ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:36:02 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ព្រមាន​បិទ​កសិដ្ឋាន បើ​ភាគី​ពាក់ព័ន្ធ មិន​ជួយ​ទប់ស្កាត់ ការនាំ​ចូល​ពី​ប្រទេសជិតខាង​

ភ្នំពេញ | 05 Dec 2017 14:18 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 26 | មតិ៖ 0
 

ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក កាលពី​ថ្ងៃទី​០៤ ធ្នូ ម្សិលមិញ បាន​ព្រមាន​នៅក្នុង​សន្និសីទកាសែត មួយ ថា​នឹង​បិទ​កសិដ្ឋាន​របស់​ពួកគេ ប្រសិនបើ​ភាគី​ពាក់ព័ន្ធ មិន​ជួយ​ប​ទប់ស្កាត់ ការនាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេសជិតខាង ។​

​លោក ជេ​ត ភារ​ម្យ អនុប្រធាន​សមាគមន​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​លើកឡើងថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ទាំង​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧ​ស្សហកម្ម ពេលនេះ​កំពុងតែ​ប្រឈមមុខ នឹង​ការបិទទ្វារ និង​ជំពាក់​បំណុល​ធនាគារ ដោយសារ ការ​នាំចូល​ជ្រូក​ដ៏​ច្រើន​ពី​ប្រទេសជិតខាង និង​តម្លៃ​ជ្រូក​រស់​ចុះថោក ។ លោក​ថា បើ​នៅតែ​ពុំមាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ក្នុងការ​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​ខុសច្បាប់ ពី​ប្រទេសជិតខាង មក​លក់​ក្នុងប្រទេស​កម្ពុជា​នោះ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ជាច្រើន​នៅ​កម្ពុជា នឹងត្រូវ​បិទទ្វារ​ជា​បន្តបន្ទាប់​។​

​បើ​យោងតាម​កំណត់ត្រា​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ មានការ​នាំចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេសជិតខាង ចន្លោះ​ពី​១៥០០​ក្បាល ទៅ​១៨០០​ក្បាល និង​លក់ ក្នុងតម្លៃ​ថោក​ជាង ជ្រូក​ដែល​ចិញ្ចឹម​នៅក្នុង​ប្រទេស​កម្ពុជា ។ ខណៈ​ការផ្គត់ផ្គង់​តម្រូវការ​ជ្រូក​ក្នុងស្រុក មាន​ពី​៦០០០​ក្បាល ទៅ​៧០០០​ក្បាល នោះ ៕​

 
ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ព្រមាន​បិទ​កសិដ្ឋាន បើ​ភាគី​ពាក់ព័ន្ធ មិន​ជួយ​ទប់ស្កាត់ ការនាំ​ចូល​ពី​ប្រទេសជិតខាង​
 
ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ព្រមាន​បិទ​កសិដ្ឋាន បើ​ភាគី​ពាក់ព័ន្ធ មិន​ជួយ​ទប់ស្កាត់ ការនាំ​ចូល​ពី​ប្រទេសជិតខាង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!