ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:34:33 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ករណីបាត់នាវាមុជទឹក អាហ្សងទីន សាចញ្ញាត្តិនាវឹក ប្តឹង​ឡើងតុលាការ

| 30 Nov 2017 11:41 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 34 | មតិ៖ 0
 

កាលពីថ្ងៃទី​២៩ខែវិច្ឆិកា សាចញ្ញាត្តិនាវឹក នៅក្នុងនាវាមុជទឹកបាត់ខ្លួន​ ARA San Juan ​របស់កម្លាំងទាហានជើងទឹកអាហ្សងទីន​ បានចាប់ផ្តើមប្តឹង ឡើងចៅក្រមប្រទេសនេះ​ ក្រោយរយពេល ១៤ថ្ងៃហើយរកមិនទាន់ឃើញ។

មេធាវី​ Luis Tagliapietra  ដែលជាឪពុក របស់វារៈសេនីយ៍ឯក​ Alejandro Damian Tagliapietra ​ ដែលជា មនុស្សម្នាក់ក្នុងចំណោម មន្ត្រីយោធានៅក្នុងនាវាមុជទឹកបាត់ខ្លួន ​បានឲ្យដឹងថា​ នឹងប្តឹង​ ក្រោយពេលប្រមូលឯកសា ពាក់ព័ន្ធនិងការជួសជុលនាវា ក៏ដូចជាទំនាក់ទំនង ជាមួយទីបញ្ចាការ​។

លោក​ Luis Tagliapietra  បង្ហញក្តីបារម្ភថា​មន្ត្រីយោធា​បានលាក់បាំងព័ត៌មាន​ នៅក្នុងទំនាក់ទំនងជាមួយនាវាមុជទឹក​ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី ១៥ខែវិច្ឆិកា ដោយនៅក្នុងនោះមាននាវឹករហូតដល់ទៅ​៤៤នាក់។

កន្លងមកប្រធានាធិបតីអាហ្សងទីនលោក​ Mauricio Macri ​បានប្រកាស​ផ្តាល់អាទិភាពនៅក្នុងការស្វែងរកនាវាមុជទឹកបាត់ខ្លួន ។ ការស្រាវជ្រាវពីមូលហេតុ​បង្ករឲ្យមានគ្រោះថ្នាក់នឹងចាប់ផ្តើមនៅពេលណាដែលរកឃើញនាវា​ ARA San Juan ។

ក្តីសង្ឃឹមរកឃើញនាវឹកនៅរស់​បានរលត់ទៅហើយ ក្រោយពេលដែល​ អុកស៊ីសែននៅក្នុងនាវាមុជទឹកខាងលើត្រូវអស់តាំងពីសប្តាហ៍កន្លងមក។

ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ប្រព័ន្ធ បច្ចេកវិទ្យាបំបាំងកាយ ដ៏ទំនើប គឺហេតុ ផលបង្កភាពលំបាកក្នុងការស្វែងរកនាវា មុជទឹក។ មកទល់ពេលនេះគេមិនទាន់ដឹង ថា នាវាមុជទឹក ARA San Juan កំពុងតែ ដំណើរការនៅលើផ្ទៃទឹក បាតសមុទ្រឬ ត្រូវលិចនោះឡើយ ដោយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយពីនាវា ខាងលើនោះទេ។

 

នាវាមុជទឹក ARA បានផលិតនៅឆ្នាំ​១៩៨៥ប៉ុន្តែត្រូវបានជួសជុលកែលម្អឡើងវិញនៅឆ្នាំ២០១៤ ដោយបំពាក់ប្រព័ន្ធ បំបាំងកាយ ដ៏ទំនើប គេចផុតពីការចាប់ បានរបស់សត្រូវ។ លោក Andrew Davies អគ្គនាយកយុទ្ធសាស្ត្រ ការពារជាតិ មក ពីមជ្ឈមណ្ឌល គោលនយោបាយអូស្ត្រាលីបានបញ្ជាក់ថា«ប្រព័ន្ធបំបាំងកាយ ក្រោម បាតសមុទ្ររបស់នាវាមុជទឹក គឺជាកាំបិត មុខពីរឱកាសជួយដល់ក្រុមនាវិកកាន់តែ អស់ទៅ ពីមួយនាទីទៅមួយនាទី»៕

 

 

 
ករណីបាត់នាវាមុជទឹក អាហ្សងទីន សាចញ្ញាត្តិនាវឹក ប្តឹង​ឡើងតុលាការ
 
ករណីបាត់នាវាមុជទឹក អាហ្សងទីន សាចញ្ញាត្តិនាវឹក ប្តឹង​ឡើងតុលាការ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!