ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:31:55 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ជិះ​ម៉ូតូ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ស្លាប់​ម្នាក់ និង​នារី ២​នាក់ រួម​ដំណើរ​រងរបួស​ធ្ងន់​

ភ្នំពេញ | 07 Dec 2017 10:10 | ដោយ៖ រឹទ្ធី បញ្ញាសក្កិ | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 18 | មតិ៖ 0
 

​យុវជន​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​នារី ២​នាក់​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​១​គ្រឿង​ល្បឿន ជ្រុល​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​របស់​ក្រុមហ៊ុន SCG ។​

​អ្នកភូមិ​ឱ្យដឹងថា ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​កាលពី​ម៉ោង ៨ និង​៣៥​នាទី​យប់ ថ្ងៃ​ពុធ ៣​រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

​ជាមួយគ្នា​នោះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាង ហ្ស៊ូ​មើរ​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-7374 ជិះ​គ្នា​៣​នាក់ ក្នុងនោះ មាន​នារី​២​នាក់ ក្នុង​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0244 របស់​ក្រុមហ៊ុន SCG ដែល​កំពុង​បត់​ចូលក្នុង​ការដ្ឋាន​ចំពាក់​កណ្តាល​រថយន្ត​បណ្តាល​ឲ្យ​ទាំង​មនុស្ស និង​ម៉ូតូ ខ្ទាតចូល​ក្រោម​កង់រ​ថយ​ន្កិ​ន​ត​ស្លាប់ ម្នាក់​និង នារី​២​នាក់​រងរបួស​ធ្ងន់​តែម្តង​។​

​អ្នកភូមិ​ឱ្យដឹងថា​៖​មកទល់នឹង​ពេលនេះ ជនរងគ្រោះ​ទាំង​៣​នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា យុវជន​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ជាជាង​បិត​តែម​ម៉ូតូ ព្រោះ​សមត្ថកិច្ច​បាន​ឆែរ​ឆេរ​រកឃើញ​មាន​ស្កុ​ត​សម្រាប់​បិត​ម៉ូតូ​មួយចំនួន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​បាន​ចុះ​វាស់វែង និង​ឃាត់​រថយន្ត​ទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។​សាកសព​ជនរងគ្រោះ ត្រូវបាន​ដឹកបញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​។ ចំណែក​ស្ត្រី​របួសធ្ងន់​២​នាក់​ទៀត ត្រូវបាន​រថយន្ត​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ផងដែរ​៕​

 
ជិះ​ម៉ូតូ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ស្លាប់​ម្នាក់ និង​នារី ២​នាក់ រួម​ដំណើរ​រងរបួស​ធ្ងន់​
 
ជិះ​ម៉ូតូ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ស្លាប់​ម្នាក់ និង​នារី ២​នាក់ រួម​ដំណើរ​រងរបួស​ធ្ងន់​
 
ជិះ​ម៉ូតូ​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ស្លាប់​ម្នាក់ និង​នារី ២​នាក់ រួម​ដំណើរ​រងរបួស​ធ្ងន់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!