ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 16:33:05 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឃាត់ខ្លួន​ជនសង្ស័យ​លក់​គ្រឿងញៀន នៅ​ស្រុក​ម៉ាឡៃ​

បន្ទាយមានជ័យ | 07 Dec 2017 10:13 | ដោយ៖ ពេជ្រ បន្ទាយ | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 17 | មតិ៖ 0
 

ជនសង្ស័យ​ម្នាក់​កំពុង​លួច​ជក់​និង​លក់​គ្រឿងញៀន​ត្រូវបាន​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ និង​កំលាំង​អាវុធហត្ថ​ខេត្ត​ចាប់​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ការបង្ក្រាប​ធ្វើឡើង​កាលពី​ម៉ោង​២​រសៀល ថ្ងៃទី​៦ ខែ ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​ការងារ​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​មានឈ្មោះ គីម​សា​វ័​ន្ត ភេទ​ប្រុស រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ វត្ថ​តាង​ដកហូត​បានរួម​មាន​រួមមាន ៖ គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៣៣៧​គ្រាប់ ស្មើ​និង​ទម្ងន់​០.៥៦​ក្រាម​។ ឈ្មោះ​គីម សា​វ័​ន្ត​បាន​ឆ្លើយ​សារភាពថា​រូប​ខ្លួន​ពិតជា​បាន​ជក់​និង​លក់​គ្រឿងញៀន​ពិតប្រាកដ​។​

​កំលាំង​អាវុធហត្ថ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​៕​

 
ឃាត់ខ្លួន​ជនសង្ស័យ​លក់​គ្រឿងញៀន នៅ​ស្រុក​ម៉ាឡៃ​
 
ឃាត់ខ្លួន​ជនសង្ស័យ​លក់​គ្រឿងញៀន នៅ​ស្រុក​ម៉ាឡៃ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!