ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:41:07 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​លោក​រ៉ុង ឈុន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា​

ភ្នំពេញ | 06 Dec 2017 08:28 | ដោយ៖ ដែន សុវណ្ណ | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 27 | មតិ៖ 0
 

​លោក​រ៉ុង ឈុន បានស្នើរ​តាមរយៈ​លិខិត​ថ្មី​មួយ​ដើម្បី សុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​នៅ​ថ្ងៃទី​១០​ធ្នូ​ខាងមុខ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​។ 

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គជប​) បានដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ ។​

​ករណីនេះ​នា​រសៀល​ថ្ងៃទី​៥​ធ្នូ​នេះ លោក​គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ដោយសារ​សំណុំរឿង​កំពុងស្ថិត​នៅក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ប្រមូល​ភស្តុតាង​នានា ហេតុនេះ​ការចូល​ជួប ឬ​សួរ​សុខ​ទុក អាច​អនុញ្ញាត​ឲ្យ​បានតែ​មេធាវី និង​ក្រុមគ្រួសារ​ជន​ត្រូវ​ចោទ​ដែល​មិន​ទាក់ទិន​នៅក្នុង​រឿង​តែប៉ុណ្ណោះ​។ សម្រាប់​អ្នកដទៃ​ផ្សេងទៀត ការចូល​សួរ​សុខ​ទុក​អាច​អនុ​ញ្ញាត់​ឲ្យ​បាន​ក្រោយពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយចំនួន​រួចរាល់​សិន​៕​

 
ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​លោក​រ៉ុង ឈុន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា​
 
ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​លោក​រ៉ុង ឈុន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា​
 
ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​លោក​រ៉ុង ឈុន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា​
 
ចៅក្រម​មិន​អនុញ្ញាត​ឲ្យ​លោក​រ៉ុង ឈុន​ជួប​សួរសុខទុក្ខ​លោក កឹម សុខា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!