ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:38:32 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

បើរងការវាយប្រហារដោយកាំជ្រួចមីស៊ីលបរមាណូ ទីក្រុងវ៉ាស៊ីនតោនអាមេរិក ក៏គ្មានអ្នកណានៅរស់ដែរ

| 02 Dec 2017 14:01 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 27 | មតិ៖ 0
 

តាមលទ្ធផលស្រាវជ្រាវ​មួយដែលបានផ្សព្វផ្សាយ នៅលើទស្សនាវដ្តី​ National Interest ​អាមេរិក​បានឲ្យដឹងថា បើរងការវាយប្រហារដោយមីស៊ីលបរមាណូនោះ​ទីក្រុងវ៉ាស៊ីនតោន នឹងមិនមានអ្នកណាម្នាក់នៅរស់ឡើយ។

ចំណុចដែលចាប់អារម្ភបំផុតនោះ ការផ្សាយរបស់ទស្សនាវដ្តីខាងលើកើតឡើង​ក្រោយពេលដែលកូរ៉េខាងជើង បានសាកល្បងមីស៊ីលដែលមានសម្ថភាពបំផុត​ ដែលអាចវាយប្រហារនៅគ្រប់ទិសទី ក្នុងទឹកដីអាមេរិក។

ក្រុមអ្នកវិភាគ​បាន វាយតម្លៃថា លទ្ធផលនៃការវាយប្រហារដោយបរមាណូទៅលើទីក្រុងវ៉ាស៊ីនតោន គឺជាសោកនាដកម្មទ្រងទ្រាយធំបំផុត ។ ក្រុមអ្នកឯកទេស ផលិតកាំជ្រួចមីស៊ីល​របស់អាមេរិកបានបញ្ចាក់ថា មិនត្រូវវាយតម្លៃ​ទាបចំពើ​សម្ថភាពយោធារបស់កូរ៉េខាងជើង នោះឡើយ មីស៊ីលកូរ៉េខាងជើង អាចទម្លុះ​រនាំងការពាររបស់អាមេរិកបាន។

អ្នកឯកទេសស្រាវជ្រាវ​បានបញ្ចាក់ថា ទីក្រុងព្យុងយ៉ាង មានមីស៊ីលអាចបាញ់ដល់គ្រប់ទិសទីនៅក្នុងទឹកដីអាមេរិក ។ ក្រុមអ្នកឯកទេសបញ្ចាក់ថា តាមការវាយតម្លៃ បើកាំជ្រួចមីស៊ីលកូរ៉េខាងជើង​ផ្ទុះនៅលើអាកាស​កណ្តាលទីក្រុងអាមេរិកនោះនឹងសម្លាប់មនុស្សយ៉ាងតិច​៤១៣ពាន់នាក់ និង ៥២៧ពាន់នាក់រងរបួស។

ទស្សនាវដ្តី​ National Interest ​បានបញ្ចាក់ថា  សេតវិមាន វិមានរដ្ឋសភា ព្រឹទ្ធសភា​(​ Capitol)  និង អាគាសំខាន់ៗជាច្រើនទៀតរបស់អាមេរិក នឹងរងការបំផ្លាញដោយសារតែ អាវុធ បរមាណូ របស់កូរ៉េខាងជើង។

ក្នុងករណី រងការវាយប្រហារដោយបរមាណូ​ ពលរដ្ឋនៅក្នុងទីក្រុងអាមេរិក មិនមានឧកាសដើម្បីរស់រាន្តនោះឡើយ។

បច្ចុប្បន្ន​កូរ៉េខាងជើងមានកាំជ្រួចមីស៊ីលដែលមានសម្ថភាពខ្ពស់ តែប្រទេសនេះនៅតែបន្តកម្មវិធីមីស៊ីលរបស់ខ្លួន បើទោះបីរងការដាក់សម្ពាធពីសហគមន៍អន្តរជាតិ ក្តី។

កូរ៉េខាងត្បូង​បានបញ្ចាក់ថា​ការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង បានធ្វើឲ្យសហរដ្ឋអាមេរិក ស្ថិតនៅក្នុងរង្វង់វាយប្រហាររបស់វា ប៉ុន្តែវានៅតែចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើង នូវបច្ចេកវិទ្យាមីស៊ីលសំខាន់ៗ ដូចជាការនាំផ្លូវ ដំណាក់បឋម និងការ ដំណើរការក្បាលគ្រាប់ជាដើម។ 

យោងតាមកាសែតរ៉យទើ កូរ៉េខាងត្បូង ក៏បាននិយាយដែរថា ខ្លួនរំពឹងថា ទីក្រុងព្យុងយ៉ាង នាពេលបច្ចុប្បន្ននេះ នឹងផ្អាកកម្មវិធីតេស្តមីស៊ីលបង្កហេតុ  បន្ទាប់ពីតេស្តជោគជ័យ នូវមីស៊ីលផ្លោងឆ្លងទ្វីប Hwasong-15 ថ្មី ដែលមានសមត្ថភាពអាចហោះ វាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិក។ 

គួរបញ្ជាក់ថា ក្រសួងការពារជាតិរ៉េខាងត្បូង បាននិយាយថា មីស៊ីល Hwasong-15 គឺជាមីស៊ីលផ្លោងឆ្លងទ្វីបប្រភេទថ្មី ដែលអាចហោះហើរវាយប្រហារ លើសចម្ងាយ១.៣០០គីឡូម៉ែត្រ និងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន ស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់វា៕

 
បើរងការវាយប្រហារដោយកាំជ្រួចមីស៊ីលបរមាណូ  ទីក្រុងវ៉ាស៊ីនតោនអាមេរិក ក៏គ្មានអ្នកណានៅរស់ដែរ
 
បើរងការវាយប្រហារដោយកាំជ្រួចមីស៊ីលបរមាណូ  ទីក្រុងវ៉ាស៊ីនតោនអាមេរិក ក៏គ្មានអ្នកណានៅរស់ដែរ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!