ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:37:05 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប របួសធ្ងន់​ជនជាតិ​វៀតណាម​ម្នាក់​

ពោធិ៍សាត់ | 04 Dec 2017 18:17 | ដោយ៖ រតនា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 26 | មតិ៖ 0
 

សេចក្ដីរាយការណ៍​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃទី​៤ ធ្នូ នេះ មានការ​ផ្ទុះអាវុធ​ប្រមាណ​ជា​៣​គ្រាប់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ចំណុច​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែល​បណ្តាល​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​រងរបួស​។​

​តាម​របាយការណ៍​សម​ត្ថ​កិច្ច​ថា មាន​មនុស្ស​មួយក្រុម​ដែលមាន​គ្នា​ប្រហែល​៥​នាក់ បាន​ប្រើ​កាណូត​១​គ្រឿង និង​អាវុធ​វែង ចំនួន​២​ដើម ម៉ាក AK ៤៧ ស្វាយ​បត់ បាញ់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហ យ៉ាំង​ទឹង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ចំនួន​៣​គ្រាប់ ត្រូវចំ​គល់​ក្លៀក​ខាងឆ្វេង ចំនួន​១​គ្រាប់ បណ្តាល​ឲ្យ​របួសធ្ងន់​។ បន្ទាប់ពី​បើក​ការបាញ់ប្រហារ​ហើយ​នោះ ពួកគេ​ក៏បាន​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ដើម្បី​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរ​រាជធានី​ភ្នំពេញ​។​

​តាម​សេចក្តីរាយការណ៍​ផ្សេងៗ​ទៀតថា ការបាញ់ប្រហារ​នេះ គឺធ្វើឡើង​ពី​សំណាក់​មន្ត្រី ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​៕​

 
ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប របួសធ្ងន់​ជនជាតិ​វៀតណាម​ម្នាក់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!