ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:37:44 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​២​នៅ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ពានរង្វាន់ ជា​រមណីយដ្ឋាន​គំរូ​

ភ្នំពេញ | 01 Dec 2017 12:29 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 29 | មតិ៖ 0
 

រមណីយដ្ឋាន​ប្រាសាទបន្ទាយឆ្មារ និង​រមណី​ដ្ឋា​ន​សួន​ស្នេហ៍​ជនបទ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងចំណោម​រមណីយដ្ឋាន​ទេសចរណ៍​ទាំង​២២​នៅតាម​បណ្តា​ខេត្ត​រាជធានី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ទទួលពានរ​ង្វាន់​ជា​រមណីយដ្ឋាន​គំរូ​ក្នុង​ចលនា​ប្រឡងប្រណាំង​ថ្នាក់ជាតិ​លើក​ទី​១​សម្រាប់​ឆ្នាំ​២០១៧-២០១៨​។​

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ក្រោយ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី​១​រួចមក រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ៣៣ មកពី​១៧​រាជធានី​-​ខេត្ត បាន​ស្ម័គ្រចិត្ត​ចូលរួម​ជាមួយ​ចលនា​នេះ ក្នុងនោះ​មាន រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ២២​បាន ទទួល​ជ័យលាភី​ជាមរ​ណី​យ​ដ្ឋា​ន​ទេសចរណ៍​គំរូ​សម្រាប់​ឆ្នាំ​២០១៧-២០១៨ ហើយ​ប្រាសាទ បន្ទាយឆ្មារ និង​សួន​ស្នេហ៍​ជនបទ​របស់​ខេត្តបន្ទាយមានជ័យ ក៏​នៅ​ស្ថិតក្នុង​ចំណោម​នេះដែរ​គឺ ពិតជា​មោទនភាព​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​។​

​លោក អ៊ុំ រាត្រី បានបញ្ជាក់​ឱ្យដឹងថា ដើម្បី​វាយតម្លៃ​ក្នុង​ចលនា​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ បេក្ខភាព​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់ ត្រូវគោរព​តាម សូចនាករ​គោល​ចំនួន​៣ រួមមាន ត្រូវ​រៀបចំ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​រមណីយដ្ឋាន ទេសចរណ៍ និង​ត្រូវមាន​ផែនការអភិវឌ្ឍន៍​សម្រាប់​រមណីយដ្ឋាន​ទេសចរណ៍​។ ការគិតគូរ​ពី បរិស្ថាន​ត្រូវគោរព​តាម​បទដ្ឋាន​គតិយុត្ត និង​បទ​ប្បញ្ញត្តិ ស្ដីពី​បរិស្ថាន​ត្រូវមាន​ភាព​ស្អាត​នៅ​ទី សាធារណៈ និង​ទីកន្លែង​ទទួល​សាធារណជន និង​ការគ្រប់គ្រង​សំណល់​ព្រមទាំង​ត្រូវមាន បង្គន់​សាធារណៈ​ស្របតាម​ស្ដង់ដារ​បង្គន់​សាធារណៈ​កម្ពុជា​។ ត្រូវមាន​ព័ត៌មាន​សុវត្ថិភាព និង​ការពេញចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍ គឺ​ត្រូវ​បង្ហាញ​ព័ត៌មាន​ជាក់ស្ដែង និង​ការអនុវត្ត​ល្អៗ​នៃ​បទ ប្បញ្ញត្តិ​គិតគូរ​ពី​សន្តិសុខ សុវត្ថិភាព គិតគូរ​ពី​អនាម័យ​ចំណីអាហារ គិតគូរ​ពី​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ការពេញចិត្ត​របស់​ភ្ញៀវទេសចរ​។​

​សូមបញ្ជាក់ថា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទបន្ទាយឆ្មារ​ស្ថិតនៅក្នុង​ឃុំ​បន្ទាយ ឆ្មារ ស្រុក​ថ្មពួក ដែលមាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទី​រួម​ខេត្តបន្ទាយមានជ័យ​។ រីឯ​រមណីយដ្ឋាន​កែឆ្នៃ​សួន​ស្នេហ៍​ជនបទ​គឺ​នៅក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ (​ទី​រួម​ខេត្ត​)៕​

 
រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​២​នៅ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ពានរង្វាន់ ជា​រមណីយដ្ឋាន​គំរូ​
 
រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​២​នៅ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ពានរង្វាន់ ជា​រមណីយដ្ឋាន​គំរូ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!