ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:33:12 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

វាយប្រហារនៅមហាវិទ្យាល័យប៉ាគិស្ថាន ស្លាប់និងរបួសជិត​៥០នាក់

| 02 Dec 2017 13:59 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 51 | មតិ៖ 0
 

ខ្មាន់កាំភ្លើង​ក្រុមតាលីបង់ បានបើកការវាយប្រហារ នៅថ្ងៃទី​១ដើមខែធ្នូ ទៅលើ មហាវិទ្យាល័យ​កសិកម្ម  Peshawar ប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ៩នាក់និងជិត​៤០នាក់ទៀតរងរបួស។

ស្នងការ ប៉ូលិសទីក្រុង  Peshawar ​​លោក​ Tahir Khan ​បានឲ្យដឹងថា​ ជនវាយប្រហារ​បានប៉ះទង្គិចគ្នាជាមួយកម្លំាងសន្តិសុខ នៅក្នុងតំបន់ ។ លោក Tahir Khan ​បានបញ្ចាក់ទៀតថា «កម្លំាងទាហាន និងប៉ូលិសបានឡោមព័ទ្ធទីធ្លាសាលា  ហើយជនដៃដល់ត្រូវបានសម្លាប់ ។

ក្រោយហេតុការវាយប្រហារភ្លាមៗ ក្រុមតាលីបង់ បានទទួលស្គល់ការវាយប្រហារខាងលើ​។ អ្នកនាំពាក្យក្រុមតាលីបង់​ លោក​ Mohammad Khorasani បានឲ្យដឹងថា​ ការវាយប្រហារគឺសម្តៅទៅលើ កន្លែងលាក់ខ្លួនដ៏មានប្រសិទ្ធិភាព របស់ ក្រុមចារកិច្ចជម្រុះ​របស់កម្លាំងទាហានប្រទេសនេះ៕

 
វាយប្រហារនៅមហាវិទ្យាល័យប៉ាគិស្ថាន ស្លាប់និងរបួសជិត​៥០នាក់
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!