ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:47:41 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយ​នៅក្បែរ​កោះ​ពេជ្រ នឹង​បើក​នៅ​ដើមឆ្នាំ​ក្រោយ​

ភ្នំពេញ | 29 Nov 2017 08:36 | ដោយ៖ កែវ តុលា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 52 | មតិ៖ 0
 

​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ ស្ថិតក្នុង​គំរោង The Bridge នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៨ ខាងមុខ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ​។​

​លោក​ឧកញ៉ា សៀ រិ​ទ្ឋី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន World Bridge Group បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ការិយាល័យ​របស់លោក នា​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា​នេះ​ថា ផ្សារ​ទំនើប​នេះ​នឹង​បើក​ដំណើរការ​នៅ​ខែមេសា ឬ​ឧសភា ឆ្នា​២០១៨​។ ផ្សារ​ទំនើប​នេះ​នឹង​ផ្តោតលើ​អតិថិជន ចាប់ពី​ជីវភាព​មធ្យម ដល់​អ្នកមាន​ជីវភាព​ធូរធារ​។​

​លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន World Bridge Group ​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ជាច្រើន​ទៀត នឹង​បើក​ដំណើរការ ដូចជា​ផ្សារ​ទំនើប AEON2, Phnom Penh Mega Mall, Parkson Mall និង Olympia Plaza ជាដើម​។​

​អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា និន្នាការ​កើនឡើង​នៃ​ផ្សារ​ទំនើប​នៅ​កម្ពុជា ជាការ​ល្អប្រសើរ ព្រោះ​ទំហំ​ផ្សារ ធៀប​នឹង​មនុស្សម្នា​ក់នៅ​កម្ពុជា មាន​ទំហំ​តូច​នៅឡើយ ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​។ អ្នកនាង​បញ្ជាក់ទៀតថា កម្លាំង​ទិញ​នៅ​កម្ពុជា ក៏​កំពុង​កើនឡើង​ផងដែរ ដោយសារ​កំណើនសេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​កើនឡើង ហើយ​កម្លាំង​ទិញ​ដែល​កើនឡើង​ខ្លាំង គឺ​ផ្នែក​ភេសជ្ជៈ និង​ម្ហូបអាហារ​៕​

 
ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយ​នៅក្បែរ​កោះ​ពេជ្រ នឹង​បើក​នៅ​ដើមឆ្នាំ​ក្រោយ​
 
ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយ​នៅក្បែរ​កោះ​ពេជ្រ នឹង​បើក​នៅ​ដើមឆ្នាំ​ក្រោយ​
 
ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ថ្មី​មួយ​នៅក្បែរ​កោះ​ពេជ្រ នឹង​បើក​នៅ​ដើមឆ្នាំ​ក្រោយ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!