ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:38:08 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រសួងបរិស្ថាន រកឃើញ​ប្រាសាទបុរាណ​នៅក្នុង​តំបន់​ព្រៃ​ឡង់​

កំពង់ធំ | 04 Dec 2017 13:47 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 30 | មតិ៖ 0
 

ប្រាសាទបុរាណ​មួយទៀត ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ ដែល​វា​ត្រូវ​ចាត់ទុកថា ជា​ប្រាសាទ​ទី​៣​ហើយ ក្រោយពី​ក្រសួងបរិស្ថាន​ទើបតែ​បាន​រកឃើញ​ប្រាសាទបុរាណ​ចំនួន​២​នៅក្នុង​ព្រៃ នៃ​ខេត្តរតនគិរី កាលពីពេល​ថ្មីៗ​នេះ​។​

​ប្រាសាទបុរាណ​ត្រូវគេ​ឲ្យ​ដឹងថា មានឈ្មោះ ត្រពាំង​ប្រើស ដោយមាន​៣​ប្រាសាទ​តំ​ម្រៀ​ប​គ្នា​ទទឹងថ្ងៃ បែ​មុខមក​ទិសខាងកើត នៅក្បែរ​ប្រាសាទ​ចម្ងាយ​១៥០​ម៉ែត្រ មាន​ត្រពាំង​មួយ​ធំ ដែល​អ្នកភូមិ​ហៅថា​ត្រពាំង​ប្រើស ដែល មាន​ចម្ងាយ​ពី​ភ្នំ​ជី​ប្រមាណ ៥​គ​.​ម​។​

​យោងតាម​ឯកសារ​មួយចំនួន​បានបញ្ជាក់​ថា ប្រាសាទ​នេះ​គឺ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ប្រាសាទត្រពាំង​ប្រើស សាង​អំពី​ឥដ្ឋ គ្រឹះ​សាង​អំពី​ថ្មបាយក្រៀម បែរមុខ​ទៅ​ទិសឥសាន​បច្ចុប្បន្ន​ត្រូវបាន​បាក់បែក​ស្ទើរតែ​ទាំងស្រុង​។ តួរ​ប្រាសាទ​ត្រូវបាន​បាក់ មួយ​ចំហៀង នៅ​ផ្នែក​ខាងក្រោម សសរ​ពេជ្រ​មាន​រាង​មូល ហោជាង​មាន​រាង​ក្រចកសេះ​។​

​យោងតាម​ការស្រាវជ្រាវ​បឋម​នៃ​អ្នក​បុរាណវិទ្យា​ប្រាសាទត្រពាំង​ប្រើស ត្រូវបាន​សណ្ឋាន​ថា កសាង​ក្នុងអំឡុង​ចុង​ស​.​វ​ទី​៨ និង​អាច​ស្ថិតនៅក្នុង​រចនាបទ​កំពង់ព្រះ ដែលជា​ប្រាសាទ​ស្ថិ​នៅ​ចុង​សម័យ​ចេនឡា ប្រាសាទ​នេះ​ស្ថិតនៅ​ចម្ងាយ​៣៦​គ​.​ម ពី​ខាងលិច​ស​ម្ពុ​បុ​រៈ ស្រុក​សម្បូរ ខេត្តក្រចេះ ។​

បើទោះបី​ប្រាសាទ​នេះ​នៅក្នុង​ព្រៃ ប៉ុន្តែ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មួយចំនួន​បានមក​ដល់​តា​រយៈ​ការ​ធ្វើដំណើរ​តាម​យាន​យ​ន្ត់​ផ្សេងៗ​។ នៅ​ទីនោះ មាន​យាយជី តាអាចារ្យ និង​មាន​កុ​ដ្ឋ រួមទាំង​ការរៀបចំ​កន្លែង​ជាទី​ស្ការៈបូជា មាន​ព្រះ អង្គ​តូចធំ ដែលជា​ការបញ្ជាក់​ឲ្យ​ឃើញថា វិស័យ​ព្រះពុទ្ធសាសនា មានការ​រី​ចំរើន​នៅ​គ្រប់ទិសទី សម្រាប់​ឲ្យ បងប្អូន​គោរពបូជា​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​៕​

 
ក្រសួងបរិស្ថាន រកឃើញ​ប្រាសាទបុរាណ​នៅក្នុង​តំបន់​ព្រៃ​ឡង់​
 
ក្រសួងបរិស្ថាន រកឃើញ​ប្រាសាទបុរាណ​នៅក្នុង​តំបន់​ព្រៃ​ឡង់​
 
ក្រសួងបរិស្ថាន រកឃើញ​ប្រាសាទបុរាណ​នៅក្នុង​តំបន់​ព្រៃ​ឡង់​
 
ក្រសួងបរិស្ថាន រកឃើញ​ប្រាសាទបុរាណ​នៅក្នុង​តំបន់​ព្រៃ​ឡង់​
 
ក្រសួងបរិស្ថាន រកឃើញ​ប្រាសាទបុរាណ​នៅក្នុង​តំបន់​ព្រៃ​ឡង់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!