ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:34:45 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ថៃ ពង្រឹងការគ្រប់គ្រង បណ្តាញសង្គម

| 23 Nov 2017 14:58 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 33 | មតិ៖ 0
 

អ្នកដែលប្រើប្រាស់បណ្តាញសង្គម​ឬប្រព័ន្ធផ្សព្វផ្សាយ​  ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ ជាតិ អាចប្រឈមនិងការជាប់ពន្ធនាគា រយៈពេល​១០ឆ្នាំ។

នៅថ្ងៃទី​២២ខែវិច្ឆិកា​លោក​ Sansern Kaewkamnerd ​អ្នកនាំពាក្យការិយាល័យរដ្ឋាភិបាល​ថៃ​បានឲ្យដឹងថា​ នាយករដ្ឋមន្ត្រី​ប្រាយុទ្ធចានអូចា បានបញ្ចា​ដល់ក្រសួងពាក់ព័ន្ធ  បង្កើនការគ្រប់គ្រងបណ្តាញសង្គម  តាមដានព័ត៌មានលើបណ្តាញ​ វែបសាយ ជាដើម​។ទទឹមនិងនោះ​ តាមច្បាប់​បទល្មើស បណ្តាញ​ ដែលបានកែប្រែ​ អ្នកដែលផ្សព្វផ្សាយព័ត៌មាន​ធ្វើឲ្យប៉ះពាល់ គំរាមកំហែងដល់សន្តិសុខជាតិ  អាចនឹងជាប់គុកយ៉ាងតិច​១០ឆ្នាំ​​ និងត្រូវបង់ផាក់ពិន័យ ២សែនបាត់។ រដ្ឋាភិបាលថៃក៏មានសិទ្ធបិតវែបសាយណា ដែលផ្សព្វផ្សាយព័ត៌មានរសើប  អាចជម្រុញឲ្យមានការបះបោរបាន។

តាមការបញ្ចាក់របស់លោក​ Sansern គោលដៅនៃការបង្កើនការត្រួតពិនិត្យខាងលើ ដើម្បីទប់ស្កាត់ព័ត៌មាន អាក្រក់ ប៉ះពាល់ដល់​សន្តិសុខសណ្តាប់ធ្នាប់ជាតិ​។ លោកបន្តទៀតថា​«ពលរដ្ឋ អាចរិះគន់រដ្ឋាភិបាល​បាន ប៉ុន្តែស្ថិតនៅក្នុងក្រមសីលធម៌ និងច្បាប់​ ។ មិនអាចផ្សព្វផ្សាយអ្វីគ្រប់យ៉ាងនៅលើ​បណ្តាញសង្គមនោះឡើយ អាចធ្វើឲ្យប៉ះពាល់ដល់ ប្រទេសជាតិ​ ធ្​វើឲ្យសង្គមមិនមានស្ថេរភាពឡើយ។ ប្រទេសជាច្រើនបានរិតបន្តឹងការគ្រប់គ្រងបណ្តាញសង្គម​ហើយយើងក៏ធ្វើដូច្នេះដែរ»។

ព័ត៌មានចចាមអារាម​បានកើតឡើងនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ក្រុមប្រឆាំង​នឹងធ្វើមហាបាតុកម្ម ក្នុងគោលដៅទម្លាក់រដ្ឋាភិបាលថៃ  ប៉ុន្តែ​កម្លាំងប៉ូលិសនៅក្នុងប្រទេសនេះ​បញ្ចាក់ថា ព័ត៌មានចចាមអារាមខាងលើ គ្មានមូលដ្ឋានឡើយ។

ប៉ុន្តែបណ្តាញព័ត៌មាណនិង បណ្តាញសង្គម​បាន ប្រតិកម្មថា រដ្ឋាភិបាលព្រួយបារម្ភ​ពិសកម្មភាព ធ្វើបាតុកម្ម ទម្លាក់រដ្ឋាភិបាលយោធា។ សកម្មចន សង្គម​លោក​ Sombat Boonngamanong ​បញ្ចាក់ថា​ « ការវិភាគ លើកឡើងខ្វះការពិត​និងត្រូវចាប់ខ្លួន»។

តាមតួលេខ ដែលបានប្រកាសកាលពីខែឧសភា​ឆ្នាំ​២០១៧  មានពលរដ្ឋថៃ រហូតដល់ទៅ​ជាង​៤៧លាននាក់ បានប្រើប្រាស់បណ្តាញសង្គម Facebook ,ពលរដ្ឋ​១១លាននាក់ប្រើប្រាស់បណ្តាញ​ Instagram ​និង ៩លាននាក់ប្រើប្រាស់បណ្តាញ  Twitter ។ រដ្ឋាភិបាល​បាន បង្កើនការចំណាយ​សម្រាប់សកម្មភាពតានដាន ត្រួតពិនិត្យ ទៅលើបណ្តាញសង្គមទាំងនោះ ហើយក៏បានចាប់ខ្លួនមនុស្ស ៦០នាក់​ដែលបានផ្សាយព័ត៌មានមិនពិត។ ជាមួយគ្នានេះរដ្ឋាភិបាលបានបិទវែបសាយ រាបរយ​ដែលបង្ករផលប៉ះពាល់ដលសន្តិសុខជាតិ៕

 

 
ថៃ ពង្រឹងការគ្រប់គ្រង បណ្តាញសង្គម
 
ថៃ ពង្រឹងការគ្រប់គ្រង បណ្តាញសង្គម
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!