ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:48:15 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ផ្លែស្វាយ​របស់​កម្ពុជា​នឹងមាន​វត្ត​មាននៅ​ប្រទេស​កូរ៉េ​នា​ឆ្នាំ​២០១៨

ភ្នំពេញ | 06 Dec 2017 15:53 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច| មើល៖ 32 | មតិ៖ 0
 

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា នៅ​ឆ្នាំ​២០១៨ ប្រទេស​កូរ៉េ​នឹង​ធ្វើការ​នាំចូល​ផ្លែស្វាយ​ពី​កម្ពុជា ពិសេស​ស្វាយកែវ​រមៀត ដែលមាន​រសជាតិ​ឆ្ងាញ់​ជាង​ប្រភេទ​ស្វាយ​នានា​នោះ​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន បន្ទាប់ពី​ជំនួប​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី និង​លោក Kim Weon Jin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ដែល​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត​នៅ​កម្ពុជា ថា លោក Kim បាន​ជម្រាប​សម្ដេច​អំពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​និង​ផ្លូវជាតិ​លេខ ៤៨ ផ្លូវជាតិ​លេខ​២១ និង​ការនាំ​ផ្លែស្វាយ​ចេញទៅ សាធារណរដ្ឋ​កូរ៉េ ហើយ​កូរ៉េ​និង​បន្ត​ការវិនិយោគ​នៅ​កម្ពុជា​រួមទាំង​ការ វិនិយោគ​ឧស្សាហកម្ម​កែច្នៃ ផ​លិ​ល​ផល កសិផល​ផងដែរ​។​

យោង​តាម​គេហទំព័រ​របស់​ក្រសួង​កសិកម្ម​បាន​ឲ្យដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ​មួយ​មាន​ឈ្មោះថា Hyundai Mao Legacy គឺជា​ក្រុមហ៊ុន​ទទួល​ទិញ​ស្វាយ​កែវ​ល្មៀត​ពី​ប្រជាកសិករ​ចំនួន​៥ខេត្ត រួម​មាន កំពង់ស្ពឺ កំពង់ចាម តាកែវ ពោធិ៍សាត់ និង​សៀមរាប។ ក្រុមហ៊ុន​នេះ​មាន​លទ្ធភាព​នាំ​ចេញ​ផ្លែ​ស្វាយ​ពី​កម្ពុជា​ប្រមាណ​៧ពាន់ ទៅ​១ម៉ឺនតោន សម្រាប់​យក​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ និង​ទីផ្សារ​ពិភពលោក។

តាម​លោក ម៉ៅ គន្ធពិសី ប្រធាន​ក្រុមហ៊ុន​មួយ​នេះ​ឲ្យដឹងថា ការ​នាំចេញ​ផ្លែ​ស្វាយ គឺ​ទាមទារ​នូវ​គុណភាព សុវត្ថិភាព និង​ភាព​ស្រស់​ជា​ចម្បង៕

 
ផ្លែស្វាយ​របស់​កម្ពុជា​នឹងមាន​វត្ត​មាននៅ​ប្រទេស​កូរ៉េ​នា​ឆ្នាំ​២០១៨
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!