ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:37:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​

ភ្នំពេញ | 01 Dec 2017 10:45 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 32 | មតិ៖ 0
 

តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ សេក្ខ ហា​ស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៣​ថ្ងៃ ដោយ​ផ្តើម​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា អំឡុង​ដំណើរ​ទស្ស​កិច្ច​នៅ​កម្ពុជា​នេះ លោកជំទាវ សេក្ខ ហា​ស៊ីណា នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រះបរមរាជវាំង​។​

​លោកជំទាវ​ក៏​នឹង​ជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយ​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​គួរកត់សម្គាល់​ផងដែរ​ថា លោកជំទាវ សេក្ខ ហា​ស៊ីណា នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ធ្លាប់បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកទីមួយ​នៅ​កម្ពុជា កាលពីដើមឆ្នាំ​២០០១ ស្រប​ពេលដែល​លោកជំទាវ​ចូលរួម​ក្នុង​សន្និសីទ​សមាគម​សភា​អាស៊ី​សម្រាប់​សន្តិភាព​នៅ​ទីក្រុង​ភ្នំពេញ​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ជំទាវ សេក្ខ ហា​ស៊ីណា នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់ថា ជាការ​ឆ្លុះបញ្ចាំង​ពី​ការពង្រឹង​ចំណងមិត្តភាព ដែល​ប្រទេស​ទាំង​ពីរបាន​ថែរក្សា​ជាច្រើន​ឆ្នាំកន្លងមក និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​បង់​ក្លា​ដែ​ស​៕​

 
នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​
 
នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស មក​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!