ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:38:35 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ ទទូច​ជាថ្មី ឲ្យ​តុលា​ការចាប់​ជនល្មើស​ឈ្មោះ ភុំ មុនី​រ័ត្ន ដែល​បាន​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន ដាក់ពន្ធនាគារ​តាម​អំណាច​សាលដីការ

ភ្នំពេញ | 29 Nov 2017 08:37 | ដោយ៖ ហេង កុសល | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 48 | មតិ៖ 0
 

បន្ទាប់ពី​សាលក្រម​តុលាការ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចូល​ជា​ស្ថាពរ ដោយបាន​កាត់ក្ដី​ឲ្យ​ទណ្ឌិត​ឈ្មោះ ភុំ មុនី​រ័ត្ន អតីត​ជា​ព្រះសង្ឃ ក្នុង​សំណុំរឿង​ប្រើ​អំពើហិង្សា លើ​អ​និតិ​ជន ដោយ​តុលាការ​បាន​កាត់​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​៦​ខែ និង​បង់​ជំងឺ​ចិត្ត ចំនួន​១២ លាន​រៀល កាលពី​រសៀល​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅនេះ ប៉ុន្តែ​ទណ្ឌិត​រូបនេះ នៅតែមាន​សេរីភាព​ធម្មតា មិនត្រូវ​បាន​តុលាការ​អនុវត្ត​តាមច្បាប់​នោះ ជាថ្មី​ម្ដងទៀត​ដើមបណ្ដឹង គឺ​លោក មាស ឡេង បាន​ទទូច​ស្នើ​ដល់​តុលាការ មេត្តា​អនុវត្ត​តាមច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ជាទីបំផុត ខណៈដែល​ការកាត់ក្ដី​នេះ មានតែ​នៅលើ​ក្រដាស ប៉ុន្តែ​ទណ្ឌិត​នៅតែមាន​សេរីភាព​ដដែល ពោលគឺ​ហាក់​ពុំមាន​ទោសទណ្ឌ​អ្វី បន្តិច​សោះ​។​

​លោក មាស ឡេង បាន​ថ្លែង​ទាំង​ហួសចិត្ត​ថា មិន​ត្រឹមតែ​ទណ្ឌិត​ឈ្មោះ ភុំ មុនី​រ័ត្ន នៅមាន​សេរីភាព​ដើរហើរ​តាម​អំពើ​ចិត្ត​នោះទេ ថែមទាំង​បានដាក់​ពាក្យ​ប្ដឹង​បក មក​រូបលោក​វិញ ទៅកាន់​សាលាឧទ្ធរណ៍​ទៀតផង ហើយ​តុលាការ​សាលាឧទ្ធរណ៍ នឹង​កោះហៅ​រូបលោក ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។ លោក​សង្កត់ធ្ងន់ថា «​វា​វាយ​កូន​យើង​ហើយ យើង​ពិតជា​ឈឺចាប់​ណាស់ តែ​យើង​អត់​ប្ដឹង​វា​ទេ ស្រាប់តែ​វា​ប្ដឹង​យើង​នៅ​ព្រហ្មទណ្ឌ ពីបទ​ចាប់ជំរិត និង​សុំ​ដីការ​ដើម្បី​ឃុំខ្លួន​យើង ហើយ​វាយ​កកូន​ទៅវិញ រួច​វា​ចោទ​យើង​ថា ស្លាកស្នាម​ហ្នឹង​! គឺ​យើង​ជា​អ្នក​ចាប់​កូន ពីសា​លា​ដោយ​បង្ខំ​មក ហើយ​វាយ​កូន​..!​។ វា​វាយ​កូន​យើង​ហើយ វា​ឲ្យ​កូន​យើង​សម្លាប់​យើង​ទៀត​, កូន​វា​វាយបំបាក់​បាត់ទៅហើយ​ហ្នឹង​! ខ្លាច​វា​បាត់ទៅហើយ​ហ្នឹង ឃើញ​ទេ​? អា​ត្រង់​ហ្នឹងហើយ ដែល​ខ្ញុំ​ចង់​មហាជន​ដឹង ដើម្បី​កុំ​ឲ្យ​មនុស្ស​អាក្រក់ មនុស្ស​ឃោ​ឃៅ​រូបនេះ ល្អ​តែ​មុខ​ប្រជាពលរដ្ឋ ល្អ​តែ​មុខ​រដ្ឋាភិបាល ដែល​គេ​មិនដឹង ពី​ពុតត្បុត​របស់​បុគ្គល​រូបនេះ​..!»​។​

​ឪពុកមា​របស់​តារាចម្រៀង ជុំ លី​ណូ គឺ​លោក មាស ឡេង បាន​បន្ថែមថា ជម្លោះ​ដ៏​ក្ដៅគគុក​របស់​គ្រួសារ​លោក ដែល​បាន​កើតឡើង​តាំងពី​អំឡុង ខែមិថុនា ឆ្នាំ​២០១៥ នៅ​មិនទាន់​ទទួលបាន យុត្តិធម៌​នៅឡើយ​ទេ ដោយសារតែ​តុលាការ​បានចេញ​សាលក្រម កំណត់​ឲ្យ​ជនល្មើស​ជាប់គុក ប៉ុន្តែ​មកទល់ពេលនេះ ជនល្មើស​នៅតែមាន​សេរីភាព​ដដែល​។ លោក​បានបង្ហាញ​អារម្មណ៍​ខកចិត្ត និង​ស្នើ​ដោយផ្ទាល់ ឲ្យ​តុលា​ការជួយ​អនុវត្ត​ច្បាប់ ដោយ​ចាប់​ជន​នោះ​ដាក់ពន្ធនាគា ដើម្បី​ឲ្យ​គ្រួសារ​លោក​ទទួលបាន នូវ​យុត្តិធម៌​ពេញលេញ​។​

​លោក​បន្តថា ឈ្មោះ ភុំ មុនី​រ័ត្ន បាន​ប្រើ​អំពើ​ហឹ​ង្សា​ក្នុងនាម​ជា​ឪពុកចុង លើ​កូនច្បង​របស់លោក បង្ក​ឲ្យ​នាង​មាន​របួសស្នាម​យ៉ាងធ្ងន់ធ្ង​រ ព្រម​ជាមួយនឹង​គំរាមកំហែង យ៉ាង​ព្រៃផ្សៃ ទើប​លោក​សម្រេច ទៅយក​កូនស្រី​ទាំង​២ ឲ្យ​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ តែ​បែរជា​ត្រូវ​ឈ្មោះ ភុំ មុនី​រ័ត្ន ប្រើ​អំណាច​ជាទី​ប្រឹក្សា​សម្ដេច ហេង សំរិន ដាក់​បណ្ដឹង​ឲ្យ​ចាប់​រូបលោក និង​ចោទ​ពីបទ​ចាប់ជំរិត​កូនស្រី​របស់​ខ្លួនឯង ទាំង​ទទឹងទិស​ទៅវិញ​។ លោក​សម្ដែង​ការសោកស្ដាយ ដែល​យុត្តិធម៌​នៅតែ​មើលមិនឃើញ​ពន្លឺ ហើយ​សាលាឧទ្ធរណ៍ នឹង​ប្រកាស​លទ្ធផល​ជាថ្មី​នៅ​ថ្ងៃទី​២៧ វិច្ឆិកា តប​តាម​ការតវ៉ា​ដោយ​មិន​ញញើត​ច្បាប់ របស់​ឈ្មោះ ភុំ មុនី​រ័ត្ន​។​

​លោក មាស ឡេង ជា​ឪពុកមា​បង្កើត​របស់លោក ជុំ លី​ណូ បញ្ជាក់ថា មកទល់ពេលនេះ​កូនស្រី​របស់លោក ដែល​រង​ហិង្សា​យ៉ាងដំណំ ក្នុងពេលដែល​នាង​រស់នៅ​ជាមួយ​ភរិយា និង​ស្វាមី​ក្រោយ មាន​វ័យ​១៤​ឆ្នាំ​ហើយ បន្ទាប់ពី​នាង​បាន​រង​ហិង្សា តាំងពី​អាយុ​១២​ឆ្នាំ​។ យ៉ាងណាមិញ លោក​នៅតែ​ជឿជាក់ថា តុលាការ​មិនអាច​កែប្រែ​លទ្ធផល​សាលក្រម ដែល​បាន​ប្រកាសឡើង ហើយ​ធ្វើ​ឲ្យ​លោក និង​គ្រួសារ​អស់ជំនឿ លើ​ភាពយុត្តិធម៌​នោះទេ ដោយ​លោក​រំពឹងថា ការប្រកាស​ខ្លឹមសារ​ជាថ្មី នៅ​ថ្ងៃទី​២៧ វិច្ឆិកា នឹងដាក់​បន្ទុក​លើ​ឈ្មោះ ភុំ មុនី​រ័ត្ន ហើយ​ចាប់ខ្លួន​បុគ្គល​នេះ ឲ្យ​ជាប់ពន្ធនាគារ​តាមច្បាប់​នោះ​ផង​។ ឈ្មោះ ភុំ មុនី​រ័ត្ន គឺជា​ជន​ព្រៃផ្សៃ​ចំពោះ​កូនស្រី​របស់លោក ដោយ​មិន​ដូចជា ការ​អះអាងថា ដែលថា លោក​អតីត​ព្រះសង្ឃ ដែលមាន​ការ​បួស​រៀន​ជ្រៅជ្រះ ហើយ​ជា​មនុស្សធម៌​អារ្យ​នោះទេ​។​

​សូមបញ្ជាក់ថា ឈ្មោះ ភុំ មុនី​រ័ត្ន ភេទ​ប្រុស ដែល​កាលពីមុន គឺជា​ព្រះសង្ឃ​ល្បីឈ្មោះ​មួយ និង​ត្រូវគេ​ស្គាល់​ថា ជាទី​ប្រឹក្សា​របស់​ប្រធានរដ្ឋសភា បន្ត​ស្ថិត​នៅក្រៅ​ឃុំ ក្រោយពី​ខាង​តុលាការ​កាត់ ឲ្យ​ជាប់ទោស​២​ឆ្នាំ​៦​ខែ ពីបទ​ហិង្សា​ដោយ​ចេតនា លើ​អ​និតិ​ជន ដែល​ជនរងគ្រោះ គឺ​ប្អូនស្រី​ជីដូនមួយ​របស់​តារាចម្រៀង លោក ជុំ លី​ណូ ហើយ​មិន​ត្រូវបាន​ចាប់ខ្លួន ក្រោយ​សាលក្រម​ប្រកាស​ចេញ តាំងពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៧​។ បុគ្គល​ឈ្មោះ ភុំ មុនី​រ័ត្ន បាន​ទាក់ទង​ជាមួយ​អតីត​ភរិយា លោក មាស ឡេង តាំងពី​លោក​នៅ​ជា​ព្រះសង្ឃ ហើយ​ដោយសារតែ​ទំនាក់ទំនង​ស្នេហា​នោះ កាន់តែ​ស្អិតល្មួត​ដោយ​ចំហរ ក៏បង្ក​ឲ្យ​ឪពុកមារ និង​ម្ដាយមីង​ថ្លៃ​របស់លោក ជុំ លី​ណូ លះលែងគ្នា ហើយ​ម្ដាយមីង​ថ្លៃ​របស់លោក ក៏​រួមរស់​ជាមួយ​ឈ្មោះ ភុំ មុនី​រ័ត្ន ក្រោយ​សឹក​ពី​បួស ដោយ​ម្ដាយមីង​ថ្លៃ​របស់លោក ក៏បាន​យក​កូនស្រី​២​នាក់ ទៅ​រស់នៅ​ជាមួយ​ផង​។​

​ចាប់តាំងពី​ពេលនោះ​មក ក៏មាន​ការប្ដឹង​ដាក់គ្នា​ទៅវិញទៅមក បានកើត​ឡើង​រវាង​ឈ្មោះ ភុំ មុនី​រ័ត្ន និង​លោក មាស ឡេង តាំងពី​ឆ្នាំ​២០១៥ ដោយ​ខាង​តុលាការ​ទើបតែ​បាន​កាត់ក្ដី​ឲ្យ​លោក មាស ឡេង ឈ្នះក្ដី កាលពី​ថ្ងៃទី​៩ មិថុនា ឆ្នាំ​២០១៧ តែ​ឈ្មោះ ភុំ មុនី​រ័ត្ន នៅតែ​ស្ថិត​នៅក្រៅ​ឃុំ និង​មិនមាន​ការបង់​ជំងឺ​ចិត្ត​ឲ្យ​គ្រួសារ​លោក មាស ឡេង តាម​កាលកំណត់​ចំនួន​១២​លាន​រៀល បូក​នឹង​ប្រាក់​ពិន័យ​៤​លាន​រៀល ដូច​ការប្រកាស​របស់​សាលក្រម​ឡើយ​។​

​លើសពីនេះ​ឈ្មោះ ភុំ មុនី​រ័ត្ន មិន​ត្រឹមតែ​មិនមាន​ការចាប់ខ្លួន​ឲ្យ​ជាប់ឃុំ តាម​ការ​សាលក្រម​នោះទេ គឺ​ថែមទាំង​បាន​ប្រើ​អំណាច​ប្ដឹងទៅ​សាលាឧទ្ធរណ៍ ហើយ​ខាង​សាលាឧទ្ធរណ៍ នឹង​ប្រកាស​ក្ដី​ជាថ្មី​នៅពេល​ខាងមុខ ដែល​មិនដឹងថា តើ​នឹង​នៅ​រក្សា​ខ្លឹមសារ​កាត់ក្ដី​ចាស់ ឬ​ត្រូវ​ប្រែប្រួល​នោះទេ​។​

​សូម​រំឭកថា ពាក់ព័ន្ធ​នឹង​រឿងនេះ លោក មាស ឡេង ជា​ឪពុក​បង្កើត​កុមារី​រងគ្រោះ និង​ជា​ពូ​បង្កើត​របស់​តារាចម្រៀង ជុំ លី​ណូ បាន​ថ្លែង​ឲ្យ​ដឹងថា លោក​បាន​រៀបការ ជាមួយ​អ្នកនាង ពេជ្រ ចិន្តា ដែល​បច្ចុប្បន្ន​វ័យ​៣៧​ឆ្នាំ កាលពី​អំឡុង​ឆ្នាំ​២០០០ ដែលមាន​សុភមង្គល​ល្អូកល្អិន​នឹង​គ្នា រហូត​ទទួលបាន​ចំណងដៃ​កូន​៣​នាក់ ប្រុស​១​ស្រី​២​។ លុះ​នៅ​ឆ្នាំ​២០១៤ ជីវិត​គ្រួសារ​របស់លោក ក៏​ចាប់ផ្ដើម​មាន​បញ្ហា​រកាំរ​កូ​ស ជា​បន្តបន្ទាប់ ខណៈដែល​អតីត​ភរិយា របស់លោក​ចង់​នាំ​កូនប្រុស​ស្រី ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ហើយ​ដោយសារតែ​ចង់​បំពេញ​បំណង​ភរិយា លោក​ក៏​ស្របតាម​ចិត្ត​អតីត​ភរិយា បើទោះបី​ចិត្ត របស់លោក​មិន​ចង់​ក្ដី​។​

​ប៉ុន្តែ​អ្វីដែល​ជាការ​ពិត​នោះ ការចង់​ចេញទៅ​រស់នៅ​អូស្ត្រាលី គ្រាន់តែ​ជា​លេស របស់​អតីត​ភរិយា​តែប៉ុណ្ណោះ ពោលគឺ​អតីត​ភរិយា​របស់លោក បាន​លួច​បង្កាត់ភ្លើង​ស្នេហ៍ ជាមួយ​ព្រះសង្ឃ​ព្រះមហា ភុំ មុនី​រ័ត្ន ដែល​បាន​ទាក់ទង​គ្នា តាម​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​បន្ទាប់មក លោក​ក៏​សម្រេចចិត្ត​លែងលះ តាម​ប្រព័ន្ធតុលាការ នៅ​អំឡុង​ឆ្នាំ​២០១៤ ដែល​ត្រូវ​បែងចែក​ឲ្យ​កូនស្រី​២​នាក់ ទៅ​ឲ្យ​ខាង​អតីត​ភរិយា​គ្រប់គ្រង ហើយ​លោក​ទទួលបាន​សិទ្ធិ​គ្រប់គ្រង ចិញ្ចឹម​កូនប្រុស​ច្បង​។ ក្រោយពេល​លែងលះ មិនបាន​ប៉ុន្មាន​ផង អតីត​ភរិយា​របស់លោក ក៏បាន​រៀបការ​ប្ដី​ថ្មី គឺជា​មួយ​អតីត​ព្រះ សង្ឃ​ព្រះមហា ភុំ មុនី​រ័ត្ន នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥​។​

​អ្វីដែល​លោក មាស ឡេង មិន​នឹកស្មាន​ដល់​នោះ គឺ​អំឡុងពេល​កូនស្រី​ទាំង​២​របស់លោក ទៅ​រស់នៅ​ជាមួយ​ឪពុកចុង រយៈពេល​១​ឆ្នាំ ត្រូវបាន​ឪពុកចុង មានឈ្មោះ ភុំ មុនី​រ័ត្ន អតីត​ជា​ព្រះសង្ឃ​ផង​នោះ ធ្វើ​ទារុណកម្ម​ជាច្រើនលើក ហើយ​មាន​សភាព​ធ្ងន់ធ្ងរ បង្ក​ស្លាកស្នាម​លើ​រាងកាយ កូនស្រី​ទី​២​ឈ្មោះ ទូច សុ​ម៉ា​និ​តា គួរ​ឲ្យ​ខ្លោចចិត្ត​បំផុត​។​

​ក្រោយពេល​ដឹងថា ប្ដី​ចុង​អតីត​ភរិយា​របស់លោក ធ្វើ​ទារុណកម្ម​លើ​កូនស្រី ហើយ​លោក​មាន​ទាំង​ភស្តុតាង និង​សាក្សី​ទៀត​នោះ លោក​ក៏បាន​ដាក់ពាក្យ​ប្ដឹង​ទាមទារ​សិទ្ធ គ្រប់គ្រង​ចិញ្ចឹម​កូន​ទាំង​៣​មកវិញ​។ ប៉ុន្តែ​នៅពេលដែល​លោក ចំណាយ​អស់ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ ដើម្បី​ប្ដឹង​ទាមទារ សិទ្ធិ​គ្រប់គ្រង​កូន​ទាំង​៣​មកវិញ​នោះ ស្រាប់តែ​ខាង​អតីត​ភរិយា និង​ប្ដី​ចុង​ប្ដឹង​លោក​ពីបទ​ប​ង្ឃាំ​ង​កូន​ទុក គឺ​ចង់​ប្ដឹង​ឲ្យ​លោក​ជាប់គុក និង​ទាមទារ​ឲ្យ​លោក​សងជំងឺចិត្ត​១០​ម៉ឺន​ដុល្លារ​ទៀតផង​៕​

 
ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ ទទូច​ជាថ្មី ឲ្យ​តុលា​ការចាប់​ជនល្មើស​ឈ្មោះ ភុំ មុនី​រ័ត្ន ដែល​បាន​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន ដាក់ពន្ធនាគារ​តាម​អំណាច​សាលដីការ
 
ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ ទទូច​ជាថ្មី ឲ្យ​តុលា​ការចាប់​ជនល្មើស​ឈ្មោះ ភុំ មុនី​រ័ត្ន ដែល​បាន​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន ដាក់ពន្ធនាគារ​តាម​អំណាច​សាលដីការ
 
ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ ទទូច​ជាថ្មី ឲ្យ​តុលា​ការចាប់​ជនល្មើស​ឈ្មោះ ភុំ មុនី​រ័ត្ន ដែល​បាន​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន ដាក់ពន្ធនាគារ​តាម​អំណាច​សាលដីការ
 
ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ ទទូច​ជាថ្មី ឲ្យ​តុលា​ការចាប់​ជនល្មើស​ឈ្មោះ ភុំ មុនី​រ័ត្ន ដែល​បាន​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន ដាក់ពន្ធនាគារ​តាម​អំណាច​សាលដីការ
 
ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ ទទូច​ជាថ្មី ឲ្យ​តុលា​ការចាប់​ជនល្មើស​ឈ្មោះ ភុំ មុនី​រ័ត្ន ដែល​បាន​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន ដាក់ពន្ធនាគារ​តាម​អំណាច​សាលដីការ
 
ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ ទទូច​ជាថ្មី ឲ្យ​តុលា​ការចាប់​ជនល្មើស​ឈ្មោះ ភុំ មុនី​រ័ត្ន ដែល​បាន​ប្រើ​ហិង្សា​លើ​កូន​របស់ខ្លួន ដាក់ពន្ធនាគារ​តាម​អំណាច​សាលដីការ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!