ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:36:51 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចិន​គ្រោង​ដាក់​ដាំ​ពូជស្រូវប្រភេទថ្មីនៅ​កម្ពុជា សម្រាប់​ការនាំចេញ​

ភ្នំពេញ | 01 Dec 2017 12:20 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 45 | មតិ៖ 0
 

ពូជស្រូវ​របស់​ប្រទេស​ជប៉ុន ដែលមាន​ទីផ្សារ​ខ្ពស់​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ប្រទេស​ចិន គ្រោង​នឹងធ្វើ​ការដាំដុះ​សម្រាប់​ការនាំចេញ​នៅ​កម្ពុជា​នាពេលខាងមុខ ក្រោយពី​ពិសោធន៍​បាន​ជោគជ័យ​។​

​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពីពេល​ថ្មីៗ​នេះ លោក​សាស្ត្រាចារ្យ Qi Shaowu នាយក​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ China National Hybrid Rice R&D Center បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រភេទ​ពូជស្រូវ​ជប៉ុន​គឺ​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ទូទាំង​ពិភពលោក ជាពិសេស​ប្រទេស​ចិន​ដែល​កំពុងមាន​ការខ្វះខាត​អង្ករ​ប្រភេទ​នេះ​ជាង ៣​លាន​តោន​ក្នុង​១​ឆ្នាំ​។ ទន្ទឹមនឹងនេះ ការសាកល្បង​ដាំ​ដុះ​ពូជ​អង្ករ​គ្រាប់ឃ្លី​នៅ​កម្ពុជា ក៏បាន​ទទួលលទ្ធផល​ល្អប្រសើរ​ផងដែរ ដោយ​ក្នុង​១​ហិកតា ទទួលបាន​ប្រមាណ​ជា ៧,៧​តោន​នៅ​ខេត្តកំពង់ស្ពឺ និង ៧,៤​តោន​នៅ​ខេត្តពោធិ៍សាត់​។​

​បើតាម​លោក​សាស្ត្រាចារ្យ លក្ខណៈពិសេស​របស់​ពូជស្រូវ​ប្រភេទ​ជប៉ុន​នេះ​មាន​ចំនួន​៤​ប្រភេទ ដែល​ត្រូវបាន​ជ្រើសរើស​មក​ដាំ​នៅ​ប្រទេស​កម្ពុជា​ដោយ​ពូជ​នីមួយៗ​អាច​ធន់​នឹង​ទឹកជំនន់ ធន់​និង​ជំងឺឆ្លង និង​ត្រូវការ​ប្រើប្រាស់​សារជាតិ​ជី​តិច​បំផុត ជាពិសេស​ធន់​និង​អាកាសធាតុ​ក្តៅ​។​

​ជាការ​ឆ្លើយតប លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានធ្វើការ​កោត​ស​សើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ China National Hybrid Rice R&D Center ដែល​បានមក​សិក្សា​ស្រាវជ្រាវ​ពូជ​អង្ករ​គ្រាប់ឃ្លី​ថ្មី​នៅ​ប្រទេស​កម្ពុជា និង​មានបំណង​វិនិយោគ និង​សហការ​ជាមួយ​ក្រសួង​ក្នុងការ​ផ្លាស់ប្តូ​បទពិសោធន៍​ការងារ​ដើម្បី​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់​តែមាន​កិ​ត្យា​នុព​ល​លើ​ទីផ្សារ​ស្រូវ អង្ករ​ពិភពលោក​ដែល​ស្រប​ជាមួយ​គោលដៅ​អទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធានា​សន្តិសុខ​ស្បៀង និង​បង្កើត​ការនាំចេញ​អង្ករ​កម្ពុជា​ឱ្យបាន​លើ​លពី ១​លាន​តោន​ក្នុង​១​ឆ្នាំ​។

​លោក​ក៏បានផ្តល់​អនុសាសន៍​ណែនាំ​មួយចំនួន​ដល់​លោក​សាស្ត្រាចារ្យ Qi និង​សហការី ត្រូវ​រៀបចំ​សេចក្តីព្រាង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​បី​ភាគី​រវាង​ក្រុមហ៊ុន​ទទួល​ទិញ​អង្ករ​នេះ​ទៅកាន់​ទីផ្សារ​ចិន មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​នឹងត្រូវ​ចុះហត្ថលេខា​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខ​៕​

 
ចិន​គ្រោង​ដាក់​ដាំ​ពូជស្រូវប្រភេទថ្មីនៅ​កម្ពុជា សម្រាប់​ការនាំចេញ​
 
ចិន​គ្រោង​ដាក់​ដាំ​ពូជស្រូវប្រភេទថ្មីនៅ​កម្ពុជា សម្រាប់​ការនាំចេញ​
 
ចិន​គ្រោង​ដាក់​ដាំ​ពូជស្រូវប្រភេទថ្មីនៅ​កម្ពុជា សម្រាប់​ការនាំចេញ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!