ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:51:17 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ជិត​រយៈពេល​ជិត​១​ឆ្នាំនេះ ភ្ញៀវ​អន្តរជាតិ​ជាង​២​លាន​នាក់ ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

ភ្នំពេញ | 01 Dec 2017 12:38 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 37 | មតិ៖ 0
 

រយៈពេល​១១​ខែ ឆ្នាំ​២០១៧​នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​២​លាន​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយ​ទទួលបាន​ចំណូល​ជាង ៩៥​លាន​ដុល្លារ​អាម​រិ​ក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ​។​

​តាម​សេចក្តីប្រកាស​នោះ សម្រាប់​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺមាន​ការកើនឡើង​១២.៤៣​ភាគរយ ធៀប​នឹង​រយៈពេល​១១​ខែ​ដូចគ្នា កាលពី​ឆ្នាំ​២០១៦ ។ សម្រាប់​ចំណូល​សរុប ក៏មាន​ការកើនឡើង​ប្រមាណ ៧២.៦១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​ដែរ​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ឲ្យ​អនុវត្ត​តម្លៃ​លក់​ប័ណ្ណ​ថ្មី ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ត្រូវបាន​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៧​។ សម្រាប់​ការអនុវត្ត​តម្លៃ​លក់​ប័ណ្ណ​ថ្មី​នេះ ក្នុង​រយៈពេល​១០​ខែ ចាប់ពី​ខែកុម្ភៈ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បាន​បដិភាគ​នូវ​ចំណូល​ចំនួន​ប្រមាណ​ជិត​៤​លាន​ដុល្លារ ត្រូវបាន​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ការពិនិត្យ ព្យាបាល និង​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​៕​

 
ជិត​រយៈពេល​ជិត​១​ឆ្នាំនេះ ភ្ញៀវ​អន្តរជាតិ​ជាង​២​លាន​នាក់ ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​
 
ជិត​រយៈពេល​ជិត​១​ឆ្នាំនេះ ភ្ញៀវ​អន្តរជាតិ​ជាង​២​លាន​នាក់ ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!