ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:42:13 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឆ្នាំ​២០១៧ពន្ធដារ​ខេត្ត​ព្រះសីហនុ​ប្រមូល​ថវិកា​លើ​មធ្យោបាយ​ដឹកជញ្ជូន​កើនឡើង​៤១​ភាគរយ​

 

​ខេត្ត​ព្រះសីហនុ ៖ លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ការប្រមូល​ពន្ធ​ផ្លូវ លើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៦​។ ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​ចូលមក​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​របស់ខ្លួន​តាម​ស្នាក់ការ​សាខា​ពន្ធដារ និង​ធនាគា​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ បាន​ចំនួន ១១,៣៦២​គ្រឿង ស្មើនឹង ៤,៩៧៣​ពាន់​លាន​រៀល បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៦ មានការ​កើនឡើង ៤១​ភាគរយ​។ ក្នុង​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ចូលមក​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នៅតាម​ស្នាក់ការ និង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​កាណាឌីយ៉ា​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៨,០៤៩​គ្រឿង ស្មើនឹង ៣,២៩៧​ពាន់​លាន​រៀល ។​
លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​បន្តថា អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​សហការ​ជាមួយ​ធនាគា​អេស៊ីលីដា ធនាគារ​កាណាឌីយ៉ា ក្នុង​ការទទួល​សេវា​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​ការបង់ពន្ធ​លើ​អចលនទ្រព្យ​នានា​ជាដើម ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​បង់ពន្ធ​នៅតាម​ធនាគារ និង​នៅតាម​សាខា​ពន្ធដា​ខេត្ត ក្រុង ស្រុក ម្យ៉ាង ទៀត​ការបង់ពន្ធ​នៅតាម​ស្នាក់ការ មន្ត្រី​របស់​យើង​នៅ​រង់ចាំ​បំរើសេវា​បាន​ឆាប់រហ័ស កាន់តែ​ងាយស្រួល និង​ទាន់ពេលវេលា អាច​ជឿជាក់​ទុកចិត្ត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាចម​កបង់ ពន្ធ​នៅតាម​សាខា​ពន្ធដារ ឬ​នៅតាម​ធនាគារ​ដែល​នៅ​ជិត​ផ្ទះ​របស់​ពួកគាត់ ។​
លោក សន ស៊ី​ផល បាន​បន្តថា ការប្រមូល​ពន្ធ​លើ​ម​ធ្យោ បាយ​ដឹកជញ្ជូន​ឆ្នាំ​២០១៧​នេះ ទទួលបាន​លទ្ធផល​លើស​ផែនការ ដោយសារតែ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​អំពី​ក​ត្ត​ព្វ​កិច្ច​បង់ពន្ធ និង​ចូលមក​បង់ពន្ធ​បាន​ទាន់ពេលវេលា តាម​ផែនការ ថែមទាំង​មានការ​កើនឡើង​ថែមទៀត ។ ក្រោយពី​បញ្ចប់​នៃ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន មន្ត្រី​សាខា​ពន្ធដា និង​សហការ​ជាមួយ​មន្ត្រីនគរបាល​នឹង​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​គោលដៅ និង​តាម​ចំណតរថយន្ត​ជាដើម​បន្ថែមទៀត ដើម្បី​ប្រមូល​ពន្ធ​ឱ្យអស់​លទ្ធភាព ។​

ជាមួយគ្នា​នោះ​លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ក៍បាន​អំ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​កត​ព្វ​កិច្ច​បង់ពន្ធ​ឱ្យបាន​គ្រប់ៗ​គ្នា ព្រោះ​ការបង់ពន្ធ​ជូន​រដ្ឋ គឺជា​កត​ព្វ​កិច្ច​របស់​ពលរដ្ឋ​គ្រប់ៗ​រូប ចៀសវាង​ការ​មក​បង់​យឺតយ៉ាវ​នាំឱ្យមាន​ការផាកពិន័យ ដែលនាំឱ្យ​ខាតបង់​ថវិកា​៕

 
ឆ្នាំ​២០១៧ពន្ធដារ​ខេត្ត​ព្រះសីហនុ​ប្រមូល​ថវិកា​លើ​មធ្យោបាយ​ដឹកជញ្ជូន​កើនឡើង​៤១​ភាគរយ​
 
ឆ្នាំ​២០១៧ពន្ធដារ​ខេត្ត​ព្រះសីហនុ​ប្រមូល​ថវិកា​លើ​មធ្យោបាយ​ដឹកជញ្ជូន​កើនឡើង​៤១​ភាគរយ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!