ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:35:35 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អ្នកទេសចរណ៍រាប់ពាន់នាក់ជាប់គាំង ដោយសារភ្នុំភ្លើងនៅបាលី​

| 28 Nov 2017 10:53 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 34 | មតិ៖ 0
 

អ្នកទេសចរណ៍ យ៉ាងហោចណាស ៥៩ពាន់នាក់ កំពុងជាប់គាំនៅលើកោះ​បាលីប្រទេសឥណ្ឌូនេស៊ី  ក្នុងពេលដែលភ្នុំភ្លើងកំពុងតែផ្ទុះខ្លាំង បំផុត។

សារព័ត៌មាន​ Jakarta Post កាលពីថ្ងៃទី ២៨ខែវិច្ឆិកា​បានផ្សាយថា  មន្ត្រីគ្រប់គ្រោងគ្រោះអាសន្ន ឥណ្ឌូនេស៊ី​បានបង្កើន គម្រិត ប្រកាសអាសន្ន ក្នុងពេលដែលភ្នុំភ្លើង​ Agung នៅលើកោះរម្មណីយដ្ឋានដ៏ល្បី​ បាលី ផ្ទុះយ៉ាងខ្លាំង  ហើយបានបង្កើនការជម្លៀសដល់ពលរដ្ឋទៅកាន់តំនប់មានសុវត្ថភាព។

កាលពីថ្ងៃទី ២៧ខែវិច្ឆិកាពលរដ្ឋជាង ៤មឺននាក់ដែលរស់នៅជិត ជើងភ្នុំភ្លើងខាងលើ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាព​ និងជាង ១សែននាក់ទៀត ត្រូវចាកចេញពីផ្ទះទៅកាន់ជំរុំបណ្តោះអាសន្ន  ក្រោយពេលមន្ត្រីគ្រប់ គ្រងគ្រោះអាសន្ន បានបង្កើតរយចម្ងាយ ​១០គីឡូម៉ែត្រ ជុំវិញបរិវេណ​ភ្នុំភ្លើង។

ចំពោះស្ថានភាពខាងលើ  អាកាសយានដ្ឋាន អន្តរជាតិ​ Ngurah Rai នៅលើកោះបាលី​ត្រូវបង្ខំចិត្តផ្អាក់ដំណើរការ ក្នុងរយៈពេល​២៤ម៉ោង កាលពីថ្ងៃទី​២៧ខែវិច្ឆិកា ធ្វើឲ្យជើងហោះហើរ ៤៤៥ជើងត្រូវលុបចោល​ អ្នកដំណើរ ជាង ៥៩ពាន់នាក់ រងផល់ប៉ះពាល់។  តាមការបញ្ចាក់របស់មន្ត្រីអាកាសយានដ្ឋានខាងលើបានឲ្យដឹងថា  ការបិទទ្វាអាកាសយានដ្ឋានអាចនឹងបន្ត  នៅពេលដែលផ្សេង ផេះគ្រប់ដណ្តប់ពេញផ្ទៃអាកាស​។

គណគ្រប់គ្រង អាកាសយានដ្ឋាន​ បានឲ្យដឹងថា​ពេលនេះបានព្យាយាមដឹកអ្នកដំណើរ តាមរថយន្ត ទៅកាន់កំពុងផែ ដើម្បីបន្តដំណើរ តាមផ្លូវទឹក ទៅកាន់គោលដៅ​។​ប៉ុន្តែនៅមានពលរដ្ឋរាប់ពាន់នាក់ ជាប់គាំនៅលើកោះបាលីនៅឡើយ។​

លោក​ Carlo Oben ​ជនជាតិអាមេរិក ដែលជាប់គាំងនៅលើកោះបាលី​បានឲ្យដឹងថា «យើងបានកម្សាន្តនៅលើកោះបាលីរយៈពេល​៣ថ្ងៃ ហើយក៏បានត្រៀមលក្ខណចាកចេញពីកោះបាលី ស្រាប់តែជើងហោះហើរត្រូវលុបចោល បិទទ្វាមិនកំណត់ពេលវេលាបើកវិញ។ ជាមួយគ្នានេះ​ សមាគមន៍ ភោជនីយដ្ឋាន និងសណ្ឋាគា នៅលើកោះបាលី​ឥណ្ឌូនេស៊ី​បានសម្រេច មិនយកប្រាក់ សម្រាប់ការស្នាក់នៅហូបចុក ក្នុងរយៈពេលមួយថ្ងៃ សម្រាប់ផ្ញៀវ ដែលជាប់គាំនៅទីនេះ។

 ចំណែកសារព័ត៌មាន​​ The Guardian ​បានផ្សាយថា ភ្នុំភ្លើង  Agung នៅលើកោះបាលីបានកម្រើកខ្លួនរយៈពេល​២ខែរួមមកហើយ មុនពេលផ្ទុះ។ ភ្នុំភ្លើងខាងលើ មានកំពង់ ៣ពាន់ម៉ែត្រ  ស្ថិតនៅចម្ងាយពី រម្មណីដ្ឋាន ទេសចរណ៍  Kuta ​ប្រមាណ​៧៥គីឡូម៉ែត្រ ។

ភ្នុំភ្លើងនេះធ្លាប់ប្រោសកង្អែរ​កាលពីឆ្នាំ ១៩៦៣ បានសមា្លប់មនុស្ស​រហូតដល់ ជាង​១ពាន់នាក់ ហើយភូមិស្រុកជាច្រើន​ត្រូវបានកង្អែភ្នុំភ្លើង គ្រប់ដណ្តប់។ ការផ្ទុះនៅឆ្នាំ​២០១៧នេះ មិនមានការខូចខាតច្រើន ដល់អាយុជីវិតនោះឡើយ​​ ដោយសារតែបានបង្ការទាន់ពេលវេលា៕

 

 
អ្នកទេសចរណ៍រាប់ពាន់នាក់ជាប់គាំង ដោយសារភ្នុំភ្លើងនៅបាលី​
 
អ្នកទេសចរណ៍រាប់ពាន់នាក់ជាប់គាំង ដោយសារភ្នុំភ្លើងនៅបាលី​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!