ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:33:40 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អេហ្ស៊ីប ប្រកាសកាន់ទុក្ខ៣ថ្ងៃ​ ក្រោយការវាយប្រហារទៅលើវិហារអិស្លាម ស្លាប់និងរបួសជាង​៣០០នាក់

| 25 Nov 2017 12:01 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 27 | មតិ៖ 0
 

រដ្ឋាភិបាលប្រទេសអេហ្ស៊ីប​បានប្រកាស​ កាន់ទុក្ខ​៣ថ្ងៃនៅទូទាំងប្រទេស​ក្រោយហេតុការវាយប្រហារភេរវកម្មជាទ្រងទ្រាយធំ​ទៅលើ សាសនិកដែលកំពុងតែធ្វើពិធីបនស្រន់នៅក្នុងព្រះវិហារ​អិស្លាមស្ថិតនៅក្នុងខេត្ត​ Sinai ។

សារព័ត៌មាន​ MENA ​បានផ្សាយថា ចំនួនអ្នកស្លាប់​នៅក្នុងការវាយប្រហារទៅលើព្រះវិហា  Al Rawdh ក្នុងតំបន់​ Bir al Abed  មានអ្នកស្លាប់កើនឡើងរហូតដល់ទៅ​ជាង​២៣០នាក់និង ជាង​១២០នាក់រងរបួស។

បណ្តាញទូរទស្សន៍អេហ្ស៊ីបានផ្សាយថា ប្រធានាធិបតី​ Abdel Fattah Al Sisi ​បានកោះប្រជុំមន្ត្រីសន្តិសុខ ចារកិច្ច និងការពារជាតិ ជាបន្ទាន់ក្រោយការវាយប្រហារខាងលើ ។ ជាមួយគ្នានោះរដ្ឋាភិបាលបានប្រកាសកាន់ទុក្ខ​៣ថ្ងៃនៅទូទាំងប្រទេស។

ក្នុងរយៈពេល​៤ឆ្នាំកន្លងមក កម្លាំងសន្តិសុខអេហ្ស៊ីប បានជម្រុញការអនុវត្តសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ពេសេសនៅតំបន់ភាគខាងជើង ខេត្ត​ Sinai ​ជាកន្លែង ដែលមានទាហានរាប់រយនាក់រងការវាយប្រហារពីក្រុមភេរវកម្ម​ IS នៅទីនោះ។ក្រៅពីនេះក្រុមភេរវកម្ម ក៏បានបើកការវាយប្រហារទៅលើព្រះវិហារ​គ្រឹស្ត្រសាសនា នឹងក្រុមអ្នកធ្វើព្យុហយាត្រាផងដែរ។

កាលពីថ្ងៃទី​២៤ខែវិច្ឆិកា ប្រធានគណប្រតិភូអឺរ៉ុប នៅអេហ្ស៊ីប​លោក​ Ivan Surkos ​បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារភេរវកម្ម​ទៅលើ ពលរដ្ឋស្លូតត្រងចូលរួមនៅក្នុងពីធីសាសនា នៅព្រះវិហារ Rawdah ។

នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ កងទ័ពនៃប្រទេសអេហ្ស៊ីប បានប្រើប្រាស់យន្តហោះ ដើម្បីបំផ្លាញ ចោលនូវរថយន្តដែល ត្រូវបានក្រុមឧទាម ប្រើប្រាស់សម្រាប់ការ វាយប្រហារ នៅវិហារអ៊ីស្លាម Al-Rawda ស្ថិតនៅទីក្រុង Bir al-Abed។

សូមរំលឹកថា កាលពីថ្ងៃទី២៤ខែវិច្ឆិកាក្រុមឧទ្ទាម បានវាយប្រហារដោយការបំផ្ទុះ គ្រាប់បែកផង និងបាញ់ប្រហារផងទៅ លើវិហារឥស្លាមមួយ កន្លែងនៅភាគខាងជើងខេត្ត ស៊ីនណៃ របស់អេហ្ស៊ីបបណ្ដាលឲ្យមានមនុស្សស្លាប់ ២៣៥នាក់និងរងរបួសជា ច្រើននាក់ផ្សេងទៀត៕

 

 

 
អេហ្ស៊ីប ប្រកាសកាន់ទុក្ខ៣ថ្ងៃ​ ក្រោយការវាយប្រហារទៅលើវិហារអិស្លាម ស្លាប់និងរបួសជាង​៣០០នាក់
 
អេហ្ស៊ីប ប្រកាសកាន់ទុក្ខ៣ថ្ងៃ​ ក្រោយការវាយប្រហារទៅលើវិហារអិស្លាម ស្លាប់និងរបួសជាង​៣០០នាក់
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!