ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:35:24 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឥណ្ឌាសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក ពីយន្តហោះចម្បាំង Su-30 ដោយជោគជ័យ

| 23 Nov 2017 15:03 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 36 | មតិ៖ 0
 

ជាលើកទីមួយ ដែលឥណ្ឌា​ធ្វើការសាកល្បងដោយជោគជ័យ នៅកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក​ BrahMos  ដោយបាច់ចេញពីយន្តហោះចម្បាំង  Su-30 ផលិតនៅក្នុងប្រទេសរុស្ស៊ី។

អ្នកផលិតកាំជ្រួចមីស៊ីលខាងលើបានបញ្ចាក់ថាកាំជ្រួចមីស៊ីលខាងលើ «អាចនឹងផ្លាសប្តូរ ការលេង​ជាមួយកម្លាំងទាហានអាកាសទាំងអស់លើពិភពលោក»។ការសាកល្បងដោយជោគជ័យនៅកាំជ្រួចមីស៊ីល​ BrahMos ចេញពីយន្តហោះចម្បាំង នឹងធ្វើឲ្យកម្លាំងទាហានឥណ្ឌាកាន់តែខ្លាំងជាងមុន ។

យន្តហោះចម្បាំង​ Su-30 បានហោះហើរចេញពីអាកាសយានដ្ឋានទ័ពអាកាស  Kalaikunda នៅក្នុងរដ្ឋ​ Belgan ​ដោយបានបាញ់មីស៊ីល BrahMosចំគោលដៅ ទៅលើនាវាដែលខូចទុកចោល ស្ថិតនៅឈូងសមុទ្រ  Belgan កាលពីថ្ងៃទី​២២ខែវិច្ឆិកា។

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក​ Nirmala Sitharaman ​បានអបអរសាទរ ដល់កម្លាំងទាហានឥណ្ឌាដែលទទួលបានជោគជ័យនៅក្នុងការផលិតកាំជ្រួចមីស៊ីលមានសម្ថភាពខ្ពស់បំផុតលើពិភពលោក។  ការសាកល្បងបាញ់ចេញពីចេញពីយន្តហោះគឺជាឧប្បស័គបំផុត  ដោយកន្លងមកយន្តហោះចម្បាំង រាប់សិបគ្រឿងនៅលើពិភពលោក ត្រូវបានបំផ្លាញដោយសារតែការសាកល្បងបាញ់មីស៊ីលចេញពីយន្តហោះទៅលើគោលដៅនៅលើដី។

កន្លងមកឥណ្ឌាបានសាកល្បងកាំជ្រួចមីស៊ីលនេះដោយបាញ់ចេញជើងទម្រនៅលើដីដោយជោគជ័យជាច្រើនលើក​តែមិនដែលបាញ់ចេញពីយន្តហោះនោះឡើយ ។ ជាមួយនិងជោគជ័យថ្មី នេះ ជួយឲ្យកម្លាំងទាហានអាកាស កាន់តែមានសម្ថភាព ។ បច្ចុប្បន្ន ឥណ្ឌា មានវិវាទតាមបណ្តោយព្រំដែនជាមួយប្រទេស ចិននិងប៉ាគិស្ថាន ដែលជាប្រទេសមាន សម្ថភាពយោធាខ្ពស់ និងជាប្រទេសបរមាណូដូចគ្នា៕

 
ឥណ្ឌាសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក ពីយន្តហោះចម្បាំង  Su-30 ដោយជោគជ័យ
 
ឥណ្ឌាសាកល្បងកាំជ្រួចមីស៊ីលល្បឿនលឿនបំផុតលើពិភពលោក ពីយន្តហោះចម្បាំង  Su-30 ដោយជោគជ័យ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!