ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:38:22 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

តំណាង​អយ្យការ សម្រេច​ចោទប្រកាន់ អ្នកបាញ់ និង​បក្សពួក​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock​ពីបទ «​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​»

ភ្នំពេញ | 06 Dec 2017 08:20 | ដោយ៖ រី តារា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 23 | មតិ៖ 0
 

ក្រោយ​សួរចម្លើយ នៅ​ល្ងាច​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​រួចហើយនោះ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ ជនសង្ស័យ​២​នាក់ ជា​បក្ខពួក​របស់​ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល Rock (​រ៉ក​)​នោះ​ពីបទ «​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​»​។ នេះ​បើតាម លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក លី សុ​ផា​ណា បាន​បញ្ជាក់ថា ក្រោយពេល​ចោទប្រកាន់​ហើយ​នោះ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​តំណាង​អយ្យការ​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​មិនទាន់​សម្រេច​យ៉ាងណាទេ ដោយ​រង់ចាំ​ការសាកសួរ​បន្ត​នៅ​ថ្ងៃស្អែក​នេះ​។​

​សូមជម្រាបថា កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ករណី​ហិង្សា​បាញ់ប្រហារ​មួយ នៅក្នុង​បន្ទប់​ខារ៉ាអូខេ នៃ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ស្ថិតនៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រងរបួស​ធ្ងន់ ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។​

​សមត្ថកិច្ច​បាន​និយាយថា ជនបង្ក​មានឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត (​ហៅ រិ​ទ្ធ​ញា​ញ់​) ជា​កូនប្រុស​របស់ លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ បៀ សំអឿន អាយុ​ជាង​៣០​ឆ្នាំ ជា Dj ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ដ Rock ដែល​ត្រូវរបួស​ត្រូវ​កំភួនជើង និង​គូទ ក្រោយពី​ជនដៃដល់​បាញ់​ចំនួន​៤​គ្រាប់​។​

​ក្រោយ​កើតហេតុ​នេះ នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ចាប់ខ្លួន បក្ខពួក​ជនដៃដល់​២​នាក់ ដែល​បាន​រត់គេចខ្លួន ដល់​ខេត្តកំពង់ធំ ខណៈដែល​ជនដៃដល់​ក្នុងការ​បាញ់ប្រហារ​នេះ នៅ​មិនទាន់​ចាប់ខ្លួន បាន​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ​៕​

 
តំណាង​អយ្យការ សម្រេច​ចោទប្រកាន់ អ្នកបាញ់ និង​បក្សពួក​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock​ពីបទ «​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​»
 
តំណាង​អយ្យការ សម្រេច​ចោទប្រកាន់ អ្នកបាញ់ និង​បក្សពួក​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock​ពីបទ «​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​»
 
តំណាង​អយ្យការ សម្រេច​ចោទប្រកាន់ អ្នកបាញ់ និង​បក្សពួក​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock​ពីបទ «​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​»
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!