ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:25:32 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ភិន ដា​លី​ស ចេញទៅ​រៀន​ជំនាញ​បន្ថែម​នៅ​អាមេរិក​រយៈពេល​ខ្លី​

ភ្នំពេញ | 25 Nov 2017 09:24 | ដោយ៖ រស់ ប្រាថ្នា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 88 | មតិ៖ 0
 

តារា​សម្តែង​អ្នកនាង ភិន ដា​លី​ស មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខ្សែរ​ភាពយន្ត​ដែល​ខ្លួន​សម្តែង​ទទួលបាន​ការគាំទ្រ​ច្រើន​ដែល​ធ្វើ​ឲ្យ​អាជីព​សម្តែង​របស់​នាង​បាន​ជោគជ័យ​មួយកម្រិត​បន្ទាប់ពី​នាង​បាន​តំណែង​តួ​រឯក សម្រាប់​ខ្សែរ​ភាពយន្ត​ភាគ​។ ចំណែក​ថ្មីៗ​នេះ នាង​ក៏បាន​ជោគជ័យ​មួយផ្នែក​ទៀត ស្របពេល​ដែល​នាង​មានឱកាស​បានចេញ​ទៅ​បញ្ចប់​ការសិក្សា​ផ្នែក Design ផ្ទៃរឿង និង​ការតុបតែង​មុខ​រយៈពេល​កន្លះ​ខែ​នៅឯ​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ តារា​សម្ដែង​មេម៉ាយ​ចាយ​សម្រស់ ភិន សុ​ដា​លី​ស បានចេញ​ដំណើរ ទៅ​សហរដ្ឋអាមេរិក​ដោយមាន​ទាំង​លោកឪពុក លោក អ៊ិន សុ​ភិន ជូន​ដំណើរ​ផង ប៉ុន្តែ​ការចេញដំណើរ​លើក​នេះ ពុំមែន​ជាការ​កម្សាន្ត​លំហែកាយ ឬ​សម្ដែង​ដើម្បី​រកលុយ​ទេ គឺ​នាង​ទៅ​រៀន​ជំនាញ​ផលិត​ភាពយន្ត​ក្នុងន័យ​មក​ពង្រឹង​ផលិតកម្ម​មហាហង្ស​ដែលជា​មុខរបរ​មួយ​ប្រចាំ​គ្រួសារ​របស់​នាង បន្ថែមទៀត​។​

​ដា​លី​ស និយាយថា នាង​ទៅ​អាមេរិក លើក​នេះ គឺ​ទៅ​បំប៉ន​ជំនាញ​ឌី​ហ្សា​ញ​របស់​នាង ដែល​រៀន​ជិត​ចប់ ជាមួយនឹង​ក្រុម​ឌី​ហ្សា​ញ របស់​សហរដ្ឋអាមេរិក បន្ទាប់ពី​ភាគី​ខាង​សហរដ្ឋអាមេរិក ផ្ដល់​សិទ្ធិ​ឲ្យ​នាង​ទៅ​សិក្សា​កន្លះ​ខែ​។ នាង​បន្តថា ការ​ចេញទៅ​អាមេរិក​នៅពេលនេះ​គឺពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត​ភាគច្រើន ដោយសារតែ​ការរៀបចំ​វគ្គ​ខ្លី នៅលើ​ទឹកដី​អាមេរិក គេ​គ្រោង​បណ្ដុះបណ្ដាល​ឲ្យ​មានការ​យល់ដឹង​កាន់តែច្បាស់​ពី​ការ​តែង​មុខ និង​ការ​ឌី​ហ្សា​ញ​ផ្ទៃរឿង តើ​ថា ត្រូវធ្វើ​បែបណា​ឲ្យ​ត្រូវ​ទៅ​ហ្នឹង​សាច់រឿង និង​ឲ្យ​មាន​ភាព​ទាក់ទាញ​នៅពេល​ចេញ​ជា​ខ្សែភាពយន្ត​។​

​លោក​អ៊ិន សុ​ភិន បាន​ថ្លែងថា​នេះ​ជាមាន​មោទនភាព មួយ​ដែល​កូនស្រី បាន​ក្លាយជា​អ្នក​ឌី​ហ្សា​ញ និង​ជា​អ្នក​គូរ​ប្លង់​សម្រាប់ ភាពយន្ត​ដ៏​ជំនាញ​ម្នាក់ នាពេល​អនាគត ដើម្បី​ជួយ​ផលិតកម្ម​មហាហង្ស ឲ្យ​កាន់តែ​រឹងមាំ នឹង​ទទួលបាន​ការគាំទ្រ​បន្ថែមទៀត​៕​

 
ភិន ដា​លី​ស ចេញទៅ​រៀន​ជំនាញ​បន្ថែម​នៅ​អាមេរិក​រយៈពេល​ខ្លី​
 
ភិន ដា​លី​ស ចេញទៅ​រៀន​ជំនាញ​បន្ថែម​នៅ​អាមេរិក​រយៈពេល​ខ្លី​
 
ភិន ដា​លី​ស ចេញទៅ​រៀន​ជំនាញ​បន្ថែម​នៅ​អាមេរិក​រយៈពេល​ខ្លី​
 
ភិន ដា​លី​ស ចេញទៅ​រៀន​ជំនាញ​បន្ថែម​នៅ​អាមេរិក​រយៈពេល​ខ្លី​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!