ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:32:40 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សម្តេចតេជោ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​

ភ្នំពេញ | 27 Nov 2017 08:40 | ដោយ៖ តារា សន្លឹម | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 75 | មតិ៖ 0
 

សម្តេចតេជោ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ បាន​បញ្ជា​ផ្ទាល់មាត់​ឲ្យ​ក្រសួងមហាផ្ទៃ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។ បើតាម សម្តេចេតជោ ហ៊ុន សែន អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​បង្កើតឡើង​ដោយ​លោក កឹម សុខា ក្រោម​ការបង្គាប់បញ្ជារ​បស់​សហរដ្ឋអាមេរិក​។​ប៉ុន្តែ​នាយិកា​អង្គការ​នេះ​អះអាងថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​នោះឡើយ​។​

​នៅពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រាប់ពាន់​នៅ​ព្រឹក​អាទិត្យ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ថា​បង្កើតឡើង​ទៅតាម​ការ​បញ្ជា​របស់​បរទេស​។ បរទេស​ដែល​សម្តេចតេជោ ហ៊ុន សែន ទំនង​សំដៅ​ទៅលើ​សហរដ្ឋអាមេរិក​ដែល​ឲ្យ​លោក កឹម សុខា ផ្អាក​ពី​ឆាកនយោបាយ​មួយរយៈ​ហើយ​បង្កើត​អង្គការ​នេះ​ឡើង​កាលពី​ឆ្នាំ​២០០២​។​

សម្តេចតេជោ ហ៊ុន សែន អះអាងថា ការបង្កើត​អង្គការក្រៅរដ្ឋាភិបាល​មួយ​ទៅតាម​បរទេស​បង្គាប់​នេះ​គឺជា​រឿង​ខុសច្បាប់​។​ប៉ុន្តែ​បើ​អង្គការ​ក្រៅប្រទេស​មក​បង្កើត​ដោយ​សុំច្បាប់​សម្តេចតេជោ ហ៊ុន សែន​ថា​មិនជា​បញ្ហា​នោះទេ​។​

​ក្រោយ​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ដូច​ន្នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចេញ​សេចក្តី​ថ្លែង​ការ​ណ៏​ថា អង្គការ​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដោយ​ឈរលើ​មូលដ្ឋានគ្រឹះ​នៃ​ភាព​ឯករាជ្យ​តម្លាភាព​សមភាព​និង​មិន​រើសអើង​។ លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​បាន​និយាយថា រយៈពេល​១០​ឆ្នាំ​នៃ​ការគ្រប់គ្រង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រឈមមុខ​នឹង​ការប្រតាយប្រតប់​ពី​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​ដែលជា​លទ្ធផល​នៃ​ការរិះគន់​លើ​គោលការណ៍​របស់ខ្លួន​។ ក៏ប៉ុន្តែ​លោកស្រី អះអាងថា មជ្ឈមណ្ឌល​នេះ មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ ឬ​បម្រើ​ផលប្រយោជន៍​គណបក្ស​ន​យោ​យ​បាយ​ណាមួយ​នោះឡើយ​។​

​ឆ្លើយតប​មកកាន់​អ្នកយកព័ត៌មាន​វិទ្យុ​បារាំង​RFI លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ណាស់​ចំពោះ​បញ្ហា​នេះ ដោយ​ថា​(​ម​.​ស​.​ម​.​ក​) ជា​អង្គការ​ចំបង​មួយ​ក្នុងចំណោម​អង្គ​ការដែល​លេចធ្លោ​បំផុត​នៅ​កម្ពុជា​។ លោ​កថា​ការបិទទ្វារ​នៃ​អង្គការ​នេះ​វា​នឹងមាន​ផលវិបាក​ធំធេង​សម្រាប់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ទាំងមូល​។​

​តាម​ប្រវត្តិ សកម្មជន​ការពារ​សិទ្ធិមនុស្ស លោក កឹម សុខា គឺជា​អ្នកបង្កើត ម​.​ស​.​ម​.​ក នៅក្នុង​ខែ  វិច្ឆិកា ឆ្នាំ​២០០២​។ ប៉ុន្តែ​នៅ​ខែធ្នូ ឆ្នាំ​២០១៥ លោក​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន និង​ឃុំខ្លួន​ជាមួយនឹង​សកម្មជន​ដទៃទៀត ក្រោម​ការចោទប្រកាន់​ពីបទ​បរិហារ​កេ​រ្មិ៍ ដោយសារ​មតិយោបល់​ដែល​ត្រូវបាន​សរសេរ​ដោយ​ជន​មិន​ស្គាល់ អត្តសញ្ញាណ​លើ​បដា​ដែល​បានដាក់​បង្ហាញ​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា សិទ្ធិមនុស្ស​។​ទោះជា​យ៉ាងណា សកម្មជន​ទាំងអស់ ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មាន​សម្ពាធ​ជា​អន្តរជាតិ ។ នៅ​ដើមឆ្នាំ​២០០៧ លោក កឹម សុខា បាន​លាឈប់​ពី ម​.​ស​.​ម​.​ក ដោយបាន​បន្ត​អាជីព​ជា​អ្នកនយោបាយ​។ លោក អ៊ូ វីរៈ ត្រូវបានតែងតាំង​ជា​ប្រធាន ជំនួស​លោក​កឹម សុខា ។ នៅ​ខែមីនា ឆ្នាំ​២០១៤ លោក អ៊ូ វីរៈ បាន​លាលែង​ពី​ដំណែង​ជា​ប្រធាន ម​.​ស​.​ម​.​ក ហើយ​បាន​ជំនួស​ដំណែង ដោយ​លោកស្រី ចក់ សុភាព ដែល​បច្ចុប្បន្ននេះ ជា​នាយិកា​ប្រតិបត្តិ​។​

​សូមជម្រាបថា កាលពីដើម​សីហា​ឆ្នាំនេះសម្តេចតេជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​បិទ​អង្គការ​មួយ​ឈ្មោះ​អង្គការ​មេត្រី​អន្តរជាតិ ដោយ​លោក​ថា អង្គការ​របស់​អាមេរិក​នៅ​កម្ពុជា​នេះ បាន​ប្រមាថ​ដល់​ស្ត្រី​ខ្មែរ​ស្តីពី​ពេស្យាចា​រ្យ​កុមារ​នៅ​ភ្នំពេញ​៕​

 
សម្តេចតេជោ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!