ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:34:49 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាមេរិកត្រៀមជម្លៀស ពលរដ្ឋ សាច់ញ្ញាត្តិទាហានចេញពីកូរ៉េខាងត្បូង «យើងមិនមានពេលច្រើនទៀតឡើយ»

| 05 Dec 2017 10:43 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 26 | មតិ៖ 0
 

សកម្មភាពរបស់អាមេរិក ដែលបានឡើងគម្រោងជម្លៀស សាច់ញ្ញាត្តិទាហាន និងពលរដ្ឋរបស់ខ្លួនចេញពិកូរ៉េខាងត្បូងបានបង្ករក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាម អាចផ្ទុះឡើង ។ ការជម្លៀសនាពេលនេះកើតឡើងក្រោយកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបដោយជោគជ័យ។

សារព័ត៌មានរ៉យទ័រ​បានដកស្រងការប្រកាសរបស់សមាជិកព្រឹទ្ធភាអាមេរិក​លោក​ Lindsey Graham ​បានបញ្ចាក់ថា ស្ថានភាព នៅឧប្បទ្វីបកូរ៉េនាពេលនេះពិបាក់ស្មាន ហើយមន្ទីបញ្ចកោណ បានឡើងគម្រោង ជម្លៀស​សាចញ្ញាត្តិទាហាន អាមេរិក​ចេញពីតំបន់ក្តៅមួយនេះ។

លោក​ Lindsey Graham ​បានបញ្ចាក់ថា អាមេរិកបានចាប់ផ្តើមជម្លៀសពលរដ្ឋ​ ប្រពន្ធកូនទាហាន ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង មកកាន់ប្រទេសវិញដើម្បីវុត្ថភាព ដោយសារតែ ស្ថានភាពនៅឧប្បទ្វីបកូរ៉េ​កំពុងឈានទៅរកសង្គ្រាមនៅពេលឆាប់ៗខាងមុខ។

តំណាងរាស្ត្រ​ខាងលើ​បានបញ្ចាក់ទៀតថា « វាពិតជារឿងល្ងង់ខ្លីដែលទុកឲ្យប្រពន្ធកូនទាហាន អាមេរិកបន្តនៅកូរ៉េខាងត្បូង ក្នុងពេលដែលកូរ៉េខាងជើងកំពុងតែឌឺដង​»។វត្តមានរបស់ប្រពន្ធកូនទាហានអាមេរិកនៅកូរ៉េខាងត្បូង នឹងធ្វើឲ្យទាហានបាត់បង់ ការប្រមូលអារម្មសម្រាប់សង្គ្រាម ហើយការជម្លៀសចេញនោះ នឹងជួយដល់ស្មារតីប្រយុទ្ធមិនខ្លាចរបស់ទាហាន។ លោក​ Lindsey Graham បញ្ចាក់ទៀតថា​«យើងកំពុងតែ ខិតជិតដល់សង្គ្រាមបន្តិចៗ ជាមួយកូរ៉េខាងជើង​​ ដោយសារតែកូរ៉េខាងជើងនៅតែបន្តកម្មវិធីផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ យើងមិនមានពេលច្រើនទៀតឡើយ»

ក្នុងពេលដែលអាមេរិក ឡើងគម្រោងជម្លៀសពលរដ្ឋ និងសាចញ្ញាត្តិទាហាន​ ដើម្បីត្រៀមលក្ខណតបតវិញឲ្យបានទាន់ពេល បើកូរ៉េខាងជើង​បាញ់ប្រហារដោយមីស៊ីល ។​នៅពេលនេះដែរ អាមេរិកបានឲ្យដំណើរការ​ប្រព័ន្ធប្រកាសអាសន្ន បន្ទាន់​ពីការបាញ់មីស៊ីល នៅលើកោះហាវៃ ដែលបានដាក់នៅទីនោះតាំងពីសង្គ្រាមត្រជាក់។

ប្រធាន​ស្ថានប័នគ្រប់គ្រងគ្រោះអាសន្ន​កោះហាវៃ​លោក​ Vern Miyagi បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពដំណើរការប្រព័ន្ធអាសន្ន គឺពាក់ព័ន្ធនិងការគំរាមកំហែង វាយប្រហារ ពីកូរ៉េខាងជើង ទៅលើទឹកដីអាមេរិក។ ក្រៅពីនេះក៏បានស្នើរដល់ពលរដ្ឋ​នៅលើកោះហាវៃ​ មានស្មារតីប្រុងប្រយ័ត្ន  គឺត្រូវស្វែងរកកន្លែងលាក់ខ្លួន រក្សាទុកស្បៀងអាហារ​ទឹកផឹក សម្រាប់រយៈពេល​ប៉ុន្មានថ្ងៃ មានសង្គ្រាមកើតឡើង។

ក្រុមអ្នកឯកទេសបានបញ្ចាក់ថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង នឹងទៅដល់កោះហាវៃក្នុងរយៈពេលតែ​២០នាទីប៉ុណ្ណោះ។ ដូច្នេះ​សកម្មភាព​សម្រាប់ ជួយដល់ពលរដ្ឋ​លើកោះនេះ​ជិត​១,៥លាននាក់ត្រូវប្រើពេលតែ ១៥នាទីប៉ុណ្ណោះ ។

សកម្មភាពខាងលើរបស់អាមេរិក  ត្រូវបានអ្នកឯកទេសបញ្ចាក់ថា អាមេរិកមានការបារម្ភចំ​ពោះសកម្ម ភាពរបស់កូរ៉េខាងជើង ដែលមានសម្ថភាពនៅក្នុងកម្មវិធីអាវុធ។​ ទីព្រឹក្សាស្តិសុខជាតិអាមេរិក លោក​ H R McMaster ​បានបញ្ចាក់ថា ស្ថានភាព ពិតជាប្រែប្រួលពិបាក់ស្មាន  ហើយប្រធានាធិបតីត្រាំ អាចដោះស្រាយ​ភាពតានតឹង ក្នុងកម្មវិធីបរមាណូកូរ៉េខាងជើង ដោយអាចធ្វើសកម្មភាពជាឯកតោភាគី​នៅពេលចាំបាច់៕

 
អាមេរិកត្រៀមជម្លៀស ពលរដ្ឋ សាច់ញ្ញាត្តិទាហានចេញពីកូរ៉េខាងត្បូង «យើងមិនមានពេលច្រើនទៀតឡើយ»
 
អាមេរិកត្រៀមជម្លៀស ពលរដ្ឋ សាច់ញ្ញាត្តិទាហានចេញពីកូរ៉េខាងត្បូង «យើងមិនមានពេលច្រើនទៀតឡើយ»
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!