ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:46:56 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា RAID Amazones នៅលើ​ទឹកដី​អង្គរ​

សៀមរាប | 05 Dec 2017 14:39 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានកីឡា| មើល៖ 23 | មតិ៖ 0
 

RAID Amazones ដែលជា​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ពិភពលោក បាន​ប្រារព្ធ​ធ្វើ​ឡើងជា​លើក​ទី​២​នៅលើ​ទឹកដី​អង្គរ​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​លោក ហ៊ុន សុជាតិ អ្នកសម្របសម្រួល​កម្ម​វិធី​បាន​ឲ្យ​ដឹងថា នេះ​ជា​មោទនភាព​ណាស់​សម្រាប់​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើក​ទី​២​នៅលើ​ទឹកដី​អង្គរ​សម្រាប់​ព្រឹត្តិការណ៍​កីឡា RAID Amazones លំដាប់​ពិភពលោក​។ នៅក្នុង​ឆ្នាំនេះ មាន​កីឡា​ការ​នី​ចូលរួម​ចំនួន​៣៤៧​នាក់ មាន​អាយុ​ចាប់ពី​២៨​ឆ្នាំ​ដល់​៥០​ឆ្នាំ មកពី​ប្រទេស​បារាំង ស្វី​ស បែ​ល​ហ្សិ​ក កាណាដា និង​បណ្តា​ប្រទេសមួយ​ចំនួន​តូច​ទៀត​ដែល​និយាយ​ភាសា​អង់គ្លេស​។​

​លោក សុជាតិ បន្តទៀតថា កម្មវិធី​កីឡា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ស្ត្រី​ថា ពួកគាត់​ក៏​អាចធ្វើ​ការងារ​និង​ចូលរួម​កីឡា​បាន​ដូច​បុរស​ដែរ ទាំង​រត់​ចម្ងាយ ជិះ​កង់ និង​ចែវ​ទូក ដែល​នេះ​ជា​វិញ្ញាសារ​បានកំណត់​ក្នុង​កម្មវិធី​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៤​ដល់ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧​។ តាមរយៈ​ព្រឹត្តិការណ៍​កីឡា​នេះ បានធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់តែច្រើន ជាក់ស្តែង​ពេល​រត់​ចម្ងាយ ពួកគេ​នឹង​បាន​ស្គា​ល់ពី​ប្រាង្គ​ប្រាសាទ​ដ៏​ច្រើនសន្ធឹក​របស់​ខ្មែរ ពេល​ជិះ​កង់​ពួកគេ​បាន​ស្គា​ល់ពី​ការរស់នៅ​របស់​ប្រជាជន ភូមិសាស្ត្រ ទិដ្ឋភាព​វាលស្រូវ វាលស្រែ​ដ៏​ស្រស់ស្អាត និង​ពេល​ចែវ​ទូក ពួកគេ​នឹង​បាន​ស្គាល់​ពី​សក្តានុពល​ទេសចរណ៍​នៅ​បឹង​ទន្លេសាប​នៃ​កម្ពុជា​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា RAID Amazones នឹង​រៀបចំ​ជា​លើក​ទី​៣​នៅលើ​ទឹកដី​អង្គរ​ម្តងទៀត នា​ខែមីនា ឆ្នាំ​២០១៨ ដែលមាន​កីឡា​ការ​នី​ចូលរួម​ចំនួន​២៥០​នាក់​បន្ថែមទៀត​។ ចំនួន​នេះ​គឺ​ដោយសារ​អ្នកចូលរួម​នៅ​វគ្គ​ទី​២​មាន​ច្រើន​លើស​កំណត់​។ នេះ​ជា​មោទនភាព​ណាស់ ដែល​ការរៀបចំ​កីឡា RAID Amazones កាលពី​ឆ្នាំ​២០១៤​បាន​ជោគជ័យ​យ៉ាងខ្លាំង ធ្វើ​ឲ្យ​អ្នកចូលរួម​ចាស់​ថ្មី មានបំណង​ចង់​មកកាន់​ទឹកដី​អង្គរ​ជាថ្មី​៕​

 
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា RAID Amazones នៅលើ​ទឹកដី​អង្គរ​
 
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា RAID Amazones នៅលើ​ទឹកដី​អង្គរ​
 
កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា RAID Amazones នៅលើ​ទឹកដី​អង្គរ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!