ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:39:45 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ជះក្លិន​មិនល្អ​នៅក្នុង​រោងចក្រ កម្មករ​ជិត ២០០​នាក់ នៅ​ស្រុក​បាទី បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​

តាកែវ | 07 Dec 2017 10:12 | ដោយ៖ ជួន មេត្តា | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 19 | មតិ៖ 0
 

កម្មករ​រោងចក្រ​ដែល​ដួលសន្លប់​ព្រឹក​មិញ​នៅ​ស្រុក​បាទី កើនឡើង​ដល់ ១៨៦​នាក់​ហើយ ។ ក្នុង​ពេលនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី ១៦៦​នាក់ និង​នៅ​មណ្ឌល​សុខភាព ពុធ​សរ ២០​នាក់​ទៀត​។ ក្នុងនោះ​ធ្ងន់ធ្ងរ ៥​នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ដូន​កែវ​។​

​សូមបញ្ជាក់​ផងដែរ​ថា ករណី​ដួលសន្លប់​នេះ​គឺ​កើតឡើង​នៅវេលា​ម៉ោង ១០​ព្រឹក ថ្ងៃ ០៦ ធ្នូ ២០១៧ នេះ នៅក្នុង​រោងចក្រ​ឈ្មោះ ដេ​ឌី តូ​យូ​ស៊ី​ម៉ា ឋិត​នៅ​ឃុំ​ពុធ​សរ ស្រុក​បាទី ខេត្តតាកែវ ដោយមាន​កម្មករ​ដួលសន្លប់​ជិត ២០០​នាក់ ។ បន្ទប់​ពី​ទទួលបាន​ព​ត័​មាន​ថា មាន​កម្មករ​រោងចក្រ​នៅ​ស្រុក​បាទី​ដួលសន្លប់​ជាច្រើន​នាក់​នោះ ឯកឧត្តម​ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​រួម​ជា​លោកជំទាវ នូ សុ​វ​ណ្ណី ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តតាកែវ បាន​ចុះមក​សួរសុខទុក្ខ​ដល់​កម្មករ​រោងចក្រ​ដែល​ដួលសន្លប់​នៅក្នុង​មន្ទីរពេទ្យ​បង្អែ​ស្រុក​បាទី ដោយបាន​នាំយក​នៅ​ទឹកដោះគោឆៅ និង​ថវិការ មួយចំនួន មក​ចែកជូន​ដល់​ពួកគាត់​ផងដែរ ។​

​ចំពោះ​មូលហេតុ​ដែល​បង្ក​អោយ​កម្មករ​រោងចក្រ​មានការ​ដួលសន្លប់​នោះ ខណៈ​នេះ​សមត្ថកិច្ច​ជំនាញ​បាន​កំពុង​ចូល​ពិនិត្យមើល ក៏ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា​ក្លិន​នោះ​ចេញ​មកពី​ប្រភព​អ្វី​ឡើយ​។ តែបើ​តាម​សម្តី​របស់​កម្មករ​រោងចក្រ​ដែល​ដួលសន្លប់​នោះ​ស្ត្រី​កម្ម​ការ​នី​រោងចក្រ​ឈ្មោះ ចាន់ សាវុធ បាន​និយាយថា មុនពេល​ដែលមាន​កម្ម​ករ​ដួលសន្លប់ គឺមាន​ក្លិន​មិនល្អ​បាន​ជះ​ចូលមកក្នុង​អាគារ​មិនបាន​ប៉ុន្មាន​នាទី​ផង​ពួកគាត់​ក៏បាន​នាំគ្នា​រត់ចេញ​ពី​គារ​កាត់ដេរ​មក​ខាងក្រៅ ហើយក៏​ចាប់ផ្តើម​ដួលសន្លប់​ជា​បន្តបន្ទាប់​តែម្តងទៅ ។​

​បើតាម​ការ​អោយដឹងពី​លោក ង៉ាន់ សារី អធិការនគរបាល​ស្រុក​បាទី​បានអោយដឹងថា ចំពោះ​ករណី​ដួលសន្លប់​កម្មករ​រោងចក្រ​នេះ ក្រុមការងារ​រួមជាមួយ​មន្ទីរ​ការងារ​ខេត្ត និង​តំណាង​ម្ចាស់​រោងចក្រ​បាន​ជួប​ពិភាក្សាគ្នា ដោយ​មន្ទីរជំនាញ និង​សមត្ថកិច្ច តម្រូវអោយ​ភាគី​ម្ចាស់​រោងចក្រ ត្រូវ​ជួសជុល​នៅ​ប្រព័ន្ធ​បើ​ត​ខ្យល់​ចេញ និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត អោយ​ហើយ​អស់​សិន ទើប​អនុញ្ញាតអោយ​កម្មករ​ចូលមក​ធ្វើការ​វិញ ។ ព្រោះថា​កន្លងមក​រោងចក្រ​មួយ​ក្នុង​ខេត្ត​ធ្ល​ប់​ជួប​នៅ​ហេតុ​ការដួលសន្លប់​នេះ​ម្តង​រួចហើយ ដោយមាន​កម្មករ​ជាច្រើន​នាក់​បាន់​ដួលសន្លប់ ហើយ​ម្ចាស់​រោងចក្រ គាត់​មិនបាន​ធ្វើការ​សម្អាត និង​ជួលជុល​នោះទេ ដោយ​អោយ​កម្មករ​ធ្វើការ​បន្ត​នៅ​ថ្ងៃស្អែក​បន្ត ក៏​កើតមាន​ករណី​ដួលសន្លប់​ជា​លើក​ទី​ពីរ​ទៀត ក្នុង​រយៈពេល​ពីរ​ថ្ងៃ ដែល​នេះ​ជា​មូល​ហេតុដែល​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ត្រូវបាន​កំណត់អោយ ម្ចាស់​រោងចក្រ​សម្អាត និង​ជួសជុល​ប្រ​ព្ធ​ន័​ដែល​ធ្វើកើត​មាន​ជា​បញ្ហា​ទាំងនោះ​អោយ​រួច​រួល​សិន​ទើប​អោយ​កម្មករ​រោងចក្រ​ចូលមក​ធ្វើ​ការងារ​បន្ត​វិញ​។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះដែរ កម្មករ​រោងចក្រ​ទាំងនោះ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​អស់​ជាច្រើន​នាក់​ហើយ​បន្ទាប់ពី​បាន​ព្យាបាល និង​មាន​អាការ​ធូ​ស្រាល​ជាង​មុន​៕​

 
ជះក្លិន​មិនល្អ​នៅក្នុង​រោងចក្រ កម្មករ​ជិត ២០០​នាក់ នៅ​ស្រុក​បាទី បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​
 
ជះក្លិន​មិនល្អ​នៅក្នុង​រោងចក្រ កម្មករ​ជិត ២០០​នាក់ នៅ​ស្រុក​បាទី បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​
 
ជះក្លិន​មិនល្អ​នៅក្នុង​រោងចក្រ កម្មករ​ជិត ២០០​នាក់ នៅ​ស្រុក​បាទី បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​
 
ជះក្លិន​មិនល្អ​នៅក្នុង​រោងចក្រ កម្មករ​ជិត ២០០​នាក់ នៅ​ស្រុក​បាទី បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​
 
ជះក្លិន​មិនល្អ​នៅក្នុង​រោងចក្រ កម្មករ​ជិត ២០០​នាក់ នៅ​ស្រុក​បាទី បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!