ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:25:42 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រុម​សិល្បៈ​អាមេរិក Tony Memmel មក​សំដែង​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ វិច្ឆិកា អបអរ​ទិវា​ជនពិការ​

ភ្នំពេញ | 22 Nov 2017 16:52 | ដោយ៖ រតនា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 70 | មតិ៖ 0
 

ដើម្បី​រំលឹក​ខួប​លើក​ទី​៤០ នៃ​ទំនាក់ទំនង​សហរដ្ឋអាមេរិក អាស៊ាន និង​ទិវា​អន្តរជាតិ​នៃ​ជនពិការ ៣ ធ្នូ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​រាជធានី​ភ្នំពេញ នឹងធ្វើ​ការឧបត្ថម្ភ​សំរាប់​ការសំដែង​របស់​ក្រុម​តន្ត្រី​អាមេរិក​ដែលមាន​ឈ្មោះថា “Tony Memmel និង​ក្រុម​តន្ត្រី​របស់លោក​” នៅ​កម្ពុជា ពីថ្ងៃ​ទី ២៤ ដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា​។​

​លោក Tony ដែល​បាន​កើតមក​គ្មាន​កដៃ​ឆ្វេង កំពុងធ្វើដំណើរ​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​ធ្វើការ​ប្រគំ​តន្ត្រី​របស់លោក ហើយ​បំរើ​ដល់​ជនពិការ​ដទៃទៀត ដើម្បី​បង្ហាញ​អោយគេ​ឃើញថា ជីវិត​មិនបាន​ធ្វើ   អោយ​លោក​មានការ​ថមថយ​ឡើយ​។ លោក​គឺជា​ជន​គំរូ​ដ៏​ល្អ​ម្នាក់​សំរាប់​យុវជន ពីព្រោះ​លោក​បាន​ជំនះ​បញ្ហា​ប្រឈម​នៃ​ពិការភាព​រាងកាយ ហើយ​នៅពេលនេះ មាន​អាជីព​ជា​អ្នកលេង​ហ្គី​តា​។​

​ដោយ​ត្រូវ​បានទទួល​ដោយ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ សហការ​ជាមួយ​អង្គការ​អ​ម្រឹ​តា​សិល្បៈ ក្រុម​តន្ត្រី​នេះ​នឹងធ្វើ​ការសំដែង ហើយ​ដំណើរការ​សិក្ខាសាលា ព្រមទាំង​ជួប​ជាមួយ​សិស្ស និង​អ្នកមាន​អាជីព​ខាង​តន្ត្រី អ្នកលេង​កីឡាបាល់បោះ​ជា​នារី​ពិការ និង​អ្នក​ឯទៀត នៅ​ភ្នំពេញ ខេត្តកំពង់ឆ្នាំង និង​ខេត្តបាត់ដំបង​។​

​ការប្រគំ​តន្ត្រី​ដោយ​មិន​គិតថ្លៃ​នេះ នឹង​ប្រព្រឹត្ត​ទៅតាម​កម្មវិធី​ដូចខាងក្រោម​នេះ​៖
-​ថ្ងៃ​សៅរ៍ ទី ២៥ ខែវិច្ឆិកា វេលា​ម៉ោង ៦ ល្ងាច​៖ ការប្រគំ​ជា​សាធារណៈ រួមជាមួយ​អ្នកសិល្បៈ​ក្នុងស្រុក​មកពី​ក្រុម​សិល្បៈ SmallWorld SmallBand និង​ក្រុម Epic Arts នៅ​វិទ្យាស្ថាន​ភាសាបរទេស​។​
-​ថ្ងៃ​អង្គារ ទី ២៨ ខែវិច្ឆិកា វេលា​ម៉ោង ៦ ល្ងាច​៖​ការប្រគំ​ជា​សាធារណៈ រួមជាមួយ​អ្នកសិល្បៈ​ក្នុងស្រុក ឈ្មោះ យឹ​ង យ​ន និង​ក្រុម​របស់លោក នៅ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ ក្នុង​ខេត្តបាត់ដំបង​៕​

 
ក្រុម​សិល្បៈ​អាមេរិក Tony Memmel មក​សំដែង​នៅ​កម្ពុជា​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ វិច្ឆិកា អបអរ​ទិវា​ជនពិការ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!