ថ្ងៃ ពុធ ទី 21 ខែ កុម្ភៈ ឆ្នាំ 2018 ម៉ោង 01:31:59 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

គ​.​ជ​.​ប បង្ហាញ​តារាង​លម្អិត​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ នៃ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទូទាំងប្រទេស ដល់​គណបក្សនយោបាយ​ចំនួន​៧

ភ្នំពេញ | 02 Dec 2017 09:41 | ដោយ៖ វង់ តារារដ្ឋ | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 68 | មតិ៖ 0
 

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានបង្ហាញ​តារាង​លម្អិត​ស្ដីពី​ការបែងចែក​អាសនៈ ដែល​នៅ​ទំនេរ នៃ​ក្រុមប្រឹក្សាឃុំ​សង្កាត់ សម្រាប់​ចែក​ដល់​គណបក្សនយោបាយ​ចំនួន​៧ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួលបាន​ជាង​៤៥០០​អាសនៈ ក្នុងចំណោម​អាសនៈ​ដែល​នៅ​ទំនេរ​ចំនួន​៥០០៧​អាសនៈ​។ នេះ​បើ​យោងតាម​តារាង​នៃ​ការបែងចែក​អាសនៈ រប​ស់គ​.​ជ​.​ប ដែល​បណ្ដាញសារព័ត៌មាន ទើប​ទទួលបាន​។​

​គ​.​ជ​.​ប បានចេញ​តារាង​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ នៃ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដោយ​អនុលោម​តាម​មាត្រា​២០​ថ្មី និង​មាត្រា​២១​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​។​

​តាមរយៈ​តារាង​ដដែល​នេះ គណបក្សនយោបាយ​ចំនួន​៧ ដែល​ត្រូវ​បែងចែក​អាសនៈ​នៅ​ទំនេរ​ទាំងនេះ រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៤៥៤៨​អាសនៈ​, គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច ទទួលបាន​២៣៩​អាសនៈ​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​២០១​អាសនៈ​, គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​១០​អាសនៈ​, គណបក្ស​យុវជន​កម្ពុជា ទទួលបាន​៣​អាសនៈ​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ទទួលបាន​៣​អាសនៈ ដោយឡែក គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ មិនបាន​ទទួល​អាសនៈ​នោះទេ​។​

​សូមបញ្ជាក់ថា ចំនួន​អាសនៈ​ដែល​នៅ​ទំនេរ​មាន​ចំនួន​៥០០៧​អាសនៈ គឺជា​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ចេញ​សាលដីកា រំលាយចោល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដូច្នេះ គ​.​ជ​.​ប ក៏បាន​យក​អាសនៈ​ទាំងនេះ បែងចែក​ទៅ​ឲ្យ​គណបក្សនយោបាយ​ផ្សេងទៀត ដែល​ចូលរួម​ការបោះឆ្នោត​នាពេល​កន្លងទៅ​៕​

 
គ​.​ជ​.​ប បង្ហាញ​តារាង​លម្អិត​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ នៃ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទូទាំងប្រទេស ដល់​គណបក្សនយោបាយ​ចំនួន​៧
 
គ​.​ជ​.​ប បង្ហាញ​តារាង​លម្អិត​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ នៃ​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទូទាំងប្រទេស ដល់​គណបក្សនយោបាយ​ចំនួន​៧
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!