ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:38:44 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាមេរិចបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុក

| 04 Dec 2017 11:53 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 35 | មតិ៖ 0
 

សហរដ្ឋអាមេរិកបានជូនដំណឹងដល់អង្គការសហប្រជាជាតិថាខ្លួននឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀងសកលស្តីពីអន្តោបវេស ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Rex Tillerson ​បានបញ្ចាក់ថា​កម្មវិធី ខាងលើ មិនសមស្របជាមួយនឹងគោលនយោបាយអន្តោបវេសរបស់អាមេរិក។  លោក​ Rex Tillerson ​បានបញ្ចាក់ថា​« ក្នុងពេលដែលយើងកំពុងតែចូលរួមនៅក្នុងកិច្ចព្រមព្រៀង មួយចំនួននៅអង្គការសហប្រជាជាតិ ប៉ុន្តែ​ក្នុងករណីជនភៀសខ្លួន  គឺយើងមិនអាច​គាំទ្រ ដែលធ្វើឲ្យប៉ះពាល់ដល់ អធិបតេយ្យរបស់អាមេរិក ក្នុងពេលដែលអនុវត្តិគោលនយោបាយជនភៀសខ្លួន »។

 

តាមការបញ្ចាក់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក​«អាមេរិកគាំទ្រ ដល់ កិច្ចសហប្រតិបត្តិការអន្តរជាតិ​ស្តីពី ការធ្វើចំណាក់ស្រុក​ ប៉ុន្តែត្រូវតែទទួលខុសត្រូវ ធានាថា​ការធ្វើចំណាក់ស្រុកត្រូវតែមានសុវត្ថភាព មានសណ្តាប់ធ្នាប់នឹងស្របតាមផ្លូវច្បាប់។

កាលពីឆ្នាំ​២០១៦ សមាជិកអង្គការសហប្រជាជាតិ​ទាំង​១៩៣ប្រទេស​បានគាំទ្រ​ដល់សេចក្តីប្រកាស​ដែលមិនមានការបង្ខំ​ តាមផ្លូវច្បាប់ គឺការប្រកាស ទីក្រុងញ៉ូវយ៉កស្តីពី​ជនភៀសខ្លួន និងជនចំណាក់ស្រុក  ដោយសន្យាគោរព​សិទ្ទរបស់ជនភៀសខ្លួន  ជួយពួកគត់មានកន្លែងរស់នៅថ្មីដោយសុវត្ថភាព ទទួលបានការអបរំ​ និងសេវាកម្មផ្សេងៗដូចពលរដ្ឋ ដើមនៅក្នុងប្រទេសនិមួយៗ។

អាមេរិកបានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងខាងលើ ក្រោយប៉ុន្មានម៉ោង​ប៉ុណ្ណោះ ដែល​កិច្ចប្រជុំពិភពលោក ស្តីពីចំណាក់ស្រុក  ត្រូវធ្វើឡើងនៅក្នុងទីក្រុង​ Puerto Vallarta ​ប្រទេសមិចស៊ីកូ។ គោលដៅនៃកិច្ចប្រជុំ  គឺពិភាក្សាពីយុទ្ធសាស្ត្រមនុស្សធម៌ជនដល់ជនភៀសខ្លួន ចំណាក់ស្រុកជាង​៦០លាននាក់នៅទូទាំងពិភពលោក  ដោយអ្នកទាំងនោះភៀសខ្លួនដោយកតាផ្សេងៗពីគ្នា ក្នុងនោះមានទាំងការភៀសខ្លួនដោយសង្គ្រាមអំពើ ហឹង្សា និង គ្រោះធម្មជាតិរាំងស្ងួនជាដើម ធ្វើឲ្យពលរដ្ឋមានការចំណាក់ស្រុកជាច្រើន។

នេះជាកិច្ចព្រមព្រៀងពិភពលោក ដែលមានប្រទេស ជិត២០០ចូលរួម ដោយឡែកអាមេរិក បែជាបានដកខ្លួនចេញទៅវិញ ។ទាំងនោះហើយបានធ្វើឲ្យប្រទេសជាច្រើន បានថ្កោលទោសអាមេរិក​ដែល ខ្វះការទទួលខុសត្រូវ  អាត្មានិយម គិតតែប្រយោជន៍ខ្លួនឯង ក្នុងនាមជាប្រទេសមហាអំណាចពិភពលោក។

កន្លងមកអាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំង ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ស្តីពីអាកាសធាតុទីក្រុងប៉ារីស ដែលមានប្រទេសទាំងអស់ចូលរួម ការពារផែនដី​ តែអាមេរិក​បែជាដកខ្លួនចេញ ៕

 

 
អាមេរិចបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុក
 
អាមេរិចបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុក
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!