ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:34:34 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុជា ផ្ដើម​នាំ​ស្បែក​ជ្រូក​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​

ភ្នំពេញ | 29 Nov 2017 13:00 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 39 | មតិ៖ 0
 

ក្រុមហ៊ុន​ម៉ុងរ​ប្ញ​ទ្ធី​គ្រុប បាន​ផ្ដើម​នាំចេញ​ស្បែក​ជ្រូក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជា​លើកដំបូង ទម្ងន់​៤០​តោន ។​

​លោក​ឧ​ញ៉ា ម៉ុង ប្ញ​ទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង​ប្ញ​ទ្ធី​គ្រុប បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​២៨ វិច្ឆិកា ម្សិលមិញ​ថា ក្រុមហ៊ុន​បាន​នាំចេញ​ស្បែក​ជ្រូក​សាកល្បង​ជា​លើកដំបូង​មាន​ទម្ងន់​៤០​តោន ទៅកាន់​សហគមន៍​អឺរ៉ុប ខណៈ​មាន​ប្រទេស​ជាច្រើន​ទៀត បាន​បញ្ជា​ទិញ​ដែរ  ជាពិសេស​ប្រទេស​ដែល​ផលិត​រថយន្ត ដើម្បី​យកទៅ​កែច្នៃ ធ្វើជា​ស្បែក​ពូករថ​យន្ត​ជាដើម ។ ប្រទេស​ដែល​បញ្ជា​ទិញ​ទាំងនោះ រួមមាន ជប៉ុន​, សហរដ្ឋអាមេរិក និង​សហគម​អឺរ៉ុប​។​

​បើតាម​លោក​ឧកញ៉ា​ថា ស្បែក​ជ្រូក​នេះ គេ​នឹង​យកទៅ​កែច្នៃ​ជា​ស្បែក​ពូករថ​យន្ត​, ស្បែកជើង​, កាបូប និង​ខ្សែក្រវ៉ាត់ ។ លោក​ថា ជ្រូក​ដែល​កែច្នៃ​យក​ស្បែក​នេះ គឺ​នាំចូល​ពី​ប្រទេស​ដែល​ធ្វើ​ជ្រូក​ប្រ​លាត់​ស្បែក មិនមែន​ជ្រូក​ក្នុងស្រុក​នោះឡើយ ព្រោះ​នៅ​កម្ពុជា និង​ប្រទេស​មួយចំនួនទៀត ដែល​បរិភោគ​ស្បែក​ជ្រូក​ជា​អាហារ គេ​មិន​ធ្វើ​ជ្រូក​ប្រ​លាត់​ស្បែក​នោះទេ​។​

​ជាមួយគ្នា​លោក​ឧកញ៉ា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន​ក៏មាន​គម្រោង​កែច្នៃ​ស្បែក​គោ និង​ស្បែក​ក្របី​ផងដែរ ។ គួរ​បញ្ជាក់ថា រោងចក្រ​កែច្នៃ​ស្បែក​សត្វ​របស់​ក្រុមហ៊ុន​ម៉ុង​ប្ញ​ទ្ធី​នេះ មាន​ទីតាំងនៅ​តំបន់​កែវផុស ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ រោងចក្រ​នេះ​បាន​ដំណើ​កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ ២០១៧ ដោយមាន​កិច្ចសហការ​ទុន​ជាមួយ​ដៃគូ​វិនិយោគ​ពី​ប្រទេស​ចិន នូវ​ទឹកប្រាក់​ប្រមាណ​៣០​លាន​ដុល្លារ​៕​

 
កម្ពុជា ផ្ដើម​នាំ​ស្បែក​ជ្រូក​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​
 
កម្ពុជា ផ្ដើម​នាំ​ស្បែក​ជ្រូក​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​
 
កម្ពុជា ផ្ដើម​នាំ​ស្បែក​ជ្រូក​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!