ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:33:26 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កូរ៉េខាងជើង បន្តបាញ់មីស៊ីល បង្ករភ្ញាក់ផ្អើលជាថ្មីនៅលើពិភពលោក

| 29 Nov 2017 09:01 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 33 | មតិ៖ 0
 

ការបាញ់មីស៊ីលសាកល្បងជាថ្មីក្រោយពេលស្ងប់ស្ងាត់ជាងពីខែ  ដោយកូរ៉េខាងជើង បានជ្រើសរើសពេលវេលាដ៏ល្អបំផុត គឺ នៅវេលាម៉ោង​៣និង​១៧នាទី ព្រឹកថ្ងៃទី​២៩ខែវិច្ឆិកា ជាពេលវេលា ដែល មនុស្សទាំងអស់កំពុងតែដែកលងលក់យ៉ាងស្ងប់ស្ងាត់ ហើយអ្នកតាមដាន់របស់អាមេរិក កូរ៉េខាងត្បូង ក៏មានការធ្វេសប្រហេស​ក្នុងពេលនេះដែរ។

ការបាញ់កាំជ្រួចមីស៊ីលជាថ្មី​ ដោយកាំជ្រួចមីស៊ីលហោះខ្ពស់បំផុត មិនធ្លាប់មាន ជាសញ្ញាមួយបង្ហាញឲ្យឃើញថា កូរ៉េខាងជើង មានការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៅប្រព័ន្ធមីស៊ីលឆ្លងទ្វីប ដែលអាវាយប្រហារនៅលើទឹកដីអាមេរិក។

តាមប្រភពព័ត៌មានពីជប៉ុន បានឲ្យដឹងថា កាំជ្រួចមីស៊ីល ឆ្លងទ្វីប​ ICBM  បានបាញ់ចេញពីទីតាំង  Sain Ni ​ប្រទេសកូរ៉េខាងចើង  ដោយកាំជ្រួចមីស៊ីលហោះហើរបានប្រមាណ ១គីឡូម៉ែត្រ មុនពេលធ្លាក់ចូលក្នុងសមុទ្រជប៉ុន​ មានជម្ងាយប្រមាណ​ជាង​៣០០គីឡូម៉ែត្រ ពីឆ្នេរសមុត្រជប៉ុន។ ព័ត៌មានពីការបាញ់មីស៊ីលខាងលើ​ក៏ត្រូវបានលោក​ Rob Manning ​អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបញ្ចាក់ផងដែរ។

អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក​ Jim Mattis ​បញ្ចាក់ថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នាពេលនេះ គឺហោះខ្ពស់បំផុតមិនធ្លាប់មាន​ដោយអាចហោះក្នុងកម្ពស់ដល់ទៅ​៤ពាន់គីឡូម៉ែត្រ ក្រោយមកធ្លាក់ចូលក្នុងសមុទ្រជប៉ុន។

ក្រោយការសាកល្បងរបស់កូរ៉េខាងជើង ប្រធានាធិបតីអាមេរិក​លោកដូណាលត្រាំ​និងនាយករដ្ឋមន្ត្រីជប៉ុន លោក​ Shinzo ​Abe ​បានជួបពិភាក្សាភ្លាមៗតាមទូរស័ព្ទពីបញ្ហាខាងលើ  ប៉ុន្តែ មេដឹកនាំទាំងពីរមិនបានិយាយជម្រើស យោធា ។

ការសាកល្បងថ្មីនេះបង្ហាញឲ្យឃើញថា កូរ៉េខាងជើង មានការរីកចំរើនយ៉ាងខ្លាំង​ដោយអាចវាយប្រហារនៅលើទីតាំងក្នុងទឹកដីអាមេរិកបានគ្រប់ពេល។ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុនធ្លាប់បានបញ្ចាក់ថា ការអភិវឌ្ឍន៍មីស៊ីលសម្រាប់​វាយប្រហារនៅលើទឹកដីអាមេរិកគឺជារឿងចាំចាច់ ដើម្បីទប់ស្កាត់ការវាយប្រហារពីអាមេរិកមកលើប្រទេសកូរ៉េខាងជើង។

ពាក់ព័ន្ធនិងការសាកល្បងកាំជ្រួចមីស៊ីលខាងលើ អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់នៅថ្ងៃទី​២៩ខែវិច្ឆិកានេះ ដើម្បីពិភាក្សាពីបញ្ហាខាងលើ​ ។ការសម្រេចកោះប្រជុំជាបន្ទាន់ ក្រោយពេលមានសំណើររបស់​ប្រទេសទាំងបីគឺអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុន​លោកស៊ីនហ្ស៊ូ អាបេ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា  សកម្មភាពរបស់កូរ៉េខាងជើងគឺជាការឌឺដង​ហួសកម្រិត មិនអាចលើកលេងឲ្យបានឡើយ។ ទទឹមនិងនោះជប៉ុននឹងស្នើរឲ្យដាក់កំនៀប បន្ថែមទៀតទៅលើប្រទេសនេះ។ ជាមួយគ្នានេះ លោកអាបេក៏បានអំពាវនាវដល់ សហគមន៍អន្តរជាតិ អនុវត្តការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ឲ្យបានតឹងតែងបំផុត។

នេះជាការសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបលើកទី​៣ហើយរបស់កូរ៉េខាងជើង ចាប់តាំងពីខេកក្កដា មកទលពេលនេះ​។

សកម្មភាពបាញ់មីស៊ីលខាងលើរបស់កូរ៉េខាងជើង បានធ្វើឲ្យប៉ះពាល់​ដល់ទីផ្សា ហិរញ្ញវត្ថុ​ជប៉ុន  ដោយប្រាក់យ័នរបស់ជប៉ុនធ្លាក់ថ្លៃ ០,៥ភាគរយ ប្រៀបធៀបនិងប្រាក់ដុល្លារ។ ប៉ុន្តេ មិនមានអ្នកវិនិយោគ ណាមួយផ្ញាក់ផ្អើលធ្វើឲ្យ ទីផ្សាភាគហ៊ុន ធ្លាក់ចុះ ឬក្រុមអ្នកវិនិយោគ ងាក់ចេញពីកូរ៉េខាងត្បូងនិងជប៉ុននោះឡើយ​ ដោយការសាកល្បងរបស់កូរ៉េខាងជើង ក្លាយជារឿងធម្មតាទៅហើយ។

ពាក់ព័ន្ធនិង សកម្មភាពខាងលើ ប្រធានាធិបតីកូរ៉េខាងត្បូង លោក​ Moon Jae in ​បានបញ្ចាក់ថា ភាគីពាក់ព័ន្ធចាំបាច់ជួបពីភាក្សាកាន់តែឆាប់កាន់តែល្អ ។ លោកបានប្រមានទៀតថា ស្ថានភាពនៅឧប្បទ្វីបកូរ៉េនិង បាត់បង់ការគ្រប់គ្រងប្រសិនបើកូរ៉េខាងជើង ផលិត មីស៊ីល​ ICBM ដោយជោគជ័យនោះ៕

 

 
កូរ៉េខាងជើង បន្តបាញ់មីស៊ីល បង្ករភ្ញាក់ផ្អើលជាថ្មីនៅលើពិភពលោក
 
កូរ៉េខាងជើង បន្តបាញ់មីស៊ីល បង្ករភ្ញាក់ផ្អើលជាថ្មីនៅលើពិភពលោក
 
កូរ៉េខាងជើង បន្តបាញ់មីស៊ីល បង្ករភ្ញាក់ផ្អើលជាថ្មីនៅលើពិភពលោក
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!