ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:35:10 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្លាំងទាហានជើងទឹកអាហ្សងទីន បានបញ្ចាក់ថា​នាវាមុជទឹកផ្ទុះមុនពេលបាត់ខ្លួន

| 24 Nov 2017 16:18 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 36 | មតិ៖ 0
 

កម្លាំងទាហានជើងទឹកអាហ្សងទីន បានបញ្ចាក់ថា​មានការផ្ទុះ​នៅលើនាវាមុជទឹក  ARA San Juan ​បានបាត់ខ្លួន​កាលពីថ្ងៃទី​១៥ខែវិច្ឆិកា​ មកទលពេលនេះមិនដឹងពីជោគវាសនារបស់នាវឹកទាំង​៤៤នាក់នៅឡើយ។

អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអាហ្សងទីន លោក​ Enrique Balbi ​បានបញ្ចាក់ថា​ ហេតុការកើតឡើងឆាប់រហ័ស ខុសប្រក្រតី ​គឺមានការផ្ទុះកើតឡើងនៅក្នុងនាវាមុជទឹកខាងលើ។ លោកបញ្ចាក់ទៀតថា  ការផ្ទុះកើតឡើងនៅជិត​កោះ​ Valdes ​ស្ថិតនៅក្នុងខេត្ត Chubut ​ប្រទេសអាហ្សងទីន ចម្ងាយ ប្រមាណ​៦៥គីឡូម៉ែទ្រ​ពីកន្លែង​ចុងក្រោយ ដែលនាវឹកផ្តល់ព័ត៌មាន ស្តីពីដំណើរការនាវាមុជទឹក។​

លោក​ Enrique Balbi​បន្តទៀតថា រដ្ឋាភិបាលអាហ្សងទីនទទួលបានទិន្នន័យ​វិភាគ​ពីការផ្ទុះខាងលើ​ ។នៅពេលនេះនាវានិងយន្តហោះ ជាច្រើនបានទៅកាន់បរិវេណដែលនាវាជួបគ្រោះថ្នាក់  ។កម្លាំងទាហានអាមេរិក​ក៏បាន​បញ្ចូន យន្តហោះ​ដែលអាចចាប់បានមើលឃើញនាវាមុជទឹក  រួមទាំងក្រុមអ្នកមុជទឹកទៅជួយដល់នាវឹកទាំងអស់ដែលជាប់គាំនៅក្នុងនាវា។

ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀតដូចជា​ រុស្ស៊ី​ អង់គ្លេស​ ប៉េរ៉ូ​និងប្រេស៊ីល បានចូលរួម​នៅក្នុងការស្វែងរកនាវាមុជទឹកផងដែរ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ខ្លួននឹងបញ្ជូនបុគ្គលិក និងឧបករណ៍ ដើម្បីជួយកងនាវាចរអាហ្សង់ទីន ក្នុងការស្វែងរកនាវាមុជទឹក ដែលបាត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រសួងនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះ ត្រូវបានប្រកាសនៅក្នុងអំឡុងពេល សន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងសមភាគីអាហ្សង់ទីន លោក Oscar Aguad ។

យន្តហោះដឹកជញ្ជូនរុស្ស៊ី នឹងធ្វើឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ឲ្យអ្នកឯកទេសរុករក និងជួយសង្គ្រោះ និងប្រព័ន្ធយានយន្តក្រោមទឹក ដែលគ្មានមនុស្សបើក ទៅកាន់អាត្លង់ទិកខាងត្បូង ដែលនាវារបស់អាហ្សង់ទីន បានបាត់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយនឹងសមាជិកនាវិក ចំនួន ៤៤នាក់។

ពេលនេះសាចញ្ញាត្តិ នាវឹកនៅក្នុងនាវាមុជទឹកបាត់ខ្លួន​បានប្រមូលផ្តុំគ្នារងចាំដំណឹងទាំងក្តីអងស់សង្ឃឹម​ ។ សាចញ្ញាត្តិជាច្រើនបានស្រែកយំក្រោយទាហានអាហ្សងទីនប្រកាសថានាវាមុជទឹកបានផ្ទុះនោះ៕

 

 
 កម្លាំងទាហានជើងទឹកអាហ្សងទីន បានបញ្ចាក់ថា​នាវាមុជទឹកផ្ទុះមុនពេលបាត់ខ្លួន
 
 កម្លាំងទាហានជើងទឹកអាហ្សងទីន បានបញ្ចាក់ថា​នាវាមុជទឹកផ្ទុះមុនពេលបាត់ខ្លួន
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!