ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:36:57 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

«​នស​២​រ​»​ហាង​យីហោ​ខ្មែរ​ដំបូង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នៅ​កម្ពុជា​

ភ្នំពេញ | 02 Dec 2017 09:57 | ដោយ៖ រដ្ឋ វាសនា | ផ្សាយក្នុង៖ ជីវិតកម្សាន្ត| មើល៖ 28 | មតិ៖ 0
 

«​នស​២​រ​» ជា​ហាង តែ នំ និង​កាហ្វេ យីហោ​ខ្មែរ​បង្កើត​ដោយ​កូន​ខ្មែរ​ដំបូង ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ស្រទាប់​យុវវ័យ  សិស្ស​-​និស្សិត បុគ្គលិក​ក្រុមហ៊ុន អង្គការ​ផ្សេងៗ តាម រយៈ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ បរិយាកាស​និង​សេវាកម្ម​ល្អ ពី​សំណាក់​បុគ្គលិក​ផ្ទាល់​។​

​ក្រៅពី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​តាមរយៈ​ផលិតផល និង​សេវាកម្ម ហាង ដែល​បាន​បង្កើត​ដោយ​កូន​ខ្មែរ យីហោ​ខ្មែរ​នេះ ក៏បាន​ចូលរួមចំណែក​ដំបូង​គេ​ក្នុងការ​លើកស្ទួយ​លើ​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នៅ​កម្ពុជា​ផងដែរ​។​

​លោក ហួន សុ​មន្នី ប្រធាន​គ្រប់គ្រង​ទូទៅ​ហាង «​នស​២​រ​» បាន​ថ្លែងប្រាប់ឲ្យ​ដឹងថា​ចំពោះ​ផ្លែផ្កា​ដែល​កើន​មាន​តាម​យៈ​ការគាំទ្រ​យ៉ាងច្រើន​ពី​មហា​ជននេះ «​នស​២​រ​» ក៏បាន​យកចិត្តទុកដាក់​នឹងចូលរួម​ការងារ​សង្គម​ជាច្រើន​ផងដែរ​។​


​លោក​បាន​បន្ដថា «​នស​២​រ​» តែងតែ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​វិស័យ​សិល្បៈ​គំនូរ​និង​រូបភាព​ដែល​គូ និង​ថត​ដោយ​កូន​ខ្មែរ តាមរយៈ​ការ​បាន​បង្កើត​កម្មវិធី​ពិ​ព័រ​ណ៌​ស្នាដៃ​គំនូរ និង​រូបភាព​នឹង​បាន​យក​ស្នាដៃ​ទាំង​នោះមក​ដាក់តាំង​បង្ហាញ​នៅក្នុង​ហាង​របស់​យើង​ជា​រៀងរាល់ខែ ចំពោះ​ស្នាដៃ​ណា​ដែល​ម្ចាស់​ស្នាដៃ​ដែលមាន​ទេពកោសល្យ ដើម្បី​ជួយ​ជំរុញ និង​លើកកម្ពស់​វិស័យនេះ ឲ្យ​រឹតតែ​ផុសផុល​ឡើង​ថែម​មួយកម្រិត​ទៀត »​។​

​ដោយ​ទទួលបាន​លទ្ធផល និង​ការគាំទ្រ​យ៉ាងច្រើន ពី​មហាជន​ចំពោះ​ការធ្វើ​ពិ​ព័រ​ណ៌​នេះ «​នស​២​រ​» នឹងធ្វើ​កម្មវិធី​ដាក់តាំង​បង្ហាញ ស្នាដៃ​សិល្បៈ​គំនូរ និង​រូបភាព​នេះ ដែល​រួមមាន​ស្នាដៃ​របស់​យុវជន កេ​ត មុន្នី​រ័ក្ស និស្សិត​មកពី​វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ (PPIIA)  នា​ដើមខែ​ធ្នូ​នេះ និង ការ​ពិ​ព័រ​ណ៌​សិល្បៈ​គំនូរ​នឹង​រូបភាព​ដែលជា​ស្នាដៃ​របស់​ប្អូនប្រុស លី ពុ​ទ្ធី​រៈ និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​(RUFA) ។​

​លោក សុ​មន្នី បាន​ឲ្យ​ដឹងថា «​នស​២​រ​» នឹង​បន្តធ្វើ​នូវ​សកម្មភាព​របស់ខ្លួន​ក្នុង​គោលបំណង​គាំទ្រ ជំរុញ ព្រមទាំង​ផ្តល់ឱកាស ដើម្បី​បង្ហាញ​ពី​ទេពកោសល្យ គំនិត​ច្នៃប្រឌិត ក៏ដូចជា​ការចែករំលែក​នូវ​ចំណេះដឹង​និង​បទពិសោធន៍ ដល់​បងប្អូន​ដែល​ចូលចិត្ត និង​ស្រលាញ់​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នេះ​។​

​លោក​បន្ថែមថា​«​តាមរយៈ​កម្មវិធី​នេះ នស​២​រ ចង់​ឲ្យ​កូន​ខ្មែរ​មាន​សេចក្តីក្លាហាន និង​ហ៊ាន​បង្ហាញ​ពី​សមិទ្ធផល ដែលជា​ស្នាដៃ​របស់ខ្លួន ហើយ​សំរាប់​បងប្អូន​ដែលមាន​ជំនាញ​ផ្សេងៗ​ទៀត មានបំណង​ចង់បង្ហាញ​ពី​ស្នាដៃ​របស់ខ្លួន​ក៏​អាច​ចូលរួម​បានដែរ មានដូចជា​វិស័យ​ថតរូប​ជាដើម​»​។​


​មិន​ត្រឹមតែ បាន​ចូលរួមចំណែក ចំពោះ​វិស័យ​គំនូរ​ប៉ុណ្ណោះ​ទេ តែ «​នស​២​រ​» បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​កិច្ចការងារ​សង្គម​ជាច្រើន​ដូចជា​៖ ការចូលរួម​បរិច្ចាគ​ឈាម ការឧបត្ថម្ភ​ទៅលើ​កុមារ​នៅ​សាលា​ដូង ការ​រើស​សម្រាម សំអាត​ទីក្រុង ការលើកកម្ពស់​ការអាន​សៀវភៅ ដោយ​ដាក់តាំង​សៀវភៅ​សំរាប់​ឲ្យ​ភ្ញៀវ​អាន និង​ការចូលរួម​លើកកម្ពស់​សិល្បៈ​ភ្លេងបុរាណ​ខ្មែរ​ជាដើម​។​


​គួរ​បញ្ជាក់ថា ហាង «​នស​២​រ​»  គឺជា​ហាង តែ នំ និង​កាហ្វេ ដំបូង​បំផុត​ដែលមាន​វត្ត​មាននៅ​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​ជា​កូន​ខ្មែរ​ក្នុង​ឆ្នាំ​២០១០ រហូតមកដល់​ពេលនេះ នស​២​រ មាន​សាខា​សរុប​ចំនួន ៦​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ​៕​

 
«​នស​២​រ​»​ហាង​យីហោ​ខ្មែរ​ដំបូង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នៅ​កម្ពុជា​
 
«​នស​២​រ​»​ហាង​យីហោ​ខ្មែរ​ដំបូង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នៅ​កម្ពុជា​
 
«​នស​២​រ​»​ហាង​យីហោ​ខ្មែរ​ដំបូង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នៅ​កម្ពុជា​
 
«​នស​២​រ​»​ហាង​យីហោ​ខ្មែរ​ដំបូង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នៅ​កម្ពុជា​
 
«​នស​២​រ​»​ហាង​យីហោ​ខ្មែរ​ដំបូង​ចូលរួម​លើកស្ទួយ​វិស័យ​សិល្បៈ​គំនូរ និង​រូបភាព​នៅ​កម្ពុជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!