ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:51:30 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

គិត​ត្រឹម​ត្រីមាស​ទី​បី ឆ្នាំ​២០១៧​នេះ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កើនឡើង​ប្រមាណ ២៩​ភាគរយ​

ភ្នំពេញ | 29 Nov 2017 13:06 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 41 | មតិ៖ 0
 

ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញថា គិត​ត្រឹម​ត្រីមាស ទី​បី​ឆ្នាំ​២០១៧​នេះ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កើនឡើង​ប្រមាណ​២៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយ​ក្នុងនោះ​ឥណទាន និង​ប្រាក់​បញ្ញើ​របស់​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ បាន​កើនឡើង​ប្រមាណ​៣៦​ភាគរយ និង​៣៨​ភាគរយ​រៀង​គ្នា​។​

​ឯកឧត្តម រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ នៃ​កម្ពុជា​បាន​មាន​ប្រសា​ន៍​ថា ការកើនឡើង​នៃ​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា គឺ​ដោយសារ​ការធ្វើ ពិពិធ​កម្ម​លើ​មូលដ្ឋាន​សេដ្ឋកិច្ច និង​ការអនុវត្ត​គោលនយោបាយ​មីក្រូសេដ្ឋកិច្ច យ៉ាង​ប្រុងប្រយ័ត្ន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ និង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ទើប​ទាញ​បាន​នូវ​ទំនុកចិត្ត​ពី​វិនិយោគិន ឱ្យមក​បណ្ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កើនឡើង ជាមួយនឹង​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចកម្ពុជា កំពុងមាន​ភាពល្អប្រសើ​រ​ផងដែរ​។​

​ឯកឧត្តម​បាន​បន្តថា វិស័យ​ហិរញ្ញវត្ថុ បាននិងកំពុង​រីកចម្រើន​គួរ​ឲ្យ​គត់​សម្គាល់ និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​កម្រិត​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​ឯកឧត្តម​បានលើកឡើង​ថា ការរីកចម្រើន​នេះ អាច​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​នូវ​ចំនួន​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ កំណើន​ទីតាំង​ប្រតិបត្តិការ និង​ការអភិវឌ្ឍ​ផលិតផល ហិរញ្ញវត្ថុ​ថ្មីៗ​ជាដើម​៕​

 
គិត​ត្រឹម​ត្រីមាស​ទី​បី ឆ្នាំ​២០១៧​នេះ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កើនឡើង​ប្រមាណ ២៩​ភាគរយ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!