ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:36:27 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​

ភ្នំពេញ | 29 Nov 2017 13:31 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 17 | មតិ៖ 0
 

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ទីក្រុង​ប៉េកាំង សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​គណបក្ស​នានា​ជុំវិញ​ពិភពលោក ជាមួយគ្នានេះ​ផងដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ការងារ​ជាមួយ បណ្តា​មេដឹកនាំ​សំខាន់ៗ និង​អ្នកវិនិយោគទុន​ធំៗ​មួយចំនួនទៀត​ដើម្បី​កៀងគរ​អ្នកវិនិយោគ​ចិន មក​បណ្តាក់ទុន​នៅ​កម្ពុជា ឲ្យ​បាន​ច្រើន​ថែមទៀត ខណៈដែល​កម្ពុជា​កំពុង​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៤-២០២៥ ។​

​សម្តេច​តេ​ជោ​នឹង​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​កម្ពុជា​មាតុភូមិនិវត្តន៍​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២ ខែធ្នូ ខាងមុខ ចំ​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ធ្វើ​ពិធីបួងសួង​សុំ​សេចក្តីសុខ​នៅមុខ​ប្រាសាទអង្គរវត្ត​៕​

 
សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!