ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:45:58 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អាជ្ញាធរ​អគ្គិសនី​កម្ពុជា កំពុង​ពិនិត្យមើល​លទ្ធភាព តម្លើង​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​

ភ្នំពេញ | 06 Dec 2017 16:14 | ដោយ៖ រតនា | ផ្សាយក្នុង៖ ព័ត៌មានជាតិ| មើល៖ 20 | មតិ៖ 0
 

មន្ត្រីជាន់ខ្ពស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​គេ​កំពុងតែ​សិក្សា​ស្វែងយល់​អំពី​របៀប​បញ្ញត្តិ លើ​ការអនុញ្ញាត​ឲ្យ​ត​ម្លើ​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូលផ្ទះ​របស់​អតិថិជន​។​

​ការប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ នឹងចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែងថា បញ្ហា​អគ្គិសនី នៅតែមាន​បញ្ហា​ប្រឈម​ដដែល​ទាក់ទិន​ទៅនឹង​តម្លៃ និង​ថាមពល​ប្រើប្រាស់​មិន​គ្រប់គ្រាន់​។​

​លោក​ថា ដើម្បី​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​សហការ​ជាមួយ​ដៃគូ​បច្ចេកទេស​ពាក់ព័ន្ធ​ដូចជា​អង្គការ USAID របស់​អាមេរិក ក្នុងការ​ប្រើប្រាស់​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ពន្លឺព្រះអាទិត្យ​វិញ​។​

​លោក​លើកឡើងថា ការប្រើប្រាស់​អគ្គិសនី​ដោយ​ប្រព័ន្ធ​ពន្លឺ ព្រះអាទិត្យ បច្ចុប្បន្ន កំពុងដំណើរការ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ដែលមាន​កម្លាំង ១០​មេ​ហ្កា​វ៉ា​ត់ (10KW) បាន​បម្រើឱ្យ​ប្រជាពលរដ្ឋ​បាន​ជាង​១.០០០​ខ្នង​ផ្ទះ​ផងដែរ​។​

​លោក Donnel តំណាង​បេសកកម្ម​អង្គការ USAID ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា បញ្ហា​ការប្រើប្រាស់​នូវ​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​សម្រាប់​ទាញ យក​អគ្គិសនី​មក ប្រើប្រាស់​នេះ គឺ​បាន​ចូលរួម​ច្រើនណាស់​ក្នុងការ​កាត់បន្ថយ​ការចំណាយ របស់​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ធ្លាប់បាន​ចំណាយ​ខ្ពស់​ទៅលើ​ថ្លៃបង់​អគ្គិសនី ឬក៏​ប្រើប្រាស់​ប្រេង សម្រាប់​ម៉ាស៊ីនភ្លើង​។​

​គួរ​បញ្ជាក់ដែរថា ចាប់តាំងពី​ដើមឆ្នាំ​២០១៧​មក កម្ពុជា​បាន​ទាញយក​ថាមពល អគ្គិសនី​ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ ដែលមាន​កម្លាំង​១០​មេ​ហ្គា​វ៉ា​ត់​សម្រាប់​ផ្គត់ផ្គង់ ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន Sunseap Asset (Cambodia) Co., Ltd៕​

 
អាជ្ញាធរ​អគ្គិសនី​កម្ពុជា កំពុង​ពិនិត្យមើល​លទ្ធភាព តម្លើង​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!