ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:32:45 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

៥៩ប្រទេសជុំវិញពិភពលោកទិញអាវុធពីរុស្ស៊ី នៅឆ្នាំ​២០១៧

| 24 Nov 2017 10:58 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 35 | មតិ៖ 0
 

សារព័ត៌មាន​ Sputnik ​កាលពីថ្ងៃទី​២៤ខែវិច្ឆិកា បានដកស្រងសម្តីប្រធានាធិបតីរុស្ស៊ីលោកពូទីនបញ្ចាក់ថា​ ប្រទេសរបស់លោកបានលក់អាវុធ​ និងសម្ភារៈយោធា​ឲ្យដល់ប្រទេសចំនួន​៥៩លើពិភបលោកនៅក្នុងឆ្នាំ​២០១៧នេះ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត​ស្តីអំពីបញ្ហាយោធា លោកពូទីនបញ្ចាក់ថា «នៅក្នុងឆ្នាំ​២០១៧ អាវុធរបស់រុស្សីបានលក់ទៅឲ្យ ៥៩ប្រទេសជុំវិញពិភពលោក  និង ទំនាក់ទំនង​សហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា យោធា មាននៅក្នុងប្រទេសជាង​៨០លើពិភពលោក ។ ចំណុចសំខាន់គឺ ការបញ្ចារទិញអាវុធបានកើនឡើងជាបន្តបន្ទាប់»។

ការលក់អាវុធរបស់រុស្ស៊ីនៅក្នុងឆ្នាំ​២០១៧នេះ មានទឹកប្រាក់រហូតដល់ទៅ​១៥,៣ពាន់លានដុល្លារ ។​ ជាមួយគ្នានេះ ប្រធានគណកម្មការការពារជាតិរុស្ស៊ី​លោក​ Viktor Bondarey ​បានប្រកាសថា​ទីក្រុងមូស្កូនៅតែបន្ត សហការលើបច្ចេកវិទ្យាយោធា​ បើទោះបីមានការដាក់ទណ្ឌកម្មពីអាមេរិក ក្នុងគោលដៅ​ដករុស្ស៊ីចេញពីទីផ្សាអាវុធលើពិភពលោក។

លោក Viktor Bondarey បន្តទៀតថា​​ អាមេរិកបានបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ហើយពេលនេះគឺសម្តៅទៅលើក្រុមហ៊ុនផលិតអាវុធរបស់រុស្ស៊ី។ ទាំងនោះគឺជាការខិតខំ​របស់អាមេរិកក្នុងការ​ រុញរុស្ស៊ីឲ្យឃ្លាត់ចេញពិ​ទីផ្សាអាវុធលើពិភពលោក និងនៅតំបន់អឺរ៉ុប។

ប្រធានាធិបតីរុស្ស៊ី លោកពូទីន​ក៏បានបញ្ចាក់ផងដែរថា​ ការកែប្រែ អភិវឌ្ឍន៍អត់ឈប់ឈរ  និង​ការប្រើប្រាស់នៅក្នុងសមរភូមិពិត  ជួយឲ្យរុស្ស៊ី​កាន់តែទទួលបានទំនុកចិត្តពីប្រទេសដៃគូរ។

លោកពូទីនបញ្ចាក់ថា​ រុស្ស៊ី កំពុងតែ ពិចារណា​លក់អាវុធបន្ថែមទៀតដល់ប្រទេសជាសម្ព័ន្ធមិត្ត ក៏ដូចជាពង្រឹង​វិស័យផលិតអាវុធឲ្យកាន់តែមានប្រសិទ្ធិភាព។

រុស្ស៊ី គឺជាប្រទេស ដែលចំណាយប្រាក់ច្រើនលំដាប់ទី​៣ សម្រាប់​ការពារជាតិ​ បន្ទាប់ពីអាមេរិកនិងចិន។​ក្រុមហ៊ុនផលិតអាវុធការពារជាតិទាំងអស់របស់រុស្ស៊ី ក៏ស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម ដោយត្រៀមផ្តល់អាវុធគ្រប់ពេលដែលត្រូវការ។

 

ប្រធានាធិបតីពូទីន​ បានស្នើរដល់បណ្តាក្រុមហ៊ុនផលិតអាវុធទាំងអស់​ ក៏ដូចជាក្រុមហ៊ុនឧស្សាហកម្មផ្សេងៗទៀត ត្រូវតែត្រៀមលក្ខណបំពេញកតព្វកិច្ចពេលមានសង្គ្រាមកើតឡើង គ្រប់ពេលវេលា។ លោកពូទីនបញ្ចាក់ថា សង្គ្រាមអាចកើតឡើងបានគ្រប់ពេលវេលា​ ហើយ បណ្តាក្រុមហ៊ុនទាំងនោះត្រូវតែត្រៀមលក្ខណផលិតគ្រប់ពេលវេលា នៅអ្វីដែលចាំបាច់។

 

ការលើកឡើងខាងលើ របស់លោកពូទីន នៅក្នុងកិច្ចប្រជុំ​ជាមួយ​បណ្តាមេទ័ព​ នៅទីក្រុងស៊ូជី កាលពីថ្ងៃទី​២២ខែវិច្ឆិកា។ កន្លងមកលោកពូទីនបានបញ្ចាក់ថា​ ប្រសិនបើចង់នាំមុខលើអឺរ៉ុប​ស្តីពីបច្ចេកវិទ្យា យោធា​ គឺចាំបាច់ត្រូវតែល្អជាងនេះ៕

 

 

 

 
៥៩ប្រទេសជុំវិញពិភពលោកទិញអាវុធពីរុស្ស៊ី នៅឆ្នាំ​២០១៧
 
៥៩ប្រទេសជុំវិញពិភពលោកទិញអាវុធពីរុស្ស៊ី នៅឆ្នាំ​២០១៧
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!