ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:48:02 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

កម្លាំងចម្រុះ​ស្រុក​ស្ទឹងហាវ​ចុះ​រុះរើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទា​០៥​កន្លែងដែល​ប៉ះពាល់​បរិស្ថាន

 

ខេត្ត​ព្រះសីហនុ ៖ គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្ទឹងហាវ សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​លោក សុន ពិសី អភិបាលរង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ តំណាង​ឲ្យ​លោក​ឆាយ សុគន្ធ​ដា អភិបាលស្រុក និង​លោក ទេព ស៊ី​ណូ​រ៉ា អនុប្រធាន​មន្ទីរ​បរិស្ថាន​តំណាង​ឲ្យ​លោក សាមុត សុធា​រិ​ទ្ធ នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​រុះរើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទា​ចំនួន​០៥​កន្លែង ដែល​បង្ក​ផលប៉ះពាល់​បរិស្ថាន និង​ទឹកសមុទ្រ ស្ថិតនៅ​ចំណុច​ខាងលើ​ឆ្នេរ​ព្រែកត្រែង​ស្ថិតក្នុង​ភូមិ​០៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
លោក ទេព ស៊ី​ណូ​រ៉ា អនុប្រធាន​មន្ទីរ​បរិស្ថាន​បាន​ឲ្យ​ដឹងថា ដោយ​មានការ​សំណូមពរ​ពី​ម្ចាស់​ចិញ្ចឹម​ទា​ខាងលើ​សុំ​ទុកពេល​ឱ្យ​គាត់​រុះរើ​ដោយ​ខ្លួនឯង​ដោយ​ចាប់​គិតពី​ថ្ងៃ​ផ្តិតមេដៃ​នៅក្នុង​កំណត់ហេតុ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​ខាងមុខ ដោយ​មិន​អនុញ្ញាតឱ្យ​ទិញ​សត្វ​ទា​មក​បន្ថែមទៀត ដែលជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់ពេល​វេលា​រុះរើ​ដែល​បានកំណត់​។ ជាមួយគ្នានេះ​បើ​ដល់​ថ្ងៃ​កំណត់​ខាងលើ​ម្ចាស់​កសិដ្ឋាន​មិន​គោរព​តាម​កិច្ចសន្យា នោះ​គណៈបញ្ជាការ​នឹង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​៕

 
កម្លាំងចម្រុះ​ស្រុក​ស្ទឹងហាវ​ចុះ​រុះរើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទា​០៥​កន្លែងដែល​ប៉ះពាល់​បរិស្ថាន
 
កម្លាំងចម្រុះ​ស្រុក​ស្ទឹងហាវ​ចុះ​រុះរើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទា​០៥​កន្លែងដែល​ប៉ះពាល់​បរិស្ថាន
 
កម្លាំងចម្រុះ​ស្រុក​ស្ទឹងហាវ​ចុះ​រុះរើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទា​០៥​កន្លែងដែល​ប៉ះពាល់​បរិស្ថាន
 
កម្លាំងចម្រុះ​ស្រុក​ស្ទឹងហាវ​ចុះ​រុះរើ​កសិដ្ឋាន​ចិញ្ចឹមសត្វ​ទា​០៥​កន្លែងដែល​ប៉ះពាល់​បរិស្ថាន
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!