ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:36:39 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រសួង​វប្បធម៌​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​បង្ហាញ​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​

ភ្នំពេញ | 01 Dec 2017 12:46 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 29 | មតិ៖ 0
 

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​លើកទឹកចិត្ត ឱ្យ​យុវជន​ចូលរួម​ប្រឡង​សិល្បៈ ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​មិន​ចម្លង​ពី​គេ ដែល​ជួយ​លើកកម្ពស់​សិល្បៈ វប្បធម៌​ជាតិ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រឡង​ជ្រើសរើស ស្នាដៃ​តែង​និពន្ធ បទ​ភ្លេង និង​ទំនុកច្រៀង​កាលពី​ថ្ងៃ​ម្សិលមិញ នៅ​ទីស្ដីការ ក្រសួង​វប្បធម៌ ឯកឧត្តម ចំរើន វណ្ណ​ថា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា ការប្រឡង​ជ្រើសរើស ស្នាដៃ​តែង​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​នេះ នឹង​ជួយ​លើក កម្ពស់​សិល្បៈ វប្បធម៌​ជាតិ ឱ្យមាន ការអភិវឌ្ឍ ស្របគ្នា​នឹង​ការអភិរក្ស​។​

​ឯកឧត្តម​បន្តថា អ្នកចូលរួម​ប្រកួត ត្រូវតែ​និពន្ធ​ទំនុកច្រៀង ដែលមាន​ខ្លឹមសារ បម្រើ​ការអប់រំ​ស្មារតី កូន​ខ្មែរ​ឱ្យ​ចេះ​ស្រឡាញ់ ចេះ​អភិរក្ស​សម្បត្តិ វប្បធម៌ ទឹកដី​ព្រៃព្រឹក្សា ធម្មជាតិ និង​ភាពល្អប្រសើរ​នៃ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដោយ​បង្កប់​នូវ​រូបារម្មណ៍​ល្អ បង្កប់​នូវ​ភាព​ទាក់ទាញ ពាក្យពេចន៍​រំលេច​ដោយ ភាព​រណ្ដំ​ចិត្ត មានគុណ​ធម៌ សច្ចៈ​ភាព និង​ការអប់រំ​បម្រើ​ដល់​សង្គម​។​

​លោក យ៉ាន់ បូ​រិន្ទ សាស្ត្រាចារ្យ​ចូលនិវត្តន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ស្នើឱ្យ​អ្នកនិពន្ធ​គ្រប់រូប​ចូលរួម​បណ្តុះ​ផ្នត់គំនិត​ដល់​យុវជន​កម្ពុជា​ពី​ការស្រលាញ់​វប្បធម៌ ទឹកដី​ព្រៃព្រឹក្សា ធម្មជាតិ ជាជាង​បង្ហាញ​នូវ​ខ្លឹមសារ​បទ​ចម្រៀង​ដែលនាំឱ្យ​យុវជន ភ្លើតភ្លើន ភ្លេច​ពី​ប្រពៃណី​ខ្មែរ ខណៈ​វប្បធម៌ បរទេស​កំពុង​ហូរ​ចូល​៕​

 
ក្រសួង​វប្បធម៌​លើកទឹកចិត្ត​ឲ្យ​យុវជន​ចូលរួម​បង្ហាញ​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ថ្មី​មិន​ចម្លង​ពី​គេ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!