ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:36:14 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មនុស្ស​ស្លាប់​ជាង​១​ពាន់​នាក់ របួស​ជាង​៤​ពាន់​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​១០​ខែ​មកនេះ​

ភ្នំពេញ | 01 Dec 2017 12:53 | ដោយ៖ រតនា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 26 | មតិ៖ 0
 

ចន្លោះ​ពី​ខែមករា ដល់​ខែតុលា ឆ្នាំ ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ១.៤៦៩​នាក់ និង​រងរបួស​ចំនួន ៤.៤៥០​នាក់ ។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អនុគណៈកម្មការ​ត្រួតពិនិត្យ​ការងារ​អនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ។​

​របាយការណ៍​ដែល​ត្រូវបាន​គេ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ឲ្យ​ដឹងថា រយៈពេល​១០​ខែ​កន្លងមកនេះ  គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ២.៩៥៨​លើក ថយចុះ​៤៣​លើក បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦  , ប៉ុន្តែ​ចំនួន​អ្នកស្លាប់​កើនឡើង​៣​ភាគរយ រីឯ​អ្នករបួស​ថយចុះ​១៨​ភាគរយ​។​

​ដោយឡែក យោងតាម​របាយការណ៍​ដែល​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា តែមួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​កាលពី​ថ្ងៃទី​៣០ វិច្ឆិកា ម្សិលមិញ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​៥​នាក់ និង​របួស​៧​នាក់ ៕​

 
មនុស្ស​ស្លាប់​ជាង​១​ពាន់​នាក់  របួស​ជាង​៤​ពាន់​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​១០​ខែ​មកនេះ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!