសុំលាលេងពីដំណែងរបស់ប្រធានាធិបតី​ Robert Gabriel  Mugabe សរសេរថា« ខ្ញុំ រ៉ូបឺត មូហ្គាបេ​​ យោងទៅតាម​មាត្រាទី​៩៦នៃរដ្ឋធម្មនុញ្ញហ្ស៊ីមបាវេ​​ សូមប្រកាសលាលេងចេញពីដំណែង​…ដោយមានប្រសិទ្ធិភាពភ្លាមៗ។ ខ្ញុំលាលេងចេញពីដំណែង​ដើម្បី ការផ្ទេអំណាច ប្រព្រឹទទៅដោយរលូន។ ការសម្រេច របស់ខ្ញុំ​ធ្វើឡើងដោយខ្លួនឯង»។

ព័ត៌មានខាងលើ​បានបញ្ចូនទៅកាន់រដ្ឋសភា​ ដែលកំពុងតែប្រជុំ​ស្តីពីជោគវាសនារបស់លោកមូហ្គាបេ​អាយុ​៩៣ឆ្នាំ ដែលបានឡើងកាន់អំណាចតាំងពីឆ្នាំ​១៩៨០ ក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។

បណ្តាតំណាងរាស្ត្រ បានអបអរសាទរ​ដល់ការសម្រេចចិត្តទាន់ពេលវេលារបស់លោក មូហ្គាបេ​ ។ ពលរដ្ឋ​ក៏បានចេញដង្ហែរក្បួនតាមផ្លូវ អបអរសាទរផងដែរ ។ ការចុះចេញពីដំណែងគឺជាការ បញ្ចប់ វិបត្តិនយោបាយ ក្នុងរយពេលមួយសប្តាហ៍កន្លងមកនេះ។

អតីតប្រធានាធិបតី​ Mnangagwa ​នឹងចូលកាន់តំណែងប្រធានាធិបតីហ្ស៊ីមបាវេ

កាលពីថ្ងៃទី២១ខែវិច្ឆិកា​​អគ្គលេខា​គណបក្សកាន់អំណាច​ ZANU –PF នៅហ្ស៊ីមបាវេ លោក​ Patrick Chinamasa ​បានប្រកាសឲ្យដឹងថា​ អតីតប្រធានាធិបតីEmmerson Mnangagwa ​នឹងចូលកាន់តំណែងប្រធានាធិបតីដឹកនាំប្រទេសនៅថ្ងៃទី​២២ ឬ២៣ខែវិច្ឆិកា នេះ ក្រោយប្រធានាធិបតីវ័យ​៩៣ឆ្នាំព្រមចុះចេញពីដំណែង។

ក្នុងពេលជាមួយគ្នានេះ ប្រធានគណកម្មការសើមអង្គេតរបស់ គណបក្សកាន់អំណាចបានបញ្ចាក់ថា​ លោក Emmerson Mnangagwa និងត្រូវឡើងកាន់តំណែងប្រធានាធិបតីក្នុងរយពេល ៤៨ម៉ោង​ ហើយបន្ត អាណាត់របស់ប្រធានាធិបតី​ មូហ្គាបេ​ រហូតដល់ការបោះឆ្នោត ជាថ្មីនៅខែកញ្ញឆ្នាំ​២០១៨។

ក្នុងថ្ងៃជាមួយគ្នានោះអគ្គមេបញ្ចាការ កងទ័ពហ្ស៊ីមបាវេ​ ឧត្តមសេនី constantino chiwenga ​បានអំពាវនាវ​ បណ្តាគណបក្សនយោបាយទាំង អស់​រក្សការការអត់ធ្មត់ក្រោយលោកមូហ្គាបេ លាលេងពីតំណែង។

ប្រធានាធិបតីរ៉ូបឺត​ មូហ្គាបេ បានលាលេងចេញពីដំណែងកាលពីថ្ងៃទី​២១ខែវិច្ឆិកា​ ក្នុងពេលដែលសភា ហ្ស៊ីមបាវេ បានចាបើផ្តើមពិភាក្សា ពីការចោទប្រកាន់ទោស ប្រធានាធិបតី ។ ក្នុងពេលកំពុងពិភាក្សា ប្រធានរដ្ឋសភាក៏ទទួលបានលិខិតលាលេងពីដំណែងរបស់ប្រធានាធិបតី ធ្វើឲ្យកិច្ចពិភាក្សា​ត្រូវផ្អាក។

កន្លងមក តំណាងរាស្ត្រ មកពីគណបក្សកាន់អំណាច​ ២៣០រូប ក្នុងចំណោមដំណាងរាស្ត្រទាំង​២៦០រូប​ក្នុងសភា​បានអនុម័ត ចោទប្រកាន់ទោសទៅលើប្រធានាធិបតី ក្នុងពេលពលរដ្ឋ ជាច្រើនដង្ហែរក្បួនទាមទា ឲ្យលោកមូហ្គាបេ​ចុះចេញពីដំណែង។

ការចាកចេញពីដំណែងទាន់ពេលវេលា បានជួយឲ្យ​ហ្ស៊ីមបាវេ ឆ្លងផុតនៅវិបត្តិ នយោបាយដែលអូសបន្លាយមួយសប្តាហ៍កន្លងមក  ក្រោយកម្លាំងយោធាចូលគ្រប់គ្រងទីតាំងរបស់រដ្ឋ និងឃុំខ្លួនប្រធានាធិបតីនៅក្នុងផ្ទះ៕

 

 
ប្រធានាធិបតីហ្វីមបាវេ ព្រមចុះចេញពីតំណែងក្រោយកាន់អំណាចជាង​៣៧ឆ្នាំ
 
ប្រធានាធិបតីហ្វីមបាវេ ព្រមចុះចេញពីតំណែងក្រោយកាន់អំណាចជាង​៣៧ឆ្នាំ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!