ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:33:54 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សេដ្ឋកិច្ចកោះបាលី រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការផ្ទុះភ្នុំភ្លើង

| 29 Nov 2017 14:51 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 37 | មតិ៖ 0
 

កោះបាលី​ប្រទេសឥណ្ឌូនេស៊ី​ ជាកន្លែងដែលមានអ្នកទេសចរណ៍បរទេសរាប់លាននាក់ក្នុងមួយឆ្នាំៗ កំពុងប្រឆមនិងបញ្ហាសេដ្ឋកិច្ចដោយសារតែការផ្ទុះភ្នុំភ្លើង ប៉ុន្មានថ្ងៃកន្លងមកនេះ។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា​ ពលរដ្ឋប្រមាណជាង​១សែននាក់នៅជុំវិញភ្នុំភ្លើងបានជម្លៀសទៅកាន់តំបន់មានសុវត្ថភាព​ ។ការផ្ទុះភ្នុំភ្លើងបានធ្វើឲ្យ អាកាសចរណ៍ដ៏សំខាន់នៅលើកោះបាលី​ត្រូវបិទទ្វា  បណ្តាលឲ្យអ្នកដំណើរជាង​៥មឺននាក់ត្រូវជាប់គាំនៅទីនោះ។  ក្រុមហ៊ុនអាកាសចរណ៍ និងហាងលក់ទំនិញផ្សេងៗ រងផលប៉ះពាល់យ៉ាងខ្លាំង ។

ទេសចរណ៍ជាវិស័យឧស្សាហកម្មចម្បងជាងគេបំផុតនៅលើកោះបាលី ដែលជាទីកន្លែង ត្រូវបាន​ TripAdmisor ​ដាក់ចូលក្នុងបញ្ចី​ ជាទីកន្លែង ទាក់ទាញផ្ញៀវទេសចរណ៍ខ្លាំងបំផុត របស់ពិភពលោកនាឆ្នាំនេះ​។​ មន្ត្រីក្នុងតំបន់​បានបញ្ចាក់ថា  អ្នកទេសចរណ៍ជាង ១៥០០០នាក់បានលុបចោល ដំណើរកម្សាន់នៅទីនេះ​ដោយសារតែការផ្ទុះភ្នុំភ្លើង​ Agung ​៣ថ្ងៃកន្លងមក។

លោក​ Keith Loveard ​អ្នកឯកទេសវិភាគរបស់​ក្រុមហ៊ុន​ Concord Donsulting ​បានបញ្ចាក់ថា ក្នុងមួយថ្ងៃដែលអាកាសយានដ្ឋាន ត្រូវបិទទ្វា ធ្វើឲ្យកោះបាលីបាត់បង់ចំណូលរហូតដល់​១៨លានដុល្លារ  ទាំងនោះហើយធ្វើឲ្យសេដ្ឋកិច្ច​បាលីប្រឈមមុខនិងវិបត្តិ ដោយសារភ្នុំភ្លើង។ ក្នុងឧកាសនៃបុណ្យ​ឆ្លងឆ្នាំសកល និងបុណ្យគ្រិស្មាស​ខាងមុខ ជាពេលវេលាដែលមានអ្នកទេសចរណ៍ច្រើនបំផុត​ កោះបាលី តែឆ្នាំនេះអាចនឹងមិនមានឡើយដោយសារភ្នុំភ្លើង។

កោះបាលីធ្លាប់រងផលប៉ះពាល់ខ្លាំងជាច្រើនលើកកន្លងមក​ ជាក់ស្តែង គឺនៅឆ្នាំ​២០០២និង​២០០៥ កោះនេះរងការវាយប្រហារភេរវកម្ម  ធ្វើឲ្យអ្នកទេសចរណ៍មិនហានទៅកាន់ទីនោះឡើយ អស់ជាច្រើនឆ្នាំ។

ក្រុមអ្នកឯកទេសវិភាគបានបញ្ចាក់ថា​ មន្ត្រីទេសចរណ៍កោះបាលីបាន​ព្យាករណ៍ថា​និងមានអ្នកទេសចរណ៍មកកាន់កោះនេះយ៉ាងតិច​២០លាននាក់នៅក្នុងមួយឆ្នាំ​ៗ។

នៅពេលនេះ ឥណ្ឌូនេស៊ី បានបិទអាកាស យានដ្ឋាន របស់ខ្លួននៅលើកោះបាលី រយៈពេល ៣ថ្ងៃជាប់ៗគ្នា នៅថ្ងៃពុធនេះ ដោយសារកំអែផេះភ្នំភ្លើង ខណៈដែលភ្នំភ្លើងភ្នំអាហ្គូង បានបន្តធ្វើឲ្យការហោះហើរ នៅលើកោះបាលី និងបង្កឲ្យមានការជម្លៀស ដ៏ច្រើននៅ ជុំវិញតំបន់ខាងលើ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

គំនរផេះ និងពពកពណ៌ប្រផេះ (កំអែ) និងផ្សែងដ៏ធំមួយ ត្រូវបានគេមើលឃើញ នៅលើភ្នំភ្លើង អាហ្គង បន្ទាប់ពីភ្លៀងធ្លាក់នៅលើកោះបាលី នៅពេលយប់និងត្រូវបានបិទ បាំងនូវពន្លឺ ដ៏ក្ដៅគគុកនៅកំពូលភ្នំ ដែលបានឃើញកាលពីប៉ុន្មានថ្ងៃមុន។

អាជ្ញាធរបាន និងកំពុងវាយតម្លៃជាបន្តបន្ទាប់អំពីហានិភ័យ ដែលកំអែផេះបានបង្ក ឡើងចំពោះការហោះហើរ បន្ទាប់ពីខ្យល់បានបញ្ជូនពពកភាគនិរតី ឆ្លងកាត់កោះដ៏ មានប្រជាប្រិយមួយនេះ៕

 

 

 
សេដ្ឋកិច្ចកោះបាលី រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការផ្ទុះភ្នុំភ្លើង
 
សេដ្ឋកិច្ចកោះបាលី រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការផ្ទុះភ្នុំភ្លើង
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!