ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:39:08 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អ្នកនយោបាយវ័យ​៣១ឆ្នាំ​ប្រជេងដំណែងនាយករដ្ឋមន្ត្រីអីតាលី

| 06 Dec 2017 15:51 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 47 | មតិ៖ 0
 

អតីតជាអ្នកបង្កើតវែបសាយ​ លោក​​ Luigi Di Maio ​បានក្លាយទៅជា អនុប្រធានសភាអីតាលី​ពេលមានអាយុទើបតែ​២៦ឆ្នាំប៉ុណ្ណោះដែលជា​មន្ត្រីវ័យក្មេងបំផុតកាន់តំណែងនេះ។

សារព័ត៌មានCNBC ​បានផ្សាយថា អ្នកនយោបាយវ័យ​៣១ឆ្នាំ លោក Luigi Di Maio  អាចនឹងក្លាយជា​មេដឹកនាំអីតាលី​ នៅក្នុងការបោះឆ្នោត​នាឆ្នាំ​២០១៨ខាងមុខ។ អតីតអ្នកបង្កើតវែបសាយ និងជា មេធាវី  អ្នកសារព័ត៌មាន​ហើយក្លាយទៅជា​អនុប្រធានរដ្ឋសភា​អីតាលី កាលពីអាយុ​២៦ឆ្នាំ​។ នៅពេលនេះ​លោក​ Luigi Di Maio  ជាបេក្ខភាព​នាយករដ្ឋមន្ត្រី​របស់គណបក្ស​ Five Star Movement។ តាមលទ្ធផលស្ទងមតីបង្ហាញឲ្យឃើញថា​អ្នកនយោបាយវ័យក្មេងរូបនេះទទួលបានសម្លេងគាំទ្រ​ខ្ពស់ជាងគេបំផុតក្នុងចំណោមអ្នកនយោបាយនៅអីតាលីគឺមានរហូតដល់​ទៅ​២៨ភាគរយ។

គណបក្ស​​ផ្កាយ​៥ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ​២០០៩ ដោយអ្នកនយោបាយ​ Beppe Grillo ត្រូវបានគេចាត់ទុកថាជា«ដូណាលត្រាំអីតាលី» ដោយមានភាពល្បីល្បាញ​តាមរយៈសន្តរកថារបស់លោក​ប្រឆាំងអឺរ៉ុប​និង​ប្រាក់អឺរ៉ូ។

ក្រុមអ្នកវិនិយោគបង្ហាញក្តីបារម្ភ​ចំពោះគណបក្សខាងលើ​ ដោយសារតែ លោក​ Luigi Di Maio  ​ធ្លាប់​គាំទ្រ ដល់ការបោះឆ្នោតប្រជាមតិ​ចាកចេញពីអឺរ៉ុប​នៅប្រទេសអីតាលី​មុនពេលអង្គគ្លេស សម្រេចបោះឆ្នោតចាកចេញពីអឺរ៉ុបទៅទៀត។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការបោះឆ្នោតប្រជាមតិចាកចេញពីអីតាលី នឹងបង្ករឲ្យមានការខាត់បង់ ជះឥទ្ធិពលអាក្រក់​ជាង ប្រទេសអង្គគ្លេសទៅទៀត។ ដោយសារតែអីតាលិ​ចាយប្រាក់អឺរ៉ូ ចំណែក អង់គ្លេស​ចាយប្រាក់ផោនរបស់ខ្លួនឯង។

កាលពីឆ្នាំ​២០១៤ អីតាលី មាននាយករដ្ឋមន្ត្រី​វ័យក្មេងបំផុត មិនធ្លាប់មានក្រោយសង្គ្រាមលោកលើកទីពីរ គឺលោក​ Matteo Renzi  នៅពេលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីមានវ័យតែ​៣៩ឆ្នាំប៉ុណ្ណោះ។ នៅពេលនេះ​អឺរ៉ុប មានអ្នកនយោបាយវ័យក្មេងឡើងកាន់ដំណែង​ដឹកនាំប្រទេស ក្នុងនោះមានប្រធានាធិបតីបារាំង ដែលមានវ័យមិនដល់​៤០ឆ្នាំផង។ នៅពេលអនាគត់និងមានអ្នកនយោបាយវ័យក្មេងជាច្រើនទៀត៕

 

 
អ្នកនយោបាយវ័យ​៣១ឆ្នាំ​ប្រជេងដំណែងនាយករដ្ឋមន្ត្រីអីតាលី
 
អ្នកនយោបាយវ័យ​៣១ឆ្នាំ​ប្រជេងដំណែងនាយករដ្ឋមន្ត្រីអីតាលី
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!