ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:38:09 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាយ ចឺម ធ្វើ​ឲ្យ តា​វ៉ិ​ច​ទ័​រ រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​

កំពង់ស្ពឺ | 29 Nov 2017 08:30 | ដោយ៖ សូដាលីកា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 52 | មតិ៖ 0
 

​ម្សិលមិញ​នេះ​តារា​កំប្លែង និង​ចម្រៀង​នាយ ចឺម បានធ្វើ​ឲ្យ​លោក តា​វ៉ិ​ច​ទ័​រ រំភើបចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិន​ចង់បាន មុន​នាយ​ផ្អាក​កំប្លែង​នៅ​ទូរទស្សន៍​CTN​។​

​នាយ ចឺម បាន​លើកឡើងថា មុន​ផ្អាក​កំប្លែង​មួយរយៈ​នៅ​ទូរទស្សន៍​CTN ជាមួយ​ក្រុម ពែ​កមី ខ្លួន​ក៏បាន​រៀបចំ​ពិធី​ដឹងគុណ និង​តបគុណ​ជូន​ចំពោះ​លោក តា​វ៉ិ​ច​ទ័​រ ជា​ឪពុក​ទី​២​របស់​នាយ បន្ទាប់ពី​ម្ដាយ​ឪពុក​បង្កើត​ដែល​រស់នៅ​ខេត្តកំពង់ស្ពឺ​។​

​ម្ចាស់​បទ​"​អារ​ហាម​" រូបនេះ​បន្ថែមថា ខ្លួន​មាន​កិត្តិយស កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅក្នុង​វិថី​សិល្បៈ​សព្វថ្ងៃនេះ គឺមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​លោក តា​វ៉ិ​ច​ទ័​រ ព្រមទាំង​នាយ ក្រូច និង​ស្រី​អ៊ី​ត ត្រូវជា​ពូ​មីង​បង្កើតបាន​ជួយ​បណ្ដុះ​បណ្ដាលឱ្យ​នាយ បាន​ស្គាល់​អ្វីដែល​ហៅថា​សិល្បៈ​។​

​មួយវិញទៀត​នាយ ចឺម សុំ​បញ្ជាក់​ដល់​ពុក​ម៉ែ​បងប្អូន​ទស្សនិកជន​ថា ការផ្អាក​ឈប់​ពី​សិល្បៈ​នេះ មិន​បានន័យថា​នាយ​ភ្លេច​កំណើត​ខ្លួនឯង​នោះទេ​។ ម្ចាស់​បទ​"​អ្នក​អត់​សង្សារ​លើកដៃ​" បញ្ជាក់ថា​៖" មុន​ឲ្យ​ខ្ញុំ​ឈប់​ពី​ក្រុម​កំប្លែង CTN លោក តា​វ៉ិ​ច​ទ័​រ ត្រូវជា​ឪពុក​ទី​២​របស់ខ្ញុំ បាន​ពិភាក្សាគ្នា​ជាមួយ មីង​អ៊ី​ត និង​ពូ​ក្រូច ហើយ​ទើប​សម្រេច​ឲ្យ​ខ្ញុំ​ផ្អាក​មួយរយៈ​សិន​"​។​


​ចំណែកឯ​លោកតា​វ៉ិ​ច​ទ័​រវិ​ញ​បាន​ថ្លែង​ជាមួយ​ទឹកមុខ​រំភើបចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ថា លោក​ពិតជា​មិន​នឹកស្មានថា​នាយ ចឺម រៀបចំ​ពិធី​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅផ្ទះ​លោក​ដូច្នេះ​សោះ​។ លោក​គ្មាន​ពាក្យ​អ្វី​ផ្សេង​ក្រៅពី​អរគុណ និង​ជូនពរ​ដល់​នាយ​ចឺម​ឲ្យ​ជោគជ័យ​ក្នុង​វិថី​សិល្បៈ ។​

​ឪពុក នី​ឡា មានប្រសាសន៍ថា​៖ “​អត់​បានដឹងខ្លួន​សោះ​ថា ចឺម​មាន​ពិធី​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​គេ​ផ្អាក​ពី​ក្រុម​កំប្លែង CTN ។ ខ្ញុំ​ជូនពរ​ឲ្យ​ចឺម មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​កាន់តែខ្លាំង​នៅក្នុង​ផលិតកម្ម​សាន់​ដេ និង​មានការ​គាំទ្រ​ពី​បងប្អូន​គ្រប់​មជ្ឈដ្ឋាន​"​។​

​ការរៀបចំ​ពិធី​ដឹងគុណ និង​តបគុណ​ជូន​ចំពោះ​លោកតា វ៉ិ​ច​ទ័​រ នាយ​ចឺម ក៏បាន​ជូន កាដូ និង​ថវិកា ចំនួន​២០០ ដុល្លារ​ផងដែរ​៕

 
នាយ ចឺម ធ្វើ​ឲ្យ តា​វ៉ិ​ច​ទ័​រ រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​
 
នាយ ចឺម ធ្វើ​ឲ្យ តា​វ៉ិ​ច​ទ័​រ រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​
 
នាយ ចឺម ធ្វើ​ឲ្យ តា​វ៉ិ​ច​ទ័​រ រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​
 
នាយ ចឺម ធ្វើ​ឲ្យ តា​វ៉ិ​ច​ទ័​រ រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​
 
នាយ ចឺម ធ្វើ​ឲ្យ តា​វ៉ិ​ច​ទ័​រ រំជួលចិត្ត​ស្ទើរ​ទប់ទឹក​ភ្នែក​មិនបាន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!