ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:51:03 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វៀតណាម ជា​ប្រទេស​ទី​១​ដែល​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​

ភ្នំពេញ | 29 Nov 2017 13:24 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 51 | មតិ៖ 0
 

គ្រាប់ស្វាយចន្ទី​កម្ពុជា​ប្រមាណ​ជា​១​ម៉ឺន​តោន ត្រូវបាន​ក្រុមហ៊ុន​ស្វាយចន្ទី​វៀតណាម​ប្រមូល​ទិញ​ពី​កម្ពុជា​កាលពី​ឆ្នាំ​កន្លងទៅ ដែល​វា​ត្រូវបាន​ចាត់ទុកថា ប្រទេស​វៀតណាម គឺជា​ប្រទេស​ទី​១​ដែល​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ប្រទេស​កម្ពុជា​។​

​លោក ង្វៀន ឌឺ​ក ថា​ញ់ ប្រធាន​សមាគម​ស្វាយចន្ទី​ប្រទេស​វៀតណាម បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា​ថា នៅក្នុង​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​ស្វាយចន្ទី​វៀតណាម បាន​នាំចេញ​ផលិតផល​គ្រាប់ស្វាយចន្ទី​កែច្នៃ​បាន ប្រមាណ ១​មួយ​លាន​៦​សែន​តោន ទន្ទឹមនឹង​តំរូវការ​ពិភពលោក​រហូតដល់​បី​លាន​តោន ក្នុងនោះ​ក្រុមហ៊ុន​ស្វាយចន្ទី​វៀតណាម​ក៍បាន​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ប្រទេស​កម្ពុជា​ប្រមាណ​១០​ពាន់​តោន​ផងដែរ ។​

​លោក​ថា ពេលនេះ​ក្រុមហ៊ុន​កំពុងតែ​សម្លឹងមើល​ខេត្ត​ចំនួន​២​របស់​កម្ពុជា គឺ​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ពូជ​ស្វាយចន្ទី និង​សារធាតុ​នៅក្នុង​គ្រាប់ស្វាយចន្ទី ដែលមាន​ការពេញនិយម​នៅលើ​ទីផ្សា​អន្តរជាតិ និង​ផ្សព្វផ្សាយ​ផងដែរ​អំពី​បច្ចេកទេស​កាត់បន្ថយ​ក្នុងពេល​ប្រមូល​ផល ហើយ​សន្យាថា នឹង​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា លោក វេ​ង សាខុន ក៏បាន​បង្ហាញ​នូវ​ជំនឿ​ដែរ​ថា ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្តែង កម្ពុជា​នឹង​អាច​បង្កើន​ការនាំចេញ​គ្រាប់ស្វាយចន្ទី បាន​ប្រមាណ​១​លាន​តោន​នា​ឆ្នាំ​ខាងមុខ ក្នុងនោះ​រាជរដ្ឋាភិបាល​ក៍​ចង់​បង្កើន​សក្តានុពល​ដំណាំ​កសិឧស្សាហកម្ម​នៅតាម​តំបន់​មួយចំនួន​ដែល​មិន​អំណោយផល​ដល់​ដំណាំ​ស្រូវ​ផងដែរ​៕​

 
វៀតណាម ជា​ប្រទេស​ទី​១​ដែល​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​
 
វៀតណាម ជា​ប្រទេស​ទី​១​ដែល​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​
 
វៀតណាម ជា​ប្រទេស​ទី​១​ដែល​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!