ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:25:08 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ភិន សុ​ដា​លី​ស ចាកចោល​កូនស្រី​សំណព្វ​មួយរយៈ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​

ភ្នំពេញ | 23 Nov 2017 09:48 | ដោយ៖ រស់ ចិន្តា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 87 | មតិ៖ 0
 

​ក្រោយ​ស្ថានភាព​ការងារ និង​គ្រួសារ​ចាប់ផ្ដើម​រលូន អ្នក​មេម៉ាយ ភិន សុ​ដា​លី​ស បានសម្រេច​ចិត្ត​លា​កូន​សំណព្វ​១​មួយរយៈ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ទៅ​បំពេញ​ក្ដី​ស្រមៃ​មួយ​។ តួឯក​ស្រី​ក្នុង​រឿង «​មន្ត​ស្នេហ៍​លេខា​» បាន​ចាក​ចេញទៅ​ប្រទេស​មហាអំណាច​នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ព្រឹក​មិញ​នេះ ។​

​ជាមួយគ្នា​នោះ លោក អ៊ិន សុ​ភិន បញ្ជាក់ថា ការចាកចេញ​ទៅ​អាមេរិក​របស់ ដា​លី​ស មិនមែន​ទៅ​ដើរលេង​កម្សាន្ត​ដូចពេលមុន​នោះទេ គឺ​នាង​ទៅក្នុង​គោលបំណង​រៀន​បំប៉ន​ផ្នែក​ឌី​ហ្សា​ញ រយៈពេល​កន្លះ​ខែ​នៅ​ទីនោះ​។ ជំនាញ ឌី​ហ្សា​ញ ដែល​អ្នក​ម្ដាយ​វ័យក្មេង​រៀន គឺពាក់ព័ន្ធ​នឹង​ផ្នែក​ផលិត​ភាពយន្ត​ភាគច្រើន ព្រោះ​អ្នករៀបចំ​វគ្គ​ខ្លី​នៅលើ​ទឹកដី​អាមេរិក គ្រោង​នឹង​បណ្ដុះបណ្ដាល​ឲ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​ការរៀបចំ​ឈុត​ឆាក​ក្នុង​ផ្ទៃរឿង តើ​គួររៀបចំ​បែបណា​ដើម្បី​ឲ្យ​ត្រូវ​ជាមួយ​សាច់រឿង និង​មាន​ភាព​ទាក់ទាញ​ពេលចេញ​ជា​ភាពយន្ត​។​


​ចំពោះ​ការ​ចេញទៅ​សិក្សា​ផ្នែក​ឌី​ហ្សា​ញ​របស់ ដា​លី​ស នៅ​សហរដ្ឋអាមេរិក គឺ​ទៅ​ក្នុងនាម​ជា​និស្សិត​របស់​សាលា​លីម​កុក​វី​ង និង​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​មហាហង្ស ដូច្នេះហើយ​ទើប​មានឱកាស​បានចេញ​ទៅ​រៀន​នៅ​ទីនោះ​។ ក្រៅពី​រៀន​ផ្នែក​ឌី​ហ្សា​ញ​ខាងលើ ឆ្លៀត​ក្នុងឱកាស​ដ៏​ពិសេស នាង​នឹង​ជួប​ជជែក​ជាមួយ​ផលិតករ​កុន នៅ​ប្រទេស​អាមេរិក​ផងដែរ ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មី​បន្ថែម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក អ៊ិន សុ​ភិន ដែលជា​ឪពុក​។​

​អ្នកនាង ភិន សុ​ដា​លី​ស ជា​និស្សិត​ឆ្នាំ​ទី​៤​នៅ​សកល​វិទ្យាល័យ លីម​កុក​វី​ង ផ្នែក Professional Design ត្រៀម​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​៕​

 
ភិន សុ​ដា​លី​ស ចាកចោល​កូនស្រី​សំណព្វ​មួយរយៈ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​
 
ភិន សុ​ដា​លី​ស ចាកចោល​កូនស្រី​សំណព្វ​មួយរយៈ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!