ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:34:07 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អ្នកទោសឧក្រិត្តកម្មសង្គ្រាម ផឹងថ្នាំពុល​សម្លាប់ខ្លួន នៅក្នុងសាវនាកា

| 30 Nov 2017 11:42 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 44 | មតិ៖ 0
 

អ្នកទោសឧក្រិត្តកម្មសង្គ្រាម ជនជាតិ​ក្រូអាត​ដើមកំណើតប៊ូស្នៀ លោក​ Slobadan Praljak ​បានផឹកថ្នាំពុលធ្វើអត្តឃាតនៅក្នុងបន្ទាប់​កាត់ក្តី​ របស់តុលាការឧក្រិត្តកម្មសង្គ្រាម អន្តរជាតិ នៅទីក្រុង ឡាអេ ប្រទេសហុល្លង។

សារព័ត៌មានរ៉យទ័របានផ្សាយថា​ នៅថ្ងៃទី​៣០ខែវិច្ឆិកា តុលាកាបានច្រានចោលនិខិត​តវា​របស់​លោក​ Praljak ​ដោយបន្តរក្សា សាលក្រម ដាក់ទោសជាប់គុក​២០ឆ្នាំ​ នៅក្នុងសាវនាការផ្សាផ្ទាល់តាមទូរទស្ស។

តាមមន្ត្រីនៅក្នុងសាវនាការ បានបញ្ចាក់ថា​អតីត មេបញ្ចាការ អាយុ​៧២ឆ្នាំ​បានប្រកាស ប្រឆាំងនិងសាលក្រម របស់តុលាការ ដោយបញ្ចាក់ថា​លោកមិនមែនជាអ្នកទោសសង្គ្រាមនោះឡើយ ។ ភ្លាមៗនោះលោក បានយកកូនដបតូចដែលដាក់តាមខ្លួន ចេញមកផឹកនៅមុខតុលាការតែម្តង​។ ពេលផឹករួចហើយ លោក​ Praljak ​បានប្រកាសថា​«ខ្ញុំបានផឹកថ្នាំពុល»។

សកម្មភាពខាងលើ​របស់​លោក​ Praljak ​ធ្វើឲ្យមនុស្សគ្រាប់គ្នាដែលមានវត្តមាន នៅក្នុងតុលាការផ្ញាក់ផ្អើលយ៉ាងខ្លាំង​។ តុលាការក៏បានសម្រេចផ្អាក់សកម្មភាព  ហើយបញ្ចូន លោក​ Praljak ទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ។

នាយករដ្ឋមន្ត្រីក្រូអាតលោក​ Andrej Plenkovic ​បានប្រកាសថា លោក​Praljak ​បានស្លាប់នៅក្នុងមន្ទីពេទ្យ ក្រោយផឹកថ្នាំពុល។

សារព័ត៌មាន ប៊ីប៊ីស៊ី​ បានផ្សាយថា កាលពីឆ្នាំ​២០១៣ លោក​ Praljak ​ត្រូវបានតុលាការកាត់ទោសជាប់ពន្ធធនាគា ២០ឆ្នាំ ពីបទ ប្រឆាំងមនុស្សជាតិ ​ជាក់ស្តែង គឺប្រឆាំងនិងជនជាតិអិស្លាមនៅក្នុងសង្គ្រាម  Bosnia  នៅឆ្នាំ​១៩៩២-១៩៩៥។ លោក​ Praljak ​ពេលនោះគឺជាមេបញ្ចាការ កម្លាំង ការពារជនជាតិក្រូអាតដើមកំណើតបូស្នៀ ។ នៅឆ្នាំ​១៩៩៣  បើទោះបីទទួលបានព័ត៌មានថា ទាហានក្រុមបញ្ចាររបស់លោកបានឡោមព័ទ្ធ ជនជាតិអិស្លាម នៅក្នុងតំបន់​ Prozor ប្រទេសក្រូអាត  តែលោក​ Praljak មិនមានសកម្មភាពរារាំង ទាហាននោះឡើយ  ។

ក្រៅពីនេះ​លោក​ Praljak ​ត្រូវបានកាត់ទោសពីបទចេញបញ្ចារឲ្យបំផ្លាញស្ពានប្រវត្តិសាស្ត្រ និងព្រះវិហារ នៅបូស្នៀ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមជនជាតិអិស្លាមនៅទីនោះ៕

 

 
អ្នកទោសឧក្រិត្តកម្មសង្គ្រាម ផឹងថ្នាំពុល​សម្លាប់ខ្លួន នៅក្នុងសាវនាកា
 
អ្នកទោសឧក្រិត្តកម្មសង្គ្រាម ផឹងថ្នាំពុល​សម្លាប់ខ្លួន នៅក្នុងសាវនាកា
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!