ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:38:56 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ពលរដ្ឋជប៉ុនរាប់លាននាក់ចូលរួមធ្វើសមយុទ្ធ ភៀសខ្លួនពេលមានការវាយប្រហារដោយបរមាណូ

| 06 Dec 2017 15:52 | ដោយ៖ khemary | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ| មើល៖ 62 | មតិ៖ 0
 

ជាលើកទីមួយ​ដែលរដ្ឋាភិបាលទីក្រុងតូក្យូ​ចាប់ផ្តើមធ្វើសមយុទ្ធ ជម្លៀសពលរដ្ឋជាទ្រងទ្រាយធំ​ ក្នុងគោលដៅបង្ការពេលរងការវាយប្រហារដោយបរមាណូពីប្រទេសកូរ៉េខាងជើង។

ការធ្វើសមយុទ្ធនឹងត្រូវធ្វើឡើង នៅខែមករាឆ្នាំ​២០១៨ រហូតដល់ខែមីនា​ស្ថិតនៅកណ្តាលទីក្រុងតូក្យូ ដែលជាទីកន្លែងមានពលរដ្ឋរហូតដល់ទៅ​ជាង​៩,៣លាននាក់រស់នៅ។ ពលរដ្ឋ​និងអ្នកធ្វើការនៅក្នុងទីក្រុង នឹងត្រូវបាន ហ្វឹកហាត់ពីការរត់ភៀសខ្លួន ទៅកាន់ទីកន្លែងលាក់ខ្លួន នៅរូងក្រោមដី ​ក្រោយពេល ការកាសអាសន្ន។

កន្លងមក តំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនបានធ្វើសមយុទ្ធ បែបនេះ​ នៅតំបន់ក្រៅក្រុង ដើម្បីបញ្ចៀសផលប៉ះពាល់ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រី ស៊ីនហ្ស៊ូអាបេ​បានសម្រេស​ឲ្យធ្វើសមយុទ្ធនៅកណ្តាលក្រុង​ដេលមានពលរដ្ឋ​ច្រើន  ក្នុងពេលដែលកូរ៉េខាងជើង បានសាកល្បង​កាំជ្រួចមិស៊ីលឆ្លងទ្វីប  និងការប្រឈមមុខតានតឹងជាមួយអាមេរិក អាចនឹងផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា។

ពលរដ្ឋ​រស់នៅតំបន់​ Ken Kato ​ក្នុងទីក្រុងតូក្យូបានបញ្ចាក់ថា​«ខ្ញុំជឿថា​ការគំរាមកំហែងនឹងក្លាយជាការពិត ហើយសង្គ្រាមនិងផ្ទុះឡើងគ្រប់ពេល ។ ការហ្វឹកហាត់ភៀខ្លួនគឺជារឿងចំាបាច់បំផុត  ដើម្បីកាត់បន្ថយការស្លាប់ ពេលការវាយប្រហារ ពីកូរ៉េខាងជើង»។ ជប៉ុនគឺជាគោលដៅ​វាយប្រហាររបស់កូរ៉េខាងជើង ផងដែរ ដោយសារតែជប៉ុមានកម្លាំងទាហានអាមេរិក ឈរជលើងនៅទីនោះ។

កាលពីពេលកន្លងមកថ្មីៗ កោះហាវៃ​អាមេរិក ក៏បានសាកល្បងប្រព័ន្ធប្រកាសអាសន្ន ។នៅកោះហាវៃ មានប្រព័ន្ធប្រកាស​រហូតដល់ទៅ​៣៨៥ និងបន្លឺឡោះង​ដើម្បីឲ្យពលរដ្ឋនិងអ្នកទេសចរណ៍មានរយៈពេល​២០នាទីក្នុងការភៀសខ្លួនទៅកាន់តំបន់មានសុវត្ថភាព ពេលកូរ៉េខាងជើង បាញ់មីស៊ីល។

នៅពេលថ្មីៗនេះដែរ អាមេរិកក៏បានឡើងគម្រោងជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីកូរ៉េខាងត្បូងផងដែរ។សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់សមាជិកព្រឹទ្ធភាអាមេរិក លោក Lindsey Graham បានបញ្ជាក់ថា ស្ថានភាពនៅឧនទ្វីបកូរ៉េនាពេលនេះ ពិបាកស្មាន ហើយមន្ទីរបញ្ចកោណបានឡើងគម្រោង ជម្លៀសសាច់ញាតិទាហាន អាមេរិកចេញពីតំបន់ក្តៅមួយនេះ។

លោក Lindsey Graham បានបញ្ជាក់ថា អាមេរិកបានចាប់ផ្តើមជម្លៀសពលរដ្ឋ ប្រពន្ធកូនទាហាន ដែលកំពុងឈរជើងនៅកូរ៉េខាងត្បូង មកកាន់ប្រទេសវិញ ដើម្បីវុត្ថិភាព ដោយសារតែ ស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងឈានទៅរកសង្គ្រាមនៅពេលឆាប់ៗខាងមុខ។

តំណាងរាស្ត្រខាងលើបានបញ្ជាក់ទៀតថា «វាពិតជារឿងល្ងង់ខ្លី ដែលទុកឲ្យប្រពន្ធកូនទាហាន អាមេរិកបន្តនៅកូរ៉េខាងត្បូង ក្នុងពេលដែលកូរ៉េខាងជើងកំពុងតែឌឺដង»។ វត្តមានរបស់ប្រពន្ធកូនទាហានអាមេរិកនៅកូរ៉េខាងត្បូង នឹងធ្វើឲ្យទាហានបាត់បង់ការប្រមូលអារម្មណ៍សម្រាប់សង្គ្រាម ហើយការជម្លៀសចេញនោះ នឹងជួយដល់ស្មារតីប្រយុទ្ធមិនខ្លាចរបស់ទាហាន។ លោក Lindsey Graham បញ្ជាក់ទៀតថា «យើងកំពុងតែខិតជិតដល់សង្គ្រាមបន្តិចៗ ជាមួយកូរ៉េខាងជើង ដោយសារតែកូរ៉េខាងជើងនៅតែបន្តកម្មវិធីផលិតកាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ អាចវាយប្រហារនៅគ្រប់ទិសទីក្នុងទឹកដីអាមេរិក។ យើងមិនមានពេលច្រើនទៀតឡើយ» ។

ក្នុងពេលដែលអាមេរិក ឡើងគម្រោងជម្លៀសពលរដ្ឋ និងសាចញាតិទាហាន ដើម្បីត្រៀមលក្ខណៈតបតវិញឲ្យបានទាន់ពេល បើកូរ៉េខាងជើងបាញ់ប្រហារដោយមីស៊ីល ។ នៅពេលនេះដែរ អាមេរិកបានឲ្យដំណើរការប្រព័ន្ធប្រកាសអាសន្ន បន្ទាន់ពីការបាញ់មីស៊ីល នៅលើកោះហាវៃ ដែលបានដាក់នៅទីនោះតាំងពីសង្គ្រាមត្រជាក់។

ប្រធានស្ថាប័នគ្រប់គ្រងគ្រោះអាសន្នកោះហាវៃ លោក Vern Miyagi បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពដំណើរការប្រព័ន្ធអាសន្ន គឺពាក់ព័ន្ធនឹងការគំរាមកំហែង វាយប្រហារពីកូរ៉េខាងជើងទៅលើទឹកដីអាមេរិក។ ក្រៅពីនេះ ក៏បានស្នើដល់ពលរដ្ឋនៅលើកោះហាវៃ មានស្មារតីប្រុងប្រយ័ត្ន គឺត្រូវស្វែងរកកន្លែងលាក់ខ្លួន រក្សាទុកស្បៀងអាហារទឹកផឹក សម្រាប់រយៈពេលប៉ុន្មានថ្ងៃ មានសង្គ្រាមកើតឡើង។

 

 

 
 ពលរដ្ឋជប៉ុនរាប់លាននាក់ចូលរួមធ្វើសមយុទ្ធ ភៀសខ្លួនពេលមានការវាយប្រហារដោយបរមាណូ
 
 ពលរដ្ឋជប៉ុនរាប់លាននាក់ចូលរួមធ្វើសមយុទ្ធ ភៀសខ្លួនពេលមានការវាយប្រហារដោយបរមាណូ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!